Trending now

អាស៊ាន ២០២០៖ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥

06:42 | 16/11/2020

នាយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នាយករដ្ឋ មន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ប្រទេសចូលរួម EAS និងអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីរដ្ឋធានីហាណូយ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres និងប្រធានធនាគារពិភព លោក លោក David Malpass ត្រូវបានអញ្ជើញបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការរីករាលដាលនៃកូវីដ ១៩ និងជំរុញការស្តារឡើងវិញសេដ្ឋកិច្ចពិភពលោកប្រកបដោយ ចីរភាព។ នៅក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)។ ដោយយកអាស៊ានជាមជ្ឈភាព យកការសន្ទនានិងកិច្ចសហប្រតិបត្តិការជាបាវចនា បន្ទាប់ពី រយៈពេល ១៥ ឆ្នាំនៃការបង្កលត EAS គឺជាវេទិកាយុទ្ធសាស្ត្រឈានមុខគេក្នុងតំបន់ ដែលជាកន្លែងសម្រាប់មេដឹកនាំផ្លាស់ប្តូរមតិលើបញ្ហាសំខាន់ៗ ដែលជះឥទ្ធិពលទៅលើសន្តិភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់។ នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយមានប្រជាជនចំនួន ៤,៦ ពាន់ លាននាក់ និងផលិតផលក្នុងស្រុកសរុបជាង ៥១,៦ ពាន់ពាន់លានដុល្លារអាមេរិកនោះ EAS បានបង្កើតក្របខ័ណ្ឌសមស្របមួយសម្រាប់បណ្តាប្រទេសដើម្បីចែករំលែកផលប្រយោជន៍និងមានការសន្ទនាគ្នាទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លើសពីនេះទៅទៀត EAS ក៏បានចូលរួមចំណែកក្នុងការបង្កើតនូវវិធីសាស្រ្តរួមមួយចំពោះបញ្ហាដែលកំពុងលេចចេញឡើង ដូចជាការគោរពច្បាប់ ការសន្ទនាដោយស្មោះត្រង់ កិច្ចសហប្រតិបត្តិការដ៏ជាក់ស្តែង ដើម្បីសន្តិភាពនិងស្ថេរភាពរយៈពេលវែងនិងវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់នេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នៅក្នុងបរិយាកាសពិភព លោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញនាពេលបច្ចុប្បន្ន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាចាំបាច់ត្រូវលើកកម្ពស់តួនាទីរបស់ខ្លួនជាវេទិកាឈានមុខគេក្នុងការជំរុញការសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីកសាងទំនុកចិត្តយុទ្ធសាស្រ្តរវាងប្រទេសនានា ដោយប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ដោះស្រាយការលំបាក បង្វែរការប្រឈមមុខដាក់គ្នាទៅជាកិច្ចសហប្រតិបត្តិការ តាមនោះ ចូលរួមចំណែកក្នុងការកំណត់រចនាសម្ព័ន្ធពហុភាគីអន្តរជាតិប្រកបដោយប្រសិទ្ធភាព ដែលមានសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមក្នុងតំបន់និងទូទាំងពិភពលោក៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ