Trending now

បំប៉នចំណេះដឹងផ្នែកច្បាប់ស្តីពីការគ្រប់គ្រងនិងការពារព្រំដែន

14:14 | 09/07/2018 (យោងតាម bienphong.com ប្រែសម្រួលដោយ មិញ អាញ់)

យុគសម័យ - នាថ្ងៃទី៥កក្កា បញ្ជាការដ្ឋាន កងទ័ពការពារព្រំដែន Dak Nong បានរៀបចំវគ្គបំប៉នចំណះដឹងផ្នែកច្បាប់ស្តីពីការគ្រប់គ្រង ការពារព្រំដែន សម្រាប់កម្មាភិបាលភូមិ ឃុំ ក្រុមការងារគ្រប់គ្រងខ្លួនឯងតាមព្រំដែន រួមទាំងសន្តិសុខ សណ្តាប់ធ្នាប់លើភូមិភាគខេត្ត Dak Nong។

កម្មាភិបាល សិក្ខាកាមដែលបានទស្សនាស្ថានភាពជាក់ស្តែងនៃបង្គោលព្រំដែន (រូបថតៈ Van Hoan)

ខ្លឹមសារនៃវគ្គ​បំប៉ននេះគឺផ្តោតសំខាន់លើប្រធានបទ៖ ច្បាប់ព្រំដែនជាតិ២០០៣ លក្ខណៈទូទៅអំពីព្រំដែនដីគោករវាងវៀតណាមនិងកម្ពុជា ខ្លឹមសារនិងអត្ថន័យនៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ជាពិសេសគឺលទ្ធផលនៃការងារកំណត់បោះបង្គោលព្រំដែន វៀតណាម-កម្ពុជា។

ក្នុងឱកាសនេះ សិក្ខាកាមនឹងបានទស្សនាស្ថានភាពជាក់ស្តែងនៅក្នុងទីតាំងបង្គោលព្រំដែនមួយចំនួន សំដៅផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីសភាពការណ៍និងលទ្ធផលទទួលបានក្នុងកិច្ចការកំណត់ បោះបង្គោលព្រំដែនដីគោកវៀតណាម-កម្ពុជាលើភូមិភាគខេត្ត Dak Nong៕

(យោងតាម bienphong.com ប្រែសម្រួលដោយ មិញ អាញ់)

(យោងតាម bienphong.com ប្រែសម្រួលដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ