អាណិកជននៅរុស្ស៊ីរំពឹងថាសេចក្តីសម្រេចចិត្តលេខ ២៣ បើកទូលាយលំហនៃការរួមចំណែកដល់ប្រទេសជាតិ

14:37 | 04/09/2026 ឌឿងង្វៀន

យុគសម័យ - បន្ទាប់ពីជាងពីរទសវត្សរ៍គិតចាប់តាំងពីសេចក្តីសម្រេចចិត្តលេខ 36-NQ/TW ស្តីពីការងារចំពោះជនជាតិវៀតណាមនៅឯបរទេសត្រូវបានប្រកាសឱ្យប្រើប្រាស់ សេចក្តីសម្រេចចិត្តលេខ 23-NQ/TW កំពុងទទួលបានការយកចិត្តទុកដាក់ និងការទទួលស្វាគមន៍ជាវិជ្ជមានពីសហគមន៍ជនជាតិវៀតណាមនៅសហព័ន្ធរុស្ស៊ី ជាពិសេសគឺរបៀបកំណត់ឋានៈ និងការលើកកម្ពស់ប្រភពធនធានអាណិកជននៅក្នុងដំណាក់កាលថ្មី។

ការជ្រើសរើសប្រតិភូចូលរួមបោះជំរំរដូវក្តៅ “យុវជននិងកុមារអាណិកជនវៀតណាម និងយុវជនទីក្រុង” អ្នកជំនាញ បញ្ញវន្តអាណិកជនដោះស្រាយបញ្ហាធំៗអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ

នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៦ ការិយាល័យនយោបាយបានប្រកាសឱ្យប្រើប្រាស់សេចក្តីសម្រេចចិត្តលេខ 23-NQ/TW ដោយដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រនានាស្តីពីការងារចំពោះជនជាតិវៀតណាមនៅឯបរទេសនៅក្នុងយុគសម័យថ្មី។

ចំណុចមួយក្នុងចំណោមចំណុចទាំងឡាយដែលអាណិកជនជាច្រើនចាប់អារម្មណ៍ គឺការផ្លាស់ប្តូរនៅក្នុងរបៀបកំណត់ឋានៈ តួនាទីរបស់សហគមន៍ជនជាតិវៀតណាមនៅឯបរទេស។

លោក Tran Phu Thuan អនុប្រធាន និងជាអគ្គលេខាធិការនៃសហព័ន្ធបណ្តាអង្គការជនជាតិវៀតណាមនៅសហព័ន្ធរុស្ស៊ី។
លោក Tran Phu Thuan អនុប្រធាន និងជាអគ្គលេខាធិការនៃសហព័ន្ធបណ្តាអង្គការជនជាតិវៀតណាមនៅសហព័ន្ធរុស្ស៊ី។

លោក Tran Phu Thuan អនុប្រធាន និងជាអគ្គលេខាធិការនៃសហព័ន្ធបណ្តាអង្គការជនជាតិវៀតណាមនៅសហព័ន្ធរុស្ស៊ី បានចាត់ទុកថា នេះគឺជាការផ្លាស់ប្តូរស្នូលមួយនៃសេចក្តីសម្រេចចិត្តលេខ ២៣។

«សេចក្តីសម្រេចចិត្តលេខ ២៣ មានការផ្លាស់ប្តូរដ៏សំខាន់ៗ។ ទីមួយ ស្នូលគឺការកំណត់ឋានៈ ប្រភពធនធានអាណិកជន។ ដំបូងឡើយជាប្រភពធនធានសំខាន់ ឥឡូវនេះគឺជាប្រភពធនធានសំខាន់ជាយុទ្ធសាស្ត្រ។ ពីមុន យើងគ្រាន់តែកំណត់ន័យអាណិកជនថាជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃប្លុកមហាសាមគ្គីជនជាតិ។ ចំណែកឯសេចក្តីសម្រេចចិត្តលេខ ២៣ បានកំណត់អាណិកជនជាប្រភពធនធានដ៏សំខាន់មួយ ដើម្បីជួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ» លោក Tran Phu Thuan បានឱ្យដឹងដូច្នេះ។

ចេញពីការផ្លាស់ប្តូរនៅក្នុងការយល់ដឹងអំពីឋានៈ សេចក្តីសម្រេចចិត្តលេខ ២៣ ក៏បានដាក់ចេញនូវតម្រូវការលើកកម្ពស់ឱ្យកាន់តែខ្លាំងក្លានូវប្រភពធនធានរបស់ជនជាតិវៀតណាមនៅឯបរទេស មិនត្រឹមតែអំពីទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីបញ្ញាញាណ ជំនាញ បទពិសោធគ្រប់គ្រង និងទំនាក់ទំនងអន្តរជាតិនានាផងដែរ។

ចំពោះសហគមន៍ជនជាតិវៀតណាមនៅសហព័ន្ធរុស្ស៊ី ជាទីកន្លែងដែលមានជនជាតិវៀតណាមច្រើនជំនាន់កំពុងរៀនសូត្រ ស្រាវជ្រាវ និងបំពេញការងារនៅក្នុងបណ្តាវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ និងវប្បធម៌ គោលការណ៍នេះបើកចេញនូវក្តីរំពឹងថ្មីៗអំពីការតភ្ជាប់ឱ្យកាន់តែមានប្រសិទ្ធភាពនូវប្រភពធនធានអាណិកជន ជាមួយនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

យោងតាមលោក Dao Manh Dung សមាជិកគណៈប្រតិបត្តិការនៃសមាគមមិត្តភាពជាមួយ Primorye អនុប្រធានសមាគមជនជាតិវៀតណាមនៅ Primorye ចំណុចថ្មីគួរឱ្យកត់សម្គាល់នៃសេចក្តីសម្រេចចិត្ត គឺការសង្កត់ធ្ងន់កាន់តែច្បាស់នូវតួនាទីរបស់សហគមន៍ជនជាតិវៀតណាមនៅឯបរទេសក្នុងការកសាង អភិវឌ្ឍ និងការពារមាតុភូមិ។

«នៅក្នុងសេចក្តីសម្រេចចិត្តលេខ ២៣ នេះ មានចំណុចថ្មីមួយ ដែលខ្ញុំមើលឃើញនោះ គឺក្រៅពីការអះអាងពីសហគមន៍វៀតណាមនៅឯបរទេស រដ្ឋមានបំណងលើកកម្ពស់តួនាទីថ្មីមួយ នោះគឺសហគមន៍វៀតណាមនៅឯបរទេសមានតួនាទីកសាង អភិវឌ្ឍ និងជាពិសេសគឺការពារមាតុភូមិពីចម្ងាយ។ ហើយមានភារកិច្ចនាំយកវៀតណាមឱ្យមកកាន់តែជិតស្និទ្ធជាមួយមិត្តភក្តិនៅលើពិភពលោក» លោក Dao Manh Dung បានមានប្រសាសន៍។

ការអនុវត្តជាក់ស្តែងនៅរុស្ស៊ីបានបង្ហាញថា សហគមន៍ជនជាតិវៀតណាមមិនត្រឹមតែផ្សារភ្ជាប់ជាមួយមាតុភូមិតាមរយៈសកម្មភាពនានាដែលឆ្ពោះទៅកាន់ប្រទេសជាតិនោះទេ ប៉ុន្តែថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាព វប្បធម៌ និងមនុស្សជាតិវៀតណាមទៅកាន់មិត្តភក្តិម្ចាស់ផ្ទះទៀតផង។

Dao Manh Dung ពាក់មួក សមាជិកគណៈប្រតិបត្តិការនៃសមាគមមិត្តភាពជាមួយ Primorye អនុប្រធានសមាគមជនជាតិវៀតណាមនៅ Primorye និងប្អូនៗសិស្ស និស្សិត នៅឯទីលាន Ho Chi Minh ក្នុងទីក្រុង Vladivostok។
Dao Manh Dung ពាក់មួក សមាជិកគណៈប្រតិបត្តិការនៃសមាគមមិត្តភាពជាមួយ Primorye អនុប្រធានសមាគមជនជាតិវៀតណាមនៅ Primorye និងប្អូនៗសិស្ស និស្សិត នៅឯទីលាន Ho Chi Minh ក្នុងទីក្រុង Vladivostok។

ការលើកកម្ពស់តួនាទីរបស់ជនជាតិវៀតណាមម្នាក់ៗនៅឯបរទេសដូចជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយពិភពលោក ក៏ត្រូវបានចាត់ទុកថាជាទិសដៅដ៏សមស្របនៅក្នុងបរិបទថ្មី។

ជាមួយនឹងគ្រឹះស្ថាននៃទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី សហគមន៍ជនជាតិវៀតណាមនៅទីនេះ ត្រូវបានរំពឹងថានឹងមានលក្ខខណ្ឌបន្ថែមទៀតដើម្បីលើកកម្ពស់បញ្ញាញាណ បទពិសោធ និងគុណសម្បត្តិលេចធ្លោនានារបស់ខ្លួន។

អាណិកជនវៀតណាមនៅសហព័ន្ធរុស្ស៊ី ក៏រង់ចាំបណ្តាទិសដៅថ្មីៗនៃសេចក្តីសម្រេចចិត្តលេខ ២៣ ឱ្យបានប្រែក្លាយជាជាក់ស្តែងយ៉ាងឆាប់រហ័ស តាមរយៈយន្តការ គោលនយោបាយសមស្របនានា បង្កើតលក្ខខណ្ឌដើម្បីឱ្យជនជាតិវៀតណាមនៅឯបរទេស ទោះបីជាកំពុងរស់នៅ និងបំពេញការងារនៅទីកន្លែងណាក៏ដោយ ក៏សុទ្ធតែអាចរួមចំណែកកាន់តែជាក់ស្តែង និងកាន់តែមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអភិវឌ្ឍនៃមាតុភូមិ ប្រទេសជាតិ៕

លោក Tran Ba Phuc៖ ចាំបាច់ត្រូវកសាង លោក Tran Ba Phuc៖ ចាំបាច់ត្រូវកសាង “រណសិរ្សឌីជីថល” ដើម្បីតភ្ជាប់កាន់តែមានប្រសិទ្ធភាពជាមួយអាណិកជន
យុគសម័យ - អញ្ជើញមកចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាមលើកទី ១១ លោក Tran Ba Phuc ប្រធានសមាគមសហគ្រិនវៀតណាមប្រចាំនៅប្រទេសអូស្ត្រាលី បានចែករំលែកជាមួយកាសែតយុគសម័យ អំពីតួនាទីរបស់សហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសអូស្ត្រាលី ក្នុងការងារកិច្ចការបរទេសប្រជាជន ការតភ្ជាប់ប្រភពធនធានរបស់អាណិកជន និងបណ្ដាសំណើក្នុងបំណងពង្រីកបន្ថែមទៀតនូវតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងដំណាក់កាលថ្មី។
អាណិកជនវៀតណាមនៅបណ្តាប្រទេសជាច្រើន ប្រារព្ធពិធីរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh អាណិកជនវៀតណាមនៅបណ្តាប្រទេសជាច្រើន ប្រារព្ធពិធីរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh
យុគសម័យ - ការចាក់ផ្សាយខ្សែភាពយន្តអំពីដំណើរដានសកម្មភាពបដិវត្តន៍របស់លោកតា, ការរៀបចំដំណើរកម្សាន្ត «ឆ្ពោះទៅរកប្រភពដើម», ការពិព័រណ៍ឯកសារ ឬទិវាបុណ្យកីឡាដើម្បីបន្តស្មារតីហ្វឹកហាត់សុខភាព… គឺជាបណ្ដាសកម្មភាពប្រកបដោយអត្ថន័យ ដែលត្រូវបានសហគមន៍ជនជាតិវៀតណាមនៅប្រទេសថៃ, ឡាវ, កូរ៉េខាងត្បូង និងចិន រៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦)។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អាណិកជននៅរុស្ស៊ីរំពឹងថាសេចក្តីសម្រេចចិត្តលេខ ២៣ បើកទូលាយលំហនៃការរួមចំណែកដល់ប្រទេសជាតិ
សេចក្តីប្រកាសឯករាជ្យ - "ទ្រនិចត្រីវិស័យ" សម្រាប់សេចក្តីប្រាថ្នាអភិវឌ្ឍន៍មនុស្សជាតិ
លើកកម្ពស់តួនាទីសហគមន៍ជនជាតិវៀតណាមនៅឯបរទេស
ដើម្បីឱ្យការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញក្លាយជាកម្លាំងផ្ទៃក្នុង
វៀតណាម - សាធារណរដ្ឋឆែកបើកបន្ថែមស្ពានមេត្រីភាពនៃកិច្ចសហប្រតិបត្តិការ ចេញពីគ្រឹះស្ថានមិត្តភាពយូរអង្វែង

អានច្រើនបំផុត

បុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ផ្សព្វផ្សាយចេញពីបណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស
លើកកម្ពស់ប្រភពធនធានជនជាតិវៀតណាមនៅសិង្ហបុរីក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងប្រទេសជាតិ
លើកកម្ពស់តួនាទីសហគមន៍ជនជាតិវៀតណាមនៅឯបរទេស
អាណិកជននៅរុស្ស៊ីរំពឹងថាសេចក្តីសម្រេចចិត្តលេខ ២៣ បើកទូលាយលំហនៃការរួមចំណែកដល់ប្រទេសជាតិ