Trending now

ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី វៀតណាម-សហព័ន្ធរុស្ស៊ី ឱ្យកើនឡើង ១០ ពាន់លានដុល្លារអាមេរិក

19:45 | 14/11/2020

នារសៀលថ្ងៃទី ១១ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាម លោក Konstantin Vnukov ក្នុងឱកាសនៃកិច្ចប្រជុំនៃគណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម - រុស្ស៊ី តាមរយៈប្រព័ន្ធវីដេអូ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានជាវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូត Konstantin Vnukov ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហព័ន្ធរុស្ស៊ី។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានទំនាក់ទំនងនយោបាយដែលអាចជឿទុកចិត្តបានខ្ពស់ ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ដែលត្រូវបានប្រព្រឹត្តទៅជាប្រចាំតាមគ្រប់ច្រកទំនាក់ទំនងទាំងអស់របស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានការវិវឌ្ឍជាវិជ្ជមានក្នុងរយៈពេលកន្លងមក ដែលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ២.៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៤ ឡើងដល់ ៤.៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីនៅតែកើនឡើងជិត ១០% ក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាម លោក Konstantin Vnukov (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើង ១០ ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបន្តគាំទ្រ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន - រុស្ស៊ី ព្រមទាំងមានគោលបំណងចង់ឲ្យសហព័ន្ធរុស្ស៊ី បន្តសម្របសម្រួល និងគាំទ្រវៀតណាមបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ឲ្យបានល្អ។

រីឯលោកឯកអគ្គរដ្ឋទូត Konstantin Vnukov បានអះអាងថា សហព័ន្ធរុស្ស៊ីគាំទ្រយ៉ាងពេញទំហឹងចំពោះវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ព្រមទាំងសំដែងនូវការជឿជាក់ថា វៀតណាមអាចសម្រេចភារកិច្ចរបស់ខ្លួនបានល្អបំផុត។ សហព័ន្ធរុស្ស៊ីផ្ដល់អាទិភាពជាមួយអាស៊ានក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ដែលក្នុងនោះ វៀតណាមជាប្រទេសនាំមុខគេក្នុងអាស៊ាន លើវិស័យទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយសហព័ន្ធរុស្ស៊ី។ លោកឯកអគ្គរដ្ឋទូត Konstantin Vnukov បានចាត់ទុកថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព។ ក៏ប៉ុន្តែដោយសារជំងឺរាតត្បាតនេះនៅតែវិវឌ្ឍយ៉ាងស្មុគស្មាញ សហព័ន្ធរុស្ស៊ីចង់គាំទ្រវៀតណាមក្នុងវិស័យនេះ រួមទាំងវ៉ាក់សាំងផងដែរ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ