Trending now

សមាគមមិត្តភាពវៀតណាម-រូម៉ានី ជួយឧបត្ថម្ភប្រទេសរូម៉ានីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

18:04 | 14/04/2020

យុគសម័យ - នាថ្ងៃ១៣ ខែមេសា អនុប្រធានសមាគមមិត្តភាពវៀតណាម-រូម៉ានី លោក Bui Trong Dinh បានដឹកនាំក្រុមបេសកកម្មរបស់សមាគមទៅដល់ស្ថានទូតរូម៉ានីប្រចាំនៅរដ្ឋធានីហាណូយដើម្បីជូនថវិកាជាជំនួយជាង ២២,០០០ ដុល្លារអាមេរិក។

សមាគមមិត្តភាពវៀតណាម-រូម៉ានីជួយឧបត្ថម្ភប្រទេសរូម៉ានីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

ថវិកាជាជំនួយនេះត្រូវបានបរិច្ចាគដោយសមាជិកនៃសមាគមមិត្តភាពវៀតណាម-រូម៉ានី និងអ្នកដែលស្រឡាញ់ប្រទេសរូម៉ានីដើម្បីជួយប្រជាជនរ៉ូម៉ានីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ Covid-19។

លោក Emil Ghitulescu ឯកអគ្គរដ្ឋទូតរូម៉ានីប្រចាំនៅវៀតណាមបានថ្លែងអំណរគុណចំពោះជំនួយដែលរដ្ឋ ប្រជាជនវៀតណាម និងសមាគមមិត្តភាពវៀតណាម-រូម៉ានីជូនដល់ប្រជាជនរូម៉ានី។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយសមស្របរបស់រដ្ឋាភិបាលវៀតណាម ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរទីក្រុងហាណូយ និងសាមគ្គីភាពរបស់ប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លោក Emil Ghitulescu ជឿជាក់ថា ការរាតត្បាតនៃជំងឺ Covid-19 នឹងឆាប់បញ្ចប់នៅវៀតណាម រ៉ូម៉ានី និងនៅទូទាំងពិភពលោក៕

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ