Trending now

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៦ នៃសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម បានប្រារព្ធយ៉ាងមហោឡារិកនៅទីក្រុងហាណូយ

11:16 | 05/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ សម្ព័ន្ធភាពអង្គការមិត្តភាពវៀតណាម បានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី ៦ អាណត្តិ ២០១៩-២០២៤។

ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានសម្ព័នសមាគមអង្គការមិត្តភាពវៀតណាម អញ្ជើញថ្លែងក្នុងមហាសន្និបាត (រូបថតៈ Thoidai)

អញ្ជើញថ្លែងសុន្ទរកថាបើក ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានសម្ព័នសមាគមអង្គការមិត្តភាពវៀតណាម បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ៦ នេះ ត្រូវបានរៀបចំឡើងក្នុងបរិបទនៃពិភពលោកនិងតំបន់កំពុងមានបម្រែបម្រួលយ៉ាងស្មុគស្មាញណាស់។ ម្យ៉ាងវិញទៀត វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយកម្លាំងចលករនិងឱកាសថ្មី។ ថ្វីត្បិតដូច្នេះក៏ដោយ បរិបទនៃស្ថានភាពថ្មី​ ក៏បានដាក់ចេញនូវតម្រូវការថ្មីសម្រាប់ការងារកិច្ចការបរទេសរបស់ប្រជាជននិងសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម ដែលជាកម្លាំងស្នូលនៃកិច្ចការបរទេសរបស់ប្រជាជនផងដែរ។

លោក Tran Quoc Vuong អចិន្រ្តៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញប្រគល់មេដាយការងារថ្នាក់ទីមួយដល់សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម (រូបថតៈ Thoidai)

ជាមួយនឹងការរំពឹងទុកអំពីអាណត្តិថ្មីមួយ ជាមួយនឹងភាពរឹងមាំថ្មី ឆ្ពោះទៅរកខួបលើកទី ៧០ នៃទិវាប្រពៃណីនៃសម្ព័ន្ធអង្គការមិត្តភាព (ថ្ងៃ១៧ វិច្ឆិកា ១៩៥០ - ថ្ងៃទី ១៧ ខែវិច្ឆិកា ២០២០) ក្នុងនាមប្រធានគណៈអធិបតី និងជាប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានអំពាវនាវនិងស្នើឱ្យប្រតិភូទាំងអស់លើកកម្ពស់ស្មារតីទទួលខុសត្រូវ រួមចំណែករបស់ខ្លួនចំពោះទិសដៅនៃប្រតិបត្តិការនិងបង្កើតដំណោះស្រាយជាក់ស្តែង ដើម្បីឱ្យសហភាពអាចបន្តប្រពៃណីសក្តិសមនៃកិច្ចការការបរទេសរបស់ប្រជាជនវៀតណាម។ លើសពីនេះទៅទៀត ចូលរួមចំណែកជាវិជ្ជមានដល់ការសម្រេចគោលបំណងរួមនៃកិច្ចការបរទេសដើម្បីថែរក្សាបរិយាកាសប្រកបដោយសន្តិភាពនិងស្ថេរភាព ដើម្បីកៀរគរការគាំទ្រពីប្រភពធនធានអន្តរជាតិ ជាអតិបរមាក្នុងការបម្រើដល់ការកសាងនិងការពារជាតិ ក៏ដូចជា បង្កើនឋានៈអន្តរជាតិរបស់វៀតណាមនិងរួមចំណែកដល់ចលនាប្រជាជនពិភពលោក ដើម្បីសន្តិភាព យុត្តិធម៌ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។

គណៈអធិបតីនៃមហាសន្និបាត (រូបថតៈ Thoidai)

របាយការណ៍នយោបាយរបស់គណៈអធិបតីនៃសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម បានដាក់ជូនអង្គមហាសន្និ បាត លើកទី ៦ បង្ហាញដោយអនុប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោក Bach Ngoc Chien បានបញ្ជាក់ថា៖ ដោយមានបាវចនាថា “ម្ចាស់ការ មានភាពបត់បែន ច្នៃប្រឌិតនិងប្រសិទ្ធភាព” សហភាពមិត្តភាពនិងអង្គការជាសមាជិកនានា បានខិតខំប្រឹងប្រែង ក្នុងការអនុវត្តន៍នូវសកម្មភាពយ៉ាងទូលំទូលាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងមិត្តភាព ជាមួយដៃគូបរទេស ជាពិសេស បង្កើតទំនាក់ទំនងជាមួយដៃគូថ្មីៗជាច្រើនថែមទៀត៕


(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ