Trending now

ប្រមុខការទូតកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សននៅប្រទេសវៀតណាម

12:32 | 25/11/2018

យុគសម័យ - យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀត ណាម ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រជុំទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ដើម្បីពិភាក្សាអំពីមធ្យោបាយលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើបញ្ហាផ្សេងៗ ដែលមានផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះ នឹងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងពង្រឹងស្មារតីសាមគ្គីភាព និងភាពជាអ្នកជិតខាងល្អរវាងវៀតណាមនិងកម្ពុជា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ