Trending now

កាណាដាផ្តល់ជំនួយជាង ៤០០,០០០ ដុល្លារដល់ខេត្ត Ha Tinh និងខេត្ត Quang Tri ដើម្បីជំនះផលវិបាកនៃទឹកជំនន់

19:51 | 14/11/2020 (បកប្រែដោយសាមេត)

យុគសម័យ - កញ្ចប់ជំនួយរយៈពេល ៦ ខែនេះនឹងផ្តោតលើការលើកកម្ពស់សន្តិសុខស្បៀងអាហារ លំនៅដ្ឋាន ធនធានទឹកនិងប្រព័ន្ធអនាម័យ។

ទឹកជំនន់ប៉ះពាល់ដល់គ្រួសារក្រីក្រជាច្រើននៅភាគកណ្តាលវៀតណាម

តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម រដ្ឋាភិបាលកាណាដានឹងផ្តល់ថវិកាចំនួន ៤២៦,០០០ ដុល្លារដល់អង្គការ CARE កាណាដានិង Oxfam-Québec ដើម្បីផ្តល់ជំនួយដោយផ្ទាល់ដល់ប្រជាជនប្រហែល ៣២,០០០ នាក់នៅខេត្ត Ha Tinh និងខេត្ត Quang Tri ដើម្បីជំនះផលវិបាកនៃទឹកជំនន់។ ជំនួយនេះនឹងត្រូវផ្តល់ជូនដោយរដ្ឋាភិបាលកាណាដាតាមរយៈជំនួយមូលនិធិជំនួយមនុស្សធម៌កាណាដា (CHAF) ។

កញ្ចប់ជំនួយរយៈពេល ៦ ខែនេះនឹងផ្តោតលើការលើកកម្ពស់សន្តិសុខស្បៀងអាហារ លំនៅដ្ឋាន ធនធានទឹកនិងប្រព័ន្ធអនាម័យ។

មុននោះ ដើម្បីឆ្លើយតបទៅនឹងចលនាដោយមានប្រធានបទ “ប្រទេសទាំងមូលរួមចំណែកជួយជនក្រីក្រកុំទុកឱ្យនរណាម្នាក់នៅសេសសល់” ដើម្បីគាំទ្រដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកាណាដាបានឆ្លើយតបទៅនឹងបានរៀបចំពិធីបើកចលនាចូលរូបរួមជួយប្រជាជនក្រីក្រនិងប្រជាជននៅតំបន់ភាគកណ្តាលវៀតណាមដែលរងគ្រោះដោយទឹកជំនន់និងព្យុះ ដោយមានការចូលរួមពីបុគ្គលិកស្ថានទូតទាំងអស់ ការិយាល័យតំណាងវៀតណាមប្រចាំតំបន់និង អាណិកជនជាច្រើន។

ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដាលោក Pham Cao Phong បានអំពាវនាវឲ្យសមាគម សហជីពអាជីវកម្មនិងបុគ្គលវៀតណាមនៅកាណាដា ដោយស្មារតីឆ្ពោះទៅស្រុកកំណើតនិងផ្សព្វផ្សាយប្រពៃណីសាមគ្គីភាព ស្រឡាញ់គ្នាទៅវិញទៅមក បរិច្ចាគជួយដល់ប្រជាជនដែលជូបការលំបាកដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ជាពិសេសគ្រួសារក្រីក្រនៅតាមតំបន់ដែលកំពុងរងការជន់លិច ដើម្បីកាត់បន្ថយការខាតបង់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ