Trending now

សប្តាហ៍វប្បធម៌កម្ពុជាឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅទីក្រុង Can Tho

08:15 | 08/11/2019 (យោងតាម baochinhphu.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកាខាងមុខ “សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម” ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅទីក្រុង Can Tho។ នេះគឺជាសកម្មភាពមួយដែលត្រូវបានរៀបចំឡើងដោយ ក្រសួងវប្បធម៍ កីឡា និងទេសចរណ៍វៀតណាម សហការជាមួយក្រសួងវប្បធម៍និងសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។

របាំព្រះនាងអប្សរាដ៏ល្បីឈ្មោះនៅកម្ពុជា (រូបថត៖ VGP.vn)

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅដោយមានសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍រូបថត “បេតិកភណ្ឌវប្បធម៌កម្ពុជា” នៅសារមន្ទីរទីក្រុង Can Tho ដោយណែនាំរូបថតចំនួន ៥០ ស្លឹកស្តីអំពីវប្បធម៌ ទឹកដី ប្រជាជន និងធម្មជាតិតាមរយៈបេតិកភ័ណ្ឌវប្បធម៌រូបីយ និងអរូបីយនៃប្រទេសកម្ពុជា និងពិធីបើក “សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម” (ថ្ងៃទី១៩ ខែវិច្ឆកា)។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សកម្មភាពនានាដូចជាសប្តាហ៍វប្បធម៍កម្ពុជានៅវៀតណាម និង សប្តាហ៍វប្បធម៍វៀតណាមនៅកម្ពុជា ត្រូវបានរក្សាជាទៀងទាត់ ដើម្បីរួមចំណែកបង្កើនការយល់ដឹងគ្នាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះមានគោលបំណងចង់ផ្សព្វផ្សាយវប្បធម៌របស់ទឹកដីនិងប្រជាជនកម្ពុជាដល់ប្រជាជនវៀត ណាមនិយាយារួម និងទីក្រុង Can Tho និយាយដោយឡែក ព្រមទាំង ជំរុញទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជាផងដែរ៕

(យោងតាម baochinhphu.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baochinhphu.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការសម្របសម្រួលការងារឃោសនាអប់រំ និងចលនាមហាជនរវាងវៀតណាម និងកម្ពុជា
វៀតណាម មានបំណងចង់ដាក់ឱ្យអនុវត្តអនុសញ្ញាហាណូយប្រកបដោយប្រសិទ្ធភាពក្នុងពេលឆាប់ៗខាងមុខ
លោក Tran Ba Phuc៖ ចាំបាច់ត្រូវកសាង "រណសិរ្សឌីជីថល" ដើម្បីតភ្ជាប់កាន់តែមានប្រសិទ្ធភាពជាមួយអាណិកជន
សារពីជំនួបកំពូលអាមេរិក - ចិន
អាស៊ី ប្រឈមមុខនឹងហានិភ័យនៃកង្វះខាតប្លាស្ទិកយ៉ាងធ្ងន់ធ្ងរ