Trending now

អាមេរិកប្រកាសនឹងដាក់ទណ្ឌកម្មប្រទេសណាមួយដែលទិញប្រេងពីប្រទេសអ៊ីរ៉ង់

15:54 | 09/09/2019 (ហេង វុធ្ធី)

យុគសម័យ - អាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើប្រទេសណាមួយដែលទិញប្រេងឬធ្វើពាណិជ្ជកម្មជាមួយកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់។

អាមេរិកប្រកាសនឹងដាក់ទណ្ឌកម្មប្រទេសណាមួយដែលទិញប្រេងពីប្រទេសអ៊ីរ៉ង់ (រូបថត៖ vov.vn)

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ៨ ខែកញ្ញា អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកទទួលបន្ទុកភេរវកម្មនិយមនិងចារកម្មហិរញ្ញវត្ថុ លោកស្រី Sigal Mandelker បានឲ្យដឹងថានឹងគ្មានប្រទេសណាមួយត្រូវបានលើកលែងពីបទបញ្ជាហាមឃាត់របស់អាមេរិក ដែលទាក់ទងការទិញប្រេងអ៊ីរ៉ង់។ លោកស្រី Sigal Mandelker បានអះអាងថា សកម្មភាពទិញប្រេងរបស់អ៊ីរ៉ង់ ត្រូវបានថយចុះគួរឲ្យកត់សម្គាល់ដោយសារតែសម្ពាធរបស់សហរដ្ឋអាមេរិក។ ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់បានធ្លាក់ចុះ ៨០% បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មឡើងវិញក្រោយពីប្រធានាធិបតីអាមេរិកលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥។ ការដាក់ទណ្ឌកម្មរបស់ អាមេរិកសំដៅដាក់សម្ពាធលើអ៊ីរ៉ង់ គឺត្រូវទទួលយកការដាក់កំហិតលើសកម្មភាពនុយក្លេអ៊ែរ ព្រមទាំងលុបចោលកម្មវិធីមីស៊ីលផ្លោង និងបញ្ឈប់ការគាំទ្រដល់កម្លាំងផ្ទេរសិទ្ធិនៅតំបន់មជ្ឈឹមបូព៌ា។

គួរជម្រាបថាប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រូហានីកាលពីដើមខែនេះបានប្រកាសថាលោកនឹងមិនដែលមានការសន្ទនាទ្វេភាគីជាមួយសហរដ្ឋអាមេរិក ក៏ដូចជាចូលរួមក្នុងកិច្ចពិភាក្សាពហុភាគីទេ ប្រសិនបើសហរដ្ឋអាមេរិកមិនបានដកបទទណ្ឌកម្មរបស់ខ្លូនទាំងស្រុងដែលបានដាក់ឡើងវិញលើប្រទេសនេះផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍