Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong អញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

00:54 | 14/05/2019

យុគសម័យ - នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពិធីទទួលស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong ធ្វើឡើង នៅព្រះបរមរាជវាំង អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong (រូបថតៈ TTXVN)

ក្នុងជំនួបនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានថ្លែងអំណរគុណ និងមិនបំភ្លេចបានឡើយនូវការគាំទ្រនិងជួយឧបត្ថម្ភដ៏ធំធេងពីបក្សកម្មុយនិស្តវៀតណាម រដ្ឋនិងប្រជាជនវៀតណាមសំរាប់ប្រជាជនកម្ពុជា ក្នុងបុព្វហេតុរំដោះប្រជាជាតិចេញផុតពីប្រល័យពូជសាសន៍ ក៏ដូចជាការស្តារឡើងវិញ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trongអញ្ជើញត្រួតកងពលកិត្តិយស (រូបថតៈ TTXVN)

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានបញ្ជាក់អះអាងថា ប្រជាជន វៀតណាមគឺជាមិត្តធំ និងជឿជាក់របស់ប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាគឺអ្នកជិតខាងល្អ កៀកស្មាគ្នានឹងប្រជា ជនវៀតណាមជានិច្ចកាល។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានឹងបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ប្រជាជនទាំងពីរកាន់តែជិតស្និទ្ធថែមទៀត។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា (រូបថតៈ TTXVN)

រីឯ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong វិញ ជឿជាក់ថា ក្រោមការដឹកនាំរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជានឹងទទួលសមិទ្ធផលធំធេងថែមទៀត ក្នុងបុព្វហេតុកសាងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត និងជឿនលឿន។ ក្រៅពីនេះ ទំនាក់ទំនងរវាងកម្ពុជានិងបណ្តាប្រទេសលើពិភពលោកកាន់តែល្អប្រសើរ ជាពិសេសគឺទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងនិងក្នុងតំបន់ ដែលរួមចំណែកយ៉ាងសកម្ម ក្នុងការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបតិ្តការ និងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

រូបថតៈ TTXVN

នាយប់ថ្ងៃដដែល ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ជូន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ