យុគសម័យ - នារសៀលថ្ងៃទី ២៧ សីហា នៅទីក្រុង Ha Noi ក្រសួងការពារជាតិបានរៀបចំពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៃខេត្ត Lam Dong ក្នុងឱកាសរំលឹកខួប ៨១ ឆ្នាំនៃបដិវត្តន៍ខែសីហា និងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។
| បណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ចេកវិទ្យា ADN អដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប ត្រូវបានប្រមូលផ្តុំក្រោយរយៈពេល ១១១ ថ្ងៃយប់ |
តបតាមការប្រគល់សិទ្ធិពីថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រធានអគ្គស្នងការដ្ឋាននយោបាយ ឧត្តមសេនីយ៍ទោ Doan Quang Hoa ប្រធាននាយកដ្ឋានគោលនយោបាយ-សង្គម បានរៀបចំការទទួលស្វាគមន៍គណៈប្រតិភូ។
![]() |
| បណ្តាប្រតិភូអញ្ជើញចូលរួមពិធីជួបសំណេះសំណាល។ |
ខេត្ត Lam Dong ត្រូវបានច្របាច់បញ្ចូលគ្នាពីខេត្តចំនួន ៣ គឺ Dak Nong, Binh Thuan និង Lam Dong ដោយជាតំបន់ដីសម្បូរទៅដោយប្រពៃណីបដិវត្តន៍។ នៅក្នុងបណ្តាសង្គ្រាមតស៊ូរំដោះជាតិ និងសង្គ្រាមការពារមាតុភូមិ ក្រោមការដឹកនាំរបស់បក្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាជនក្នុងមូលដ្ឋានតែងតែសាមគ្គីគ្នា ពង្រីកប្រពៃណីស្នេហាជាតិ រួមជាមួយកងទ័ព និងប្រជាជនទូទាំងប្រទេស បរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យសម្បត្តិសម្រាប់បុព្វហេតុរំដោះជាតិ និងបង្រួបបង្រួមប្រទេសជាតិ។
ថ្លែងមតិនៅក្នុងពិធីជួបសំណេះសំណាល លោកស្រី Chau Thi Dao អនុប្រធានមន្ទីរមហាផ្ទៃខេត្ត Lam Dong បានឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្ស អាជ្ញាធរ កងទ័ព និងប្រជាជនក្នុងខេត្ត តែងតែខិតខំប្រឹងប្រែងជំនះការលំបាក មានភាពសកម្ម ភាពច្នៃប្រឌិត និងសម្រេចបានលទ្ធផលសំខាន់ៗយ៉ាងទូលំទូលាយ។
ក្នុងនោះ ការអនុវត្តរបប គោលនយោបាយចំពោះអ្នកមានគុណបំណាច់ និងគោលនយោបាយសន្តិសុខសង្គម ត្រូវបានខេត្តយកចិត្តទុកដាក់ជាប្រចាំ និងរៀបចំយ៉ាងហ្មត់ចត់។ ជារៀងរាល់ឆ្នាំ Lam Dong បានចំណាយជាង ១២០ ពាន់លានដុង សម្រាប់សកម្មភាពចុះសួរសុខទុក្ខ ជូនអំណោយ និងដឹងគុណចំពោះអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។
![]() |
| ទិដ្ឋភាពនៃពិធីជួបសំណេះសំណាល។ |
នៅក្នុងពិធីជួបសំណេះសំណាល ឧត្តមសេនីយ៍ទោ Doan Quang Hoa បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់បណ្តាវិរជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ វីរមាតាវៀតណាម និងបណ្តាបុគ្គល ក្រុមគ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្តន៍នៃខេត្ត Lam Dong។
ឧត្តមសេនីយ៍ទោ Doan Quang Hoa ក៏បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនក្នុងខេត្ត ក្នុងការអនុវត្តការងារគោលនយោបាយ សកម្មភាពតបស្នងសងគុណ ជាពិសេសគឺការផ្តល់ព័ត៌មាន គាំទ្រការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី។
ខេត្តបានបង្កើតក្រុមស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបណ្តោះអាសន្ន ដោយបានអនុវត្តភារកិច្ចជាបន្ទាន់នៅលើភូមិសាស្ត្រមូលដ្ឋាន ព្រមទាំងបានបញ្ចប់ការបម្រើដល់ការធ្វើកោសល្យវិច័យ ADN ដើម្បីកំណត់អត្តសញ្ញាណយុទ្ធជនពលី។
នាពេលខាងមុខ ឧត្តមសេនីយ៍ទោ Doan Quang Hoa បានស្នើឱ្យមន្ទីរមហាផ្ទៃខេត្ត Lam Dong បន្តបំពេញការងារថែទាំអ្នកមានគុណបំណាច់ឱ្យបានល្អ ដោយធានាថាបណ្តាគោលនយោបាយត្រូវបានអនុវត្តយ៉ាងពេញលេញ និងទាន់ពេលវេលា សហការផ្តល់យោបល់ ស្នើ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនានាក្នុង «យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញខ្លាំងការអនុវត្តការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី»។
![]() |
| ការប្រគល់អំណោយរបស់ក្រសួងការពារជាតិជូនចំពោះបណ្តាប្រតិភូជាអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៃខេត្ត Lam Dong។ |
ក្នុងឱកាសនេះ តបតាមការប្រគល់សិទ្ធិពីថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រធានអគ្គស្នងការដ្ឋាននយោបាយ ឧត្តមសេនីយ៍ទោ Doan Quang Hoa បានប្រគល់អំណោយចំនួន ៣៣ កញ្ចប់ របស់ក្រសួងការពារជាតិ ជូនចំពោះបណ្តាប្រតិភូជាអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៃខេត្ត Lam Dong៕
យុគសម័យ - ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្ត Bac Ninh បានចេញផែនការរៀបចំការឃោសនាទ្រង់ទ្រាយធំជាបន្តបន្ទាប់ សកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ក្នុងខេត្ត។ |
យុគសម័យ - អ្នកជំនាញនិយាយថា កត្តាកំណត់ដែលនាំទៅរកជ័យជំនះនៃបដិវត្តន៍វៀតណាម គឺបក្សកុម្មុយនិស្តវៀតណាម ដែលជាកម្លាំងផ្សព្វផ្សាយមនោគមវិជ្ជារបស់ហូជីមិញ និងរៀបចំដើម្បីការពារផលប្រយោជន៍ប្រជាជនរបស់ខ្លួន។ |



មតិពីមិត្តអ្នកអាន