Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ

23:47 | 20/10/2026 ឌឿងង្វៀន

យុគសម័យ - តាមរយៈបណ្តាកម្មវិធីបណ្តុះបណ្តាល ផ្តល់ប្រឹក្សា និងតភ្ជាប់ពាណិជ្ជកម្ម អង្គការ Oxfam ប្រចាំនៅវៀតណាម និង VCCI-HCM បានជួយគាំទ្រដល់សហគ្រាស និងសហករណ៍ជាច្រើននៅក្នុងខ្សែច្រវាក់បង្គា និងស្រូវអង្ករ ក្នុងការកែលម្អការគ្រប់គ្រង លក្ខខណ្ឌពលកម្ម និងសមត្ថភាពក្នុងការឈានទៅរកទីផ្សារ។ ពីការអនុវត្តជាក់ស្តែង បណ្តាអង្គភាពបានយល់ឃើញថា ចាំបាច់ត្រូវបន្តជួយគាំទ្រផ្នែកជំនាញឯកទេស ធនធាន និងការតភ្ជាប់ឱ្យបានសមស្របទៅនឹងលក្ខណៈដោយឡែករបស់សហគ្រាស និងសហករណ៍នីមួយៗ។

អង្គភាព និងសហគ្រាសចំនួន ១៥០ ចូលរួមពិព័រណ៍ វៀតណាម - កម្ពុជា ឆ្នាំ ២០២៦ Videx Cambodia 2026 ជំរុញការតភ្ជាប់សហគ្រាស សំដៅឆ្ពោះទៅកាន់ទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក

នៅក្រុមហ៊ុនភាគហ៊ុនម្សៅ - ចំណីអាហារ Tai Ky តម្រូវការដ៏តឹងរ៉ឹងរបស់អតិថិជនជប៉ុន បានធ្វើឱ្យសហគ្រាសត្រូវត្រួតពិនិត្យគុណភាពជាប្រចាំ និងកែលម្អឥតឈប់ឈរនូវដំណើរការផលិតកម្ម។

អ្នកស្រី Nguyen Thi Hoang Oanh អនុប្រធានការិយាល័យរដ្ឋបាល - បុគ្គលិកនៃក្រុមហ៊ុន Tai Ky បានឱ្យដឹងថា មុនពេលបញ្ជាទិញ ដៃគូជប៉ុនធ្លាប់បានត្រួតពិនិត្យនំបាញ់ត្រាង យ៉ាងល្អិតល្អន់ម្តងមួយៗ យកសំណាកទៅធ្វើតេស្តពិសោធន៍ និងបានចុះត្រួតពិនិត្យដំណើរការផលិតកម្មដោយផ្ទាល់នៅរោងចក្រជាច្រើនលើក។ នៅពេលដែលបង្កើតបាននូវទំនុកចិត្តហើយ ដៃគូគ្រាន់តែត្រួតពិនិត្យបឋម រួចហើយកក់ប្រាក់តែម្តង។

មិនត្រឹមតែនៅក្នុងដំណាក់កាលផលិតកម្មប៉ុណ្ណោះទេ សកម្មភាពអភិបាលកិច្ចផ្ទៃក្នុងរបស់សហគ្រាសក៏ត្រូវបានកែសម្រួលផងដែរ បន្ទាប់ពីបានចូលរួមក្នុងបណ្តាកម្មវិធីគាំទ្រនានា។

ពីបុគ្គលិកជំនាញឯកទេសដែលបានផ្លាស់ប្តូរមកទទួលបន្ទុកការងារគ្រប់គ្រង អ្នកស្រី Oanh ធ្លាប់បានដោះស្រាយការងារជាចម្បងផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន ដោយសារដំណើរការការងារជាច្រើនមិនទាន់ត្រូវបានកំណត់ជាបទប្បញ្ញត្តិជាក់លាក់នៅឡើយ។ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលចំនួនបីលើកស្តីពីការកែលម្អដំណើរការការងារ ដែលទទួលបានការគាំទ្រពីសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម - សាខាតំបន់ទីក្រុង Ho Chi Minh (VCCI-HCM) អ្នកស្រីបានយល់កាន់តែច្បាស់អំពីរបៀបកសាងដំណើរការសម្រាប់កិច្ចការនីមួយៗ និងការបែងចែកទំនួលខុសត្រូវរវាងផ្នែកផ្សេងៗ។

ក្រៅពីការបណ្តុះបណ្តាល អ្នកជំនាញក៏បានជួយគាំទ្រ Tai Ky ក្នុងការត្រួតពិនិត្យឡើងវិញ និងបំពេញបន្ថែមនូវបណ្តាដំណើរការ និងគោលនយោបាយផ្ទៃក្នុងដែលមិនទាន់ពេញលេញ។ សហគ្រាសបានអនុវត្តខ្លឹមសារជាច្រើនទៅក្នុងការអនុវត្តជាក់ស្តែង ប៉ុន្តែនៅតែមានការងារមួយចំនួនដែលត្រូវបន្តកែលម្អបន្ថែមទៀត ជាពិសេសគឺបញ្ហាបរិស្ថាន និងសុវត្ថិភាពការងារ។

សកម្មភាពទាំងនេះ ស្ថិតនៅក្នុងសមាសភាគជួយគាំទ្រដល់សហគ្រាសបង្គា និងស្រូវអង្ករ ដែលរៀបចំឡើងដោយអង្គការ Oxfam ប្រចាំនៅវៀតណាម សហការជាមួយ VCCI-HCM ក្រោមប្រភពជំនួយឧបត្ថម្ភពីអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បែលហ្ស៊ិក។ កម្មវិធីនេះផ្តោតសំខាន់លើការកែលម្អការគ្រប់គ្រង ជំនាញការងារ សុវត្ថិភាពការងារ និងតម្រូវការនានាដែលពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។

ការបណ្តុះបណ្តាលស៊ីជម្រៅស្តីពីសុវត្ថិភាព និងអនាម័យការងារ នៅក្រុមហ៊ុនភាគហ៊ុនចំណីអាហារ Binh Tay។
ការបណ្តុះបណ្តាលស៊ីជម្រៅស្តីពីសុវត្ថិភាព និងអនាម័យការងារ នៅក្រុមហ៊ុនភាគហ៊ុនចំណីអាហារ Binh Tay។

កែលម្អអភិបាលកិច្ច និងលក្ខខណ្ឌពលកម្ម

នៅក្រុមហ៊ុនភាគហ៊ុនចំណីអាហារ Binh Tay បណ្តាសកម្មភាពជួយគាំទ្របានផ្តោតសំខាន់លើសុវត្ថិភាពការងារ និងកិច្ចសន្ទនានៅកន្លែងធ្វើការ។

អ្នកស្រី Le Thi Thu Thao កម្មការិនីផ្នែកផលិតនំបញ្ចុក និងគុយទាវ បានឱ្យដឹងថា បរិយាកាសការងារមានធូលីច្រើន ដូច្នេះពលករត្រូវប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាពឱ្យបានពេញលេញ។

យោងតាមអ្នកស្រី នៅពេលមានមតិយោបល់អំពីការផលិត ឬលក្ខខណ្ឌការងារ កម្មករអាចផ្លាស់ប្តូរយោបល់ដោយផ្ទាល់ជាមួយអ្នកគ្រប់គ្រង។ រាល់សំណើដែលសមស្របនឹងត្រូវបានពិចារណាដោះស្រាយ ចំណែកករណីដែលមិនទាន់អាចអនុវត្តបាន ក៏ត្រូវបានពន្យល់អំពីមូលហេតុយ៉ាងច្បាស់លាស់ផងដែរ។

រោងចក្របានបំពាក់បន្ថែមនូវកង្ហារកម្លាំងខ្លាំង ម៉ាស៊ីនចម្រោះទឹកផឹក និងរៀបចំរបបអាហារឱ្យកាន់តែសម្បូរបែបសម្រាប់ពលករ។

លោកស្រី Le Thi Giau ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនចំណីអាហារ Binh Tay បានឱ្យដឹងថា រោងចក្របានអនុវត្តវិធីសាស្ត្រ 6S ក្នុងការរៀបចំការផលិត។ វិធីសាស្ត្រនេះផ្អែកលើគោលការណ៍ 5S ស្តីពីការរៀបចំទុកដាក់ និងការរក្សាកន្លែងធ្វើការឱ្យមានរបៀបរៀបរយ ស្អាតបាត ព្រមទាំងបំពេញបន្ថែមនូវតម្រូវការស្តីពីសុវត្ថិភាពការងារ។

យោងតាមលោកស្រី សកម្មភាពបណ្តុះបណ្តាលនានាបានជួយឱ្យកម្មករយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការធានាសុវត្ថិភាពសម្រាប់ខ្លួនឯងនៅក្នុងដំណើរការការងារ។

នៅក្នុងដំណើរការចូលរួមកម្មវិធី Oxfam - VCCI-HCM ក្រុមហ៊ុន Binh Tay ក៏ទទួលបានការផ្តល់ប្រឹក្សាត្រួតពិនិត្យ និងកែសម្រួលគោលនយោបាយនានាស្តីពីកិច្ចសន្យាការងារ ពេលវេលាធ្វើការ ការសម្រាក និងកិច្ចសន្ទនានៅកន្លែងធ្វើការផងដែរ។

ការតភ្ជាប់ទីផ្សារត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងសមត្ថភាពផ្គត់ផ្គង់

ចំពោះក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ស្រូវ-អង្ករ Hong Tan បញ្ហាប្រឈមមិនត្រឹមតែជាការស្វែងរកអតិថិជនប៉ុណ្ណោះទេ ថែមទាំងជាលទ្ធភាពធានាឱ្យមានប្រភពទំនិញគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ដៃគូផងដែរ។

លោកស្រី Luu Thi Yen Hang នាយិកាក្រុមហ៊ុន បានឱ្យដឹងថា លោកស្រីបានផ្សារភ្ជាប់ជាមួយវិស័យស្រូវ-អង្ករអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយចាប់ពីឆ្នាំ ២០១៧ បានចាប់ផ្តើមអភិវឌ្ឍម៉ាកយីហោផ្ទាល់ខ្លួន ដោយផ្តោតលើអង្ករពណ៌ អង្ករសរីរាង្គ និងផលិតផលកែច្នៃចេញពីអង្ករ។

ដើម្បីទទួលបានប្រភពវត្ថុធាតុដើមតាមតម្រូវការ សហគ្រាសត្រូវបំផុសចលនាកសិករឱ្យផ្លាស់ប្តូរវិធីសាស្ត្របង្កបង្កើនផល ព្រមទាំងជួយឧបត្ថម្ភពូជ សម្ភារកសិកម្ម ណែនាំបច្ចេកទេស និងទទួលទិញកសិផលពីគ្រួសារកសិករដែលចូលរួមការផ្សារភ្ជាប់ផលិតកម្ម។

យោងតាមលោកស្រី Hang អង្ករសរីរាង្គក្នុងមួយឆ្នាំមានតែមួយរដូវប៉ុណ្ណោះ ទិន្នផលមិនច្រើនទេ ខណៈពេលដែលឃ្លាំងស្តុក សមត្ថភាពបម្រុងទុក និងប្រភពទុនរបស់សហគ្រាសនៅមានកម្រិតនៅឡើយ។ ហេតុដូច្នេះហើយ មានពេលខ្លះអតិថិជនចង់បញ្ជាទិញបន្ថែម ប៉ុន្តែសហគ្រាសមិនទាន់មានទំនិញគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់នោះទេ។

លោកស្រី Hang បានចូលរួមក្នុងសកម្មភាពគាំទ្រនានារបស់គម្រោង GRAISEA 2 ចាប់តាំងពីឆ្នាំ ២០១៩ មក ហើយបានបន្តចូលរួមក្នុងសមាសភាគកិច្ចសហប្រតិបត្តិការ Oxfam - VCCI-HCM ចាប់ពីឆ្នាំ ២០២៤។

តាមរយៈបណ្តាកម្មវិធីទាំងនេះ លោកស្រីទទួលបាននូវចំណេះដឹងបន្ថែមស្តីពីការគ្រប់គ្រង ការផលិត និងតម្រូវការចាំបាច់នានានៅពេលនាំយកផលិតផលចេញទៅកាន់ទីផ្សារ។ នៅចុងឆ្នាំ ២០២៥ ពេលចូលរួមពិព័រណ៍ Vietnam Foodexpo ជាលើកដំបូង លោកស្រីបានណែនាំដោយផ្ទាល់នូវផលិតផលអង្កររបស់ Hong Tan និងបានជួបជុំជាមួយអតិថិជន។

លោកស្រីមានបំណងចង់បន្តចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនានា និងទទួលបានការគាំទ្រនូវលក្ខខណ្ឌចាំបាច់នានា ដើម្បីឈានទៅរកទីផ្សារនាំចេញ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមលោកស្រី ការពង្រីកអតិថិជនត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងសមត្ថភាពត្រៀមរៀបចំឱ្យបានគ្រប់គ្រាន់នូវប្រភពទំនិញ និងការរក្សាស្ថិរភាពនៃការផ្គត់ផ្គង់។

លោកស្រី Luu Thi Yen Hang (ខាងស្តាំ) នាយិកាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្រូវ-អង្ករ Hong Tan ណែនាំផលិតផលអង្ករសម្រូប និងអង្ករឆ្នូតក្រហម នៅពិព័រណ៍ម្ហូបអាហារ Vietnam FoodExpo 2025។
លោកស្រី Luu Thi Yen Hang (ខាងស្តាំ) នាយិកាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្រូវ-អង្ករ Hong Tan ណែនាំផលិតផលអង្ករសម្រូប និងអង្ករឆ្នូតក្រហម នៅពិព័រណ៍ម្ហូបអាហារ Vietnam FoodExpo 2025។

នៅតំបន់ព្រៃលិចទឹកប្រៃ Tam Giang ខេត្ត Ca Mau សហករណ៍ Tai Thinh Phat ក៏ទទួលបានការជួយគាំទ្រដោយផ្ទាល់ពីសំណាក់កម្មាភិបាល និងអ្នកជំនាញនានាផងដែរ ទោះបីជាភូមិសាស្ត្រធ្វើដំណើរជួបការលំបាកក៏ដោយ។

អ្នកស្រី Mai Thi Thuy Trang ប្រធានសហករណ៍ បានឱ្យដឹងថា តាមរយៈវគ្គណែនាំនានា អ្នកស្រីត្រូវបានបំពេញបន្ថែមនូវចំណេះដឹងស្តីពីអភិបាលកិច្ចសហករណ៍ បទដ្ឋាន និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងការផលិត។ បណ្តាកម្មវិធីសម្រាប់ស្ត្រីជនបទក៏បានលើកឡើងអំពីការថែរក្សាការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងកូនចៅផងដែរ។

យោងតាមអ្នកស្រី Trang ស្ត្រីនៅមូលដ្ឋាននៅមានឱកាសតិចតួចក្នុងការទទួលបានចំណេះដឹងថ្មីៗ។ ចំពោះសហករណ៍ដែលទើបចាប់ផ្តើមអាជីវកម្ម ការស្វែងរកអ្នកណែនាំដ៏សមស្របកាន់តែមានការលំបាកថែមទៀត។ អ្នកស្រីមានបំណងចង់ឱ្យអង្គការ Oxfam ប្រចាំនៅវៀតណាម និង VCCI-HCM បន្តជួយគាំទ្រ ដើម្បីឱ្យសមាជិកទាំងឡាយបានរៀនសូត្របន្ថែមអំពីការគ្រប់គ្រង ការផលិត និងការលើកកម្ពស់គុណភាពផលិតផល។

យោងតាមលទ្ធផលបូកសរុប សមាសភាគកិច្ចសហប្រតិបត្តិការរវាងអង្គការ Oxfam ប្រចាំនៅវៀតណាម និង VCCI-HCM បានជួយគាំទ្រការតភ្ជាប់សហករណ៍បង្គា និងស្រូវអង្ករជាង ៣០ ឱ្យចូលរួមក្នុងសកម្មភាពពាណិជ្ជកម្មនានា។ សហករណ៍ទាំងឡាយក៏ត្រូវបានណែនាំអំពីការវេចខ្ចប់ ស្លាកសញ្ញាផលិតផល និងតម្រូវការនានាដែលពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារផងដែរ។

លោកស្រី Bui Thi Ninh អនុប្រធាន VCCI-HCM បានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យមជាច្រើនបានជួបប្រទះការលំបាកប្រហាក់ប្រហែលគ្នា៖ តម្រូវការនៃទីផ្សារអន្តរជាតិមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ខណៈពេលដែលសហគ្រាសខ្វះខាតព័ត៌មាន; មានអង្គភាពបានកំណត់ឃើញនូវចំណុចដែលត្រូវកែលម្អ ប៉ុន្តែខ្វះខាតថវិកា បច្ចេកទេស ឬធនធានមនុស្សដើម្បីអនុវត្ត។

ការស្វែងរកអ្នកជំនាញដែលយល់ច្បាស់អំពីលក្ខណៈដោយឡែករបស់សហគ្រាសនីមួយៗ ក៏ជាបញ្ហាប្រឈមមួយផងដែរ។

ប្រភពជំនួយឧបត្ថម្ភរបស់អង្គការ Oxfam បានជួយឱ្យ VCCI-HCM មានលទ្ធភាពរៀបចំការបណ្តុះបណ្តាល អញ្ជើញអ្នកជំនាញចុះទៅកាន់សហគ្រាសដោយផ្ទាល់ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងផ្តល់ប្រឹក្សាអំពីដំណោះស្រាយដ៏សមស្រប។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Ninh បានសង្កត់ធ្ងន់ថា អ្នកជំនាញមិនអាចធ្វើជំនួសសហគ្រាសបានឡើយ។

«យើងខ្ញុំគ្រាន់តែផ្តល់នូវដំណោះស្រាយជូនពួកគេប៉ុណ្ណោះ» លោកស្រីបានមានប្រសាសន៍។

បន្ទាប់ពីទទួលបានការផ្តល់ប្រឹក្សា សហគ្រាសត្រូវម្ចាស់ការកែសម្រួលគោលនយោបាយ ចាត់ចែងថវិកា និងកែលម្អបច្ចេកទេសនៅរោងចក្រ។

នៅពេលសមាសភាគឈានចូលដំណាក់កាលបូកសរុប លោកស្រី Bui Thi Ninh បានសម្តែងនូវបំណងចង់ឱ្យអង្គការ Oxfam ប្រចាំនៅវៀតណាម បន្តរួមដំណើរជាមួយបណ្តាសហគ្រាស និងសហករណ៍នៅក្នុងខ្សែច្រវាក់បង្គា និងស្រូវអង្ករ។ VCCI-HCM នឹងស្វែងរកដៃគូបន្ថែម តភ្ជាប់ប្រភពជំនួយគាំទ្រផ្សេងៗទៀត ព្រមទាំងលើកទឹកចិត្តឱ្យសហគ្រាសទាញយកផលប្រយោជន៍ពីបណ្តាកម្មវិធីរបស់រដ្ឋនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន។

តំណាងអង្គការ Oxfam ប្រចាំនៅវៀតណាម ក៏មានបំណងចង់បន្តសហការជាមួយ VCCI-HCM និងបណ្តាដៃគូ នៅក្នុងសកម្មភាពកែលម្អលក្ខខណ្ឌពលកម្ម និងជួយគាំទ្រដល់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ៕

បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
យុគសម័យ - បណ្តាបទប្បញ្ញត្តិថ្មីអំពីការដាក់លក់និងការបោះផ្សាយមូលបត្ររួមទាំងសហគ្រាសបោះផ្សាយសញ្ញាប័ណ្ណកំពុងត្រូវបានអនុវត្តយ៉ាងស្របគ្នា សំដៅបំពេញការងារផ្ទៀងផ្ទាត់ច្រករបៀងគតិយុត្ត បង្កើនវិន័យទីផ្សារនិងជួយឧបត្ថម្ភសហគ្រាសទទួលបាននូវប្រភពទុនរយៈពេលមធ្យមនិងរយៈពេលវែង។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

ការបំប្លែងឌីជីថលត្រូវតែវាស់វែងដោយតម្លៃដែលនាំមកជូនប្រជាពលរដ្ឋ និងសហគ្រាស
វៀតណាម រួមចំណែកកំណត់ទិសដៅអាទិភាពធំៗរបស់ UNESCO
ទាញយកផលជាអតិបរមានូវទំហំលំហកំណើន បង្កើតកម្លាំងជំរុញសម្រាប់កំណើនពីរខ្ទង់
តភ្ជាប់អ្នកជំនាញ AI វៀតណាមទូទាំងសកលលោក ដើម្បីដោះស្រាយបញ្ហាបច្ចេកវិទ្យាស្នូលនានា
ពីទីក្រុងឆ្លាតវៃ ឈានទៅរកទីក្រុងប្រតិបត្តិការដោយភ្នាក់ងារបញ្ញាសិប្បនិម្មិត