Trending now

ការបរទេសវៀតណាម៖ ចាប់ពីការចូលរួម រហូតដល់ការជាម្ចាស់ការកសាងអនាគត

08:31 | 19/06/2026 ឌឹកអាញ់

យុគសម័យ - វេទិកាអនាគតអាស៊ាន (AFF) លើកទី ៣ ឆ្នាំ ២០២៦ ជាមួយនឹងជួរព្រឹត្តិការណ៍ទ្វេភាគី និងពហុភាគីដែលបានប្រព្រឹត្តទៅក្នុងសប្តាហ៍កន្លងមក បានគូសវាសយ៉ាងច្បាស់នូវជំហានផ្លាស់ប្តូររូបរាងខាងយុទ្ធសាស្ត្ររបស់វៀតណាម ចាប់ពីឋានៈ «រួមដំណើរ» ឈានឡើងទៅជា «ម្ចាស់ការកសាង» នូវអនាគតនៃតំបន់។

វៀតណាមពង្រីកតួនាទីជាស្ពានចម្លងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - រុស្ស៊ី ចំពោះមុខបណ្តាប្រឈមសកល ចំណុចស្នូលទាំងបីនៃសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងអាទិភាពរបស់វៀតណាម

ជោគជ័យនៃ AFF 2026 មិនត្រឹមតែបង្ហាញតាមរយៈទំហំ និងកម្រិតនៃការចូលរួមយ៉ាងទូលំទូលាយពីបណ្តាភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីតួនាទីកាន់តែម្ចាស់ការជារបស់វៀតណាម នៅក្នុងការរួមចំណែកគំនិត និងការរៀបចំទម្រង់ខ្លឹមសារពិភាក្សានានារបស់តំបន់ផងដែរ។

ការបរទេសវៀតណាម៖ ចាប់ពីការចូលរួម រហូតដល់ការជាម្ចាស់ការកសាងអនាគត
សមមិត្ត Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស ថ្លែងមតិនៅឯវេទិកាអនាគតអាស៊ាន ឆ្នាំ ២០២៦។

ដូចការយល់ឃើញរបស់លោកស្រី Michelle Chan អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ជោគជ័យនេះគឺជាសក្ខីភាពដ៏រស់រវើកសម្រាប់តួនាទីដ៏សំខាន់របស់វៀតណាម នៅក្នុងការតភ្ជាប់បណ្តាថ្នាក់ដឹកនាំ និងអ្នកប្រកាសវិទ្យាក្នុងតំបន់ ដើម្បីពិភាក្សាអំពីចក្ខុវិស័យសម្រាប់អាស៊ាន និងតំបន់។

ម្ចាស់ការកសាងអនាគតតំបន់

បើតាមបណ្ឌិត Dao Ngoc Bau (វិទ្យាស្ថានប្រធានវិទ្យាស្ថាននយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថាននយោបាយជាតិ Ho Chi Minh) អាស៊ានបានឈានជើងចេញពីមាគ៌ាចាស់ដែលគ្រាន់តែពិភាក្សាអំពីបញ្ហាសន្តិសុខ - សេដ្ឋកិច្ចជាទូទៅ ដើម្បីប្រឈមមុខនឹងបណ្តាបញ្ហាជាក់ស្តែង ស្មុគស្មាញ និងមានលក្ខណៈអន្តរវិស័យខ្ពស់ ដូចជាការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ឬការតភ្ជាប់អនុតំបន់មេគង្គ។ វិសេសនោះ គំនិតផ្តួចផ្តើមរៀបចំកិច្ចពិភាក្សាតុមូលបណ្តាគណបក្សនយោបាយអាស៊ីអាគ្នេយ៍ និងសន្និសីទថ្នាក់ដឹកនាំបណ្តាទីក្រុងអាស៊ានឆ្នាំ ២០២៦ ដែលផ្តួចផ្តើមឡើងដោយវៀតណាម បាននាំមកនូវបណ្តាតម្លៃជាក់ស្តែងយ៉ាងធំធេង។

តាមរយៈបណ្តាប៉ុស្តិ៍ពិភាក្សាចាប់តាំងពីថ្នាក់គណបក្សនយោបាយ (ពិភាក្សាអំពីសន្តិសុខសង្គម ភាពអសមភាព) ថ្នាក់ដឹកនាំទីក្រុង (ពិភាក្សាអំពីចរាចរណ៍ ផ្ទះសម្បែង ការប្រែប្រួលអាកាសធាតុ) រហូតដល់ស្រទាប់យុវជន អាស៊ានកំពុងនាំយកប្រជាជនចូលទៅក្នុងដំណាក់កាលរៀបចំទម្រង់អាទិភាពគោលនយោបាយដោយផ្ទាល់ មិនមែនត្រឹមតែនៅក្នុងដំណាក់កាលអនុវត្តនោះឡើយ។ នេះគឺជាជំហានផ្លាស់ប្តូរដែលមានលក្ខណៈបដិវត្តន៍៖ ដើរចេញពីទម្រង់ «ធ្វើគោលនយោបាយសម្រាប់ប្រជាជន» ទៅជា «ធ្វើគោលនយោបាយជាមួយប្រជាជន»។

ចំណែកឯតាមការយល់ឃើញរបស់បណ្ឌិត Nguyen Hung Son នាយកវិទ្យាស្ថានការបរទេស វេទិកានេះបានរួមចំណែកនូវបណ្តាគំនិតផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតនិងជាក់ស្តែង ជួយឱ្យតំបន់ដោះស្រាយរាល់បញ្ហាដែលទើបតែលេចឡើង ឆ្ពោះទៅកាន់អនាគតមួយដែលមានស្ថិរភាពនយោបាយ វិបុលភាពសេដ្ឋកិច្ច និងយកប្រជាជនធ្វើជាមជ្ឈមណ្ឌល។ AFF 2026 បានបំពេញរួចរាល់យ៉ាងល្អប្រសើរនូវគោលដៅ នៅពេលបង្កើតបាននូវខឿនប្រព័ន្ធមួយដ៏បើកចំហ និងតភ្ជាប់ភាគីពាក់ព័ន្ធជាច្រើន។

ទន្ទឹមនឹងវេទិកាពហុភាគី គឺបណ្តាព្រឹត្តិការណ៍ទ្វេភាគីយ៉ាងណែនណាន់តាន់តាប់៖ បណ្តាជំនួបទទួល បណ្តាកិច្ចចរចា និងបណ្តាជំនួបសម្តែងការគួរសមរវាងបណ្តាថ្នាក់ដឹកនាំវៀតណាម ជាមួយប្រមុខរដ្ឋាភិបាលឡាវ កម្ពុជា ថៃ ទីម័រខាងកើត; បណ្តាជំនួបពិភាក្សាជាមួយបណ្តាភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញចូលរួមវេទិកា ដូចជា អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Christopher Landau អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី Michelle Chan អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីបញ្ហារំសាយអាវុធ Izumi Nakamitsu… រួមជាមួយគ្នានោះ វត្តមានរបស់ជួរអ្នកជំនាញ អ្នកប្រកាសវិទ្យា ដៃគូរបស់អាស៊ាន និងមិត្តភក្តិអន្តរជាតិយ៉ាងកុះករ បានបង្ហាញពីកម្រិតនៃភាពជឿជាក់ខាងនយោបាយខ្ពស់ និងការគាំទ្រយ៉ាងទូលំទូលាយដែលផ្តល់ជូនសម្រាប់គំនិតផ្តួចផ្តើមពហុភាគីរបស់វៀតណាម។ ទន្ទឹមនឹងនេះ នេះក៏ជាសក្ខីភាពសម្រាប់ចំណាប់អារម្មណ៍រួមចំពោះអនាគតតំបន់; រួមគ្នាផ្លាស់ប្តូរមតិ ចែករំលែកគំនិត និងរួមចំណែកដល់ដំណើរការរៀបចំទម្រង់ទិសដៅអភិវឌ្ឍន៍របស់តំបន់នៅក្នុងដំណាក់កាលថ្មី។

បើតាមអគ្គលេខាធិការ និងជាប្រធានរដ្ឋលោក To Lam សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព អាចពូនជ្រំបានតែនៅលើមូលដ្ឋាននៃសាមគ្គីភាព កិច្ចសន្ទនា ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះតែប៉ុណ្ណោះ។ នេះក៏ជាស្មារតី និងជាកម្លាំងចលករដើម្បីឱ្យវៀតណាមផ្តួចផ្តើមឡើងនូវវេទិកាអនាគតអាស៊ាន ដោយមានបំណងប្រាថ្នាចង់បង្កើតបន្ថែមនូវលំហសន្ទនាមួយដ៏បើកចំហ មានខ្លឹមសារពិតប្រាកដ និងឆ្ពោះទៅកាន់អនាគត; រួមចំណែកបំពេញបង្គ្រប់សម្រាប់បណ្តាដំណើរការសហប្រតិបត្តិការដែលមានស្រាប់របស់អាស៊ាន ទន្ទឹមនឹងនោះជំរុញការគិតផ្លាស់ប្តូរថ្មី និងសកម្មភាពរួមដើម្បីការអភិវឌ្ឍរបស់តំបន់។

នៅក្នុងថ្លែងមតិបើកវេទិកា នាយករដ្ឋមន្ត្រី Le Minh Hung បានអះអាងថា វត្តមានរបស់បណ្តាតំណាងគឺជាសក្ខីភាពដ៏រស់រវើកសម្រាប់ចំណងមិត្តភាព ភាពជឿជាក់ និងស្មារតីសាមគ្គីភាពដើម្បីតំបន់មួយមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រធានបទ «រួមគ្នាបង្កើតទម្រង់អនាគតរួម៖ សន្តិភាព វិបុលភាព យកប្រជាជនធ្វើជាមជ្ឈមណ្ឌល» នៃវេទិកា បានឆ្លុះបញ្ចាំងពីបណ្តាតម្លៃស្នូលដែលអាស៊ានកំពុងដេញតាម និងតម្រង់ទិសដៅសម្រាប់អនាគតរបស់សមាគមនៅក្នុងដំណាក់កាលខាងមុខ។

នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «តម្លៃដ៏ធំបំផុតរបស់អាស៊ានក្នុងរយៈពេលជិត ៦០ ឆ្នាំកន្លងមកនេះ គឺការបានបង្ហាញឱ្យពិភពលោកឃើញថា ភាពខុសគ្នាមិននាំទៅរកការបែកបាក់ ភាពឯកភាពគ្នាមិនបំផ្លាញចោលនូវភាពចម្រុះ ហើយការធ្វើសមាហរណកម្មមិនធ្វើឱ្យបាត់បង់នូវអត្តសញ្ញាណនោះឡើយ។ តម្លៃដ៏ធំបំផុតរបស់អាស៊ាននៅក្នុងបណ្តាទសវត្សរ៍ខាងមុខ គឺនឹងបង្ហាញឱ្យឃើញថា សហគមន៍មួយដែលមានសាមគ្គីភាព និងភាពធន់ រឹងមាំ គឺអាចចូលរួមបង្កើតទម្រង់ជាវិជ្ជមានទាំងស្រុងសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរបស់តំបន់ និងពិភពលោក»។

នៅលើដំណើរនោះ បើតាមនាយករដ្ឋមន្ត្រី វៀតណាមប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការបន្តរួមដំណើរជាមួយអាស៊ាន ដោយមានសេចក្តីប្រាថ្នាចង់កសាងអនាគត ជាមួយនឹងអស់ពីដួងចិត្ត និងបញ្ញាស្មារតី ព្រោះថា «អនាគតរបស់វៀតណាមគឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអនាគតរបស់អាស៊ាន ក៏ដូចជាផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសន្តិភាព ស្ថិរភាព និងវិបុលភាពរួមរបស់តំបន់ទាំងមូល»។

ការបរទេសដើរតួនាទីជាកងទ័ពស្រួចក្នុងការការពារមាតុភូមិចាប់តាំងពីព្រលឹម និងពីចម្ងាយ

ការបរទេសវៀតណាម៖ ចាប់ពីការចូលរួម រហូតដល់ការជាម្ចាស់ការកសាងអនាគត
នាយករដ្ឋមន្ត្រី Le Minh Hung ថ្លែងមតិនៅឯសម័យប្រជុំបើកនៃវេទិកាអនាគតអាស៊ាន លើកទីបី។

បណ្តាសារលិខិតដែលត្រូវបាននាយករដ្ឋមន្ត្រី Le Minh Hưng ដាក់ចេញនៅឯវេទិកាអនាគតអាស៊ាន (AFF 2026) បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់វៀតណាមចំពោះអនាគតអាស៊ាន និងការចលនានៅក្នុងគំនិតការបរទេសរបស់ប្រទេសជាតិ។ ចាប់ពីតួនាទីចូលរួមយ៉ាងសកម្មក្នុងបណ្តាយន្តការតំបន់ បច្ចុប្បន្ននេះវៀតណាមកំពុងដើរតួនាទីជាម្ចាស់ការជាបណ្តើរៗក្នុងការស្នើឡើងនូវគំនិតផ្តួចផ្តើម រួមចំណែកដំណោះស្រាយ និងរួមជាមួយបណ្តាដៃគូបង្កើតទម្រង់សម្រាប់បណ្តាបញ្ហាធំៗរបស់តំបន់ និងពិភពលោក។ នេះក៏ជាស្មារតីទម្លុះទម្លាយនៃខ្សែបន្ទាត់ការបរទេសបើកចំហរទូលំទូលាយនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

រួមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម វៀតណាមបានដាក់ពង្រាយបណ្តាសកម្មភាពការបរទេសតាមទិសដៅមានខ្លឹមសារពិតប្រាកដ និងមានប្រសិទ្ធភាពជាងមុន ទាំងផ្សារភ្ជាប់យ៉ាងណែនណាន់ជាមួយបណ្តាគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិ ទាំងរួមចំណែកប្រកបដោយការទទួលខុសត្រូវខ្ពស់ជាងមុនសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់ និងពិភពលោក។

វៀតណាមប្រកាន់ខ្ជាប់អនុវត្តប្រកបដោយសច្ចភាពនិងស្របគ្នានូវខ្សែបន្ទាត់ការបរទេសឯករាជ្យ ម្ចាស់ការ ស្វ័យរំជើបរំជួល សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ធ្វើពហុភាគីនិយម និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេស ធ្វើជាសមាជិកដែលមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ ដោយផ្តល់តម្លៃខ្ពស់ដល់ទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាង អាស៊ាន បណ្តាដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណី វៀតណាមជំរុញបណ្តាក្របខណ្ឌសហប្រតិបត្តិការឱ្យឈានចូលទៅជម្រៅជ្រៅ មានស្ថិរភាព ភាពជឿជាក់ និងប្រកបដោយចីរភាពជាងមុន; ចូលរួមជាម្ចាស់ការ និងមានការទទួលខុសត្រូវនៅក្នុងការដោះស្រាយបណ្តាបញ្ហារួមរបស់តំបន់ និងអន្តរជាតិ។

ឈានជើងចូលទៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ ការបរទេសរបស់វៀតណាមបានបង្ហាញពីការផ្លាស់ប្តូរថ្មីខាងការគិត តាមរយៈការស្តែងចេញយ៉ាងច្បាស់ដោយបណ្តាគំនិតធំៗដែលមានលក្ខណៈបង្កើតទម្រង់មនោគមវិជ្ជា។ ការបរទេសត្រូវបានកំណត់ថាជាភារកិច្ច «សំខាន់ និងជាប្រចាំ» ដោយដើរតួនាទីជាកងទ័ពស្រួចនៅក្នុងការការពារមាតុភូមិចាប់តាំងពីព្រលឹម និងពីចម្ងាយ ព្រមទាំងកសាងបរិយាកាសអន្តរជាតិដ៏អនុគ្រោះសម្រាប់លម្ហអភិវឌ្ឍន៍របស់ប្រទេសជាតិ។

សេចក្តីសម្រេចចិត្តលេខ 06-NQ/TW ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការដាក់ពង្រាយខ្សែបន្ទាត់ការបរទេសនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ការបរទេសនៅក្នុងយុគសម័យថ្មី ឱ្យសមស្របទៅនឹងកម្ពស់ប្រវត្តិសាស្ត្រ វប្បធម៌ និងឋានៈរបស់ប្រទេសជាតិ។ សេចក្តីសម្រេចចិត្តបានចង្អុលបង្ហាញច្បាស់នូវបណ្តាទស្សនៈដឹកនាំដែលមានលក្ខណៈតម្រង់ទិសដៅមនោគមវិជ្ជា លេចធ្លោគឺការអះអាងថាការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ គឺជាបុព្វហេតុរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល; ការបរទេសគឺជាភារកិច្ច «សំខាន់ និងជាប្រចាំ»; ប្រកាន់ខ្ជាប់ស្មារតីម្ចាស់ការខាងយុទ្ធសាស្ត្រ និងភាពស្វ័យធន់; ធានាផលប្រយោជន៍ជាតិ - ប្រជាជាតិ; ទន្ទឹមនឹងនោះ សង្កត់ធ្ងន់លើវិន័យនៃការអនុវត្ត និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាការប្តេជ្ញាចិត្តអន្តរជាតិ។

សេចក្តីសម្រេចចិត្តបានដាក់ចេញនូវទិសដៅធំៗមួយចំនួននាពេលខាងមុខ រួមមាន ការលើកកម្ពស់តួនាទីជាកងទ័ពស្រួចនៃការបរទេសនៅក្នុងការបង្ការទប់ស្កាត់រាល់ហានិភ័យ រួមចំណែកការពារមាកតភូមិចាប់តាំងពីព្រលឹម និងពីចម្ងាយ; ពង្រីកលម្ហអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសជាតិ; លើកកម្ពស់ការទទួលខុសត្រូវ និងការរួមចំណែករបស់វៀតណាមទៅក្នុងការដោះស្រាយបណ្តាបញ្ហារួមរបស់សហគមន៍អន្តរជាតិ; លើកកម្ពស់ឋានៈជាតិ តាមរយៈការលើកកម្ពស់កម្លាំងទន់ផ្នែកវប្បធម៌ និងប្រភពធនធានអាណិកជន; កសាងខឿនការទូតគ្រប់ជ្រុងជ្រោយ ទំនើប វិជ្ជាជីវៈ ដើរទន្ទឹមនឹងកម្រិតនៃភារកិច្ចយុទ្ធសាស្ត្រនៅក្នុងយុគសម័យថ្មី។

បើតាមតំណាងគណៈកម្មាធិការបក្សយោធាមជ្ឈិម ការបរទេសការពារជាតិ គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងចំណោមសសរស្តម្ភសំខាន់ៗនៅក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ; ជាវិធីសាស្ត្រម្ចាស់ការ និងមានប្រសិទ្ធភាពដើម្បីការពារមាតុភូមិចាប់តាំងពីព្រលឹម និងពីចម្ងាយ; រួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងរក្សានូវបរិយាកាសសន្តិភាព បង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ថ្លែងមតិដឹកនាំនៅក្នុងសន្និសីទទូទាំងប្រទេសដើម្បីស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាប និងដាក់ពង្រាយអនុវត្តសេចក្តីសម្រេចចិត្តលេខ 06-NQ/TW នាពេលថ្មីៗនេះ អគ្គលេខាធិការ និងជាប្រធានរដ្ឋលោក To Lam បានសង្កត់ធ្ងន់ថា ការបរទេសត្រូវតែអភិវឌ្ឍឱ្យសមស្របទៅនឹងកម្ពស់ ឋានៈ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិ រួមចំណែកអះអាងនូវរូបភាពនៃវៀតណាមមួយដ៏ឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងមានការទទួលខុសត្រូវ។ គ្រឹះស្ថាននៃការបរទេសគឺភាពម្ចាស់ការខាងយុទ្ធសាស្ត្រ និងភាពស្វ័យធន់របស់ប្រជាជាតិ ធានាបានខ្ពស់បំផុតនូវផលប្រយោជន៍ជាតិ - ប្រជាជាតិ យកប្រជាជនធ្វើជាមជ្ឈមណ្ឌលនៃរាល់គោលនយោបាយ និងចាត់ទុកការរួមចំណែកដល់សហគមន៍អន្តរជាតិជាការទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ ការបរទេសគឺជាបុព្វហេតុរបស់បក្សទាំងមូល ប្រជាជនទាំងមូល លើកកម្ពស់កម្លាំងសរុបនៃប្រព័ន្ធនយោបាយទាំងមូល និងរបស់ប្រទេសជាតិ។

នៅក្នុងបរិបទពិភពលោកដែលមានបំរែបំរួលជាច្រើន ការប្រកាន់ខ្ជាប់ខ្សែបន្ទាត់ការបរទេសឯករាជ្យ ម្ចាស់ការ ទន្ទឹមនឹងនោះម្ចាស់ការរួមចំណែកចូលទៅក្នុងបណ្តាយន្តការពហុភាគី នឹងបន្តជាគ្រឹះស្ថានដើម្បីលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ និងពិភពលោក៕

ឯកអគ្គរដ្ឋទូត João Pereira៖ វៀតណាមគឺជាដៃគូដ៏សំខាន់នៅក្នុងដំណើរការធ្វើសមាហរណកម្មអាស៊ានរបស់ទីម័រខាងកើត ឯកអគ្គរដ្ឋទូត João Pereira៖ វៀតណាមគឺជាដៃគូដ៏សំខាន់នៅក្នុងដំណើរការធ្វើសមាហរណកម្មអាស៊ានរបស់ទីម័រខាងកើត

យុគសម័យ - ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំនៅវៀតណាម លោក João Pereira បានចាត់ទុកថា ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងទីម័រខាងកើត មិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែនៅទាំងរួមចំណែកកសាងអាស៊ានមួយដែលមានសាមគ្គីភាព មានភាពរស់រវើក និងមានសមត្ថភាពទប់ទល់បានកាន់តែល្អប្រសើរចំពោះមុខបណ្តាបញ្ហាប្រឈមសកល។

AFF 2026៖ រួមគ្នាពិភាក្សាអំពីវិធីសាស្ត្ររក្សាឱ្យបានរឹងមាំនូវឋានៈរបស់អាស៊ាន AFF 2026៖ រួមគ្នាពិភាក្សាអំពីវិធីសាស្ត្ររក្សាឱ្យបានរឹងមាំនូវឋានៈរបស់អាស៊ាន

យុគសម័យ - តាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Manh Cuong វេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ (ASEAN Future Forum 2026) គឺជាកន្លែងដែលអាស៊ាន និងបណ្តាដៃគូរួមគ្នាពិភាក្សាអំពីវិធីសាស្ត្ររក្សាឱ្យបានរឹងមាំនូវឋានៈរបស់ប្លុក នៅក្នុងបរិយាកាសយុទ្ធសាស្ត្រមួយដែលមានការប្រែប្រួលជាច្រើន ដើម្បីឱ្យរាល់គំនិតផ្តួចផ្តើម និងរាល់យន្តការថ្មីៗទាំងអស់សុទ្ធតែបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយមិនធ្វើឱ្យចុះខ្សោយនូវតួនាទីមជ្ឈភាពរបស់អាស៊ានឡើយ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល
ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
វិស័យកសិកម្មលើកកម្ពស់តម្លៃប្រើប្រាស់ដីធ្លី ឆ្ពោះទៅរកការនាំចេញឱ្យបាន ៧៤ ពាន់លានដុល្លារ
គោលនយោបាយបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែបង្កើតកម្លាំងចលករឱ្យសហគ្រាសវិនិយោគលើការស្រាវជ្រាវ