Trending now

សមាគមមិត្តភាពមួយចំនួនបានផ្ញើរសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang

22:17 | 24/09/2018

យុគសម័យ - បន្ទាប់ពីបានទទួលដំណឹងថា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលមរណភាពមក ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន ក៏បានអញ្ជើញផ្ញើរសារចូលរួមរំលែកទុក្ខជូនចំពោះប្រធានសមាគមមិត្តភាពវៀតណាម -កម្ពុជា លោក Vu Mao ផងដែរ។

ក្នុងសារលិខិតរបស់លោកជំទាវម៉ែន សំអន បានបញ្ជាក់យ៉ាងដូច្នេះថា ៖ “តាងនាមសមាគមមិតតភាពកម្ពុជា-វៀតណាម ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះប្រជាជនវៀតណាមក៏ដូចជាជូនចំពោះក្រុមគ្រួសាររបស់លោកប្រធានរដ្ឋចំពោះការបាត់បង់ដ៏ធំធេងនេះ។ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយជាទីបំផុតចំពោះមរណភាណរបស់ថ្នាក់ដឹកនាំជាទីគោរពរូបនេះ។ យើងខ្ញុំសូមសម្តែងនូវសមានមិត្តនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម”៕

* ក្នុងពេលជាមួយគ្នានោះ លោក Vilayvong Butdakham សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការផែនការ ហិរញ្ញវត្ថុនិងសវនកម្មនៃរដ្ឋសភាជាតិឡាវនិងជាប្រធានគណៈ កម្មាធិការមជ្ឈិម សមាគមមិត្តភាពឡាវ - វៀតណាមក៏បានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខ។ សារទូរលេខនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖

“សូមគោរពជូនចំពោះលោក Tran Van Tuy សមាជិកមជ្ឈិម ប្រធានគណៈប្រតិភូរដ្ឋសភា អនុប្រធានគណៈកម្មការអង្គការមជ្ឈិមនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមសមាគមមិត្តភាពវៀតណាម - ឡាវ។

ខ្ញុំមានការសោកសៅយ៉ាងក្រៃលែងចំពោះដំណឹងថា លោក Tran Dai Quang ប្រធានសាធារណរដ្ឋសង្គមនិយមវៀតណាមទទួលមរណភាពនៅវេលាម៉ោង ១០ និង ០៥ នាទីថ្ងៃទី ២១ ខែ កញ្ញាឆ្នាំ ២០១៨ ។ មរណភាពរបស់លោកជាបាត់បង់ដ៏ធំធេងចំពោះបក្សរដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមបងប្អូន។

តាងមសមាគមមិត្តឡាវ - វៀតណាម ខ្ញុំសូមសម្ដែងសមាណចិត្ត និងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះបក្សរដ្ឋនិងប្រជាជន វៀតណាមជាពិសេសគឺចំពោះគ្រួសារលោក Tran Dai Quang"៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យ ដំបូងបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន
កាសែតបារាំងណែនាំបណ្តាម្ហូបអាហារដែលបង្កើតឡើងនូវភាពទាក់ទាញនៃវិស័យម្ហូបអាហារវៀតណាម
វៀតណាម - ឡាវ - កម្ពុជា ជំរុញខ្លាំងសហប្រតិបត្តិការសន្តិសុខ ប្រឆាំងបទល្មើសឆ្លងដែន
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN
ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស