Trending now

យោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាម បានផ្តជួយឧបត្ថម្ភឧបករណ៍វេជ្ជសាស្ដ្រ និងបរិក្ខារពេទ្យដើម្បីជួយដល់កងយោធពលខេមរភូមិន្ទបង្ការប្រឆាំងនឹងជំងឺ Covid - 19

13:36 | 08/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ៧ មេសា នៅច្រកទ្វារព្រំដែនអន្តរជាតិ Xa Mat ស្រុក Tan Bien ខេត្ត Tay Ninh បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានរៀបចំពិធីប្រគល់ឧបករណ៍វេជ្ជសាស្រ្ត និងបរិក្ខារពេទ្យជូនអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19។

លោកឧត្តមសេនីយ៍ត្រី Nguyen Truong Thang មេបញ្ជាការរងនៃយោធភូមិភាគទី ៧ បានប្រគល់បរិក្ខារពេទ្យនិងឧបករណ៍វេជ្ជសាស្ដ្រដល់តំណាងយោធភូមិភាគទី ១ នៃកងយោធពលខេមរភូមិន្ទ។ (ប្រភព៖​ qdnd)

ជំនួយឧបត្ថម្រួមមាន៖ ម៉ាសចំនួន ៥ ម៉ឺនម៉ាស ទឹកលៀងដៃចំនួន ១០០០ លីត្រ សម្លៀកបំពាក់ ការពារផ្នែកវេជ្ជសាស្ត្រចំនួន ១០០០ ឈុត ថ្នាំ Cloramin B ចំនួន ២០០ គីឡូក្រាម។

នៅក្នុងពិធីនេះ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រជាជនខ្មែរ តំណាងបញ្ជាការតំបន់យោធភូមិភាគទី ៧ មេបញ្ជាការរងយោធភូមិភាគទី ៧ លោកឧត្តមសេនីយ៍ត្រី Nguyen Truong Thang បានផ្ញើផ្ញើសារជូនពរឆ្នាំថ្មីដល់តំណាងថ្នាក់ដឹកនាំមកពីយោធភូមិភាគទី ១ យោធភូមិភាគទី ២ យោធភូមិភាគទី ៤ និងកងពលធំអន្តរាគមន៍លេខ ២ នៃកងយោធពលខេមរភូមិន្ទ…. ។

លោកឧត្តមសេនីយ៍ត្រី Nguyen Truong Thang បានឲ្យដឹងថា កងទ័ពប្រជាជនវៀតណាមនិងកងយោធពលខេមរភូមិន្ទ កំពុងរួមដៃគ្នាជាមួយប្រជាជននៃប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid – 19 ។ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការសមាគ្គីភាពរវាងកងទ័ពទាំងពីរ យោធពលខេមរភូមិន្ទទី ៧ បានជួយឧបត្ថម្ភឧបករណ៍វេជ្ជសាស្ដ្រ និងបរិក្ខារពេទ្យជាច្រើន ដើម្បីរួមចំណែកជាមួយកងយោធពលខេមរភូមិន្ទក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាត។

ដោយពិចារណាលើស្ថានភាពស្មុគស្មាញនៃជំងឺរាតត្បាត លោកឧត្តមសេនីយ៍ត្រី Nguyen Truong Thang បានស្នើថាភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់យោធាទាំងពីរនិងកងទ័ពដែ​លឈរជើងនៅតាមព្រំដែន។ មេបញ្ជាការរងនៃយោធភូមិភាគទី ៧ សង្ឈឹមថា ភាគីទាំងពីរចែករំលែកព័ត៌មានដើម្បីបំពេញភារកិច្ចបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid - 19។

លោកឧត្តមសេនីយ៍ត្រី Nguyen Truong Thang មេបញ្ជាការរងនៃយោធភូមិភាគទី ៧ បានប្រគល់បរិក្ខារពេទ្យនិងឧបករណ៍វេជ្ជសាស្ដ្រដល់តំណាងយោធភូមិភាគទី ២ នៃកងយោធពលខេមរភូមិន្ទ។ (ប្រភព៖ TTXVN)

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី នី សុវឌ្ឍនា នាយរងសេនាធិការយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា ទោះបីជាកម្មាភិបាល និងយុទ្ធជននៃយោធភូមិភាគទី ៧ ដែលកំពុងខិតខំតស៊ូប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 ក៏ដោយក៏ប៉ុន្ដែកងយោធាយោធភូមិភាគទី ៧ នៅតែជួយឧបត្ថម្ភបរិក្ខារពេទ្យ និងឧបករណ៍វេជ្ជសាស្ដ្របានទាន់ពេលវេលាដល់អង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ។ នាពេលខាងមុខនេះ អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី៧ នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតក៏ដូចជាក្នុងវិស័យផ្សេងៗរួមចំណែកកសាងអង្គភាពរឹងមាំ និងកសាងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀត​ណាម។

ក្នុងឱកាសនេះដែរ យោធភូមិភាគទី៧ ក៏បានប្រគល់ម៉ាសចំនួន ៣០,០០០ សន្លឹកដល់អាណិកជនវៀតណាមនៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di
កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន