Trending now

ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា

09:22 | 15/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

យោងតាមការស្ថិតិបឋមនាពេលថ្មីៗ របស់អគ្គនាយកដ្ឋានគយវៀតណាម នៅឆមាសទី១ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាសម្រេចបានជាង ៤.៥ ពាន់លានដុល្លារអាមេរិក។

ទំហំពាណិជ្ជកម្មរវាងវៀតណាម និងឡាវ កើនឡើងលើសពីការរំពឹងទុក ទំហំពាណិជ្ជកម្មរវាងវៀតណាម និងឡាវ កើនឡើងលើសពីការរំពឹងទុក
ទំហំពាណិជ្ជកម្មរវាងវៀតណាម និងឡាវបន្តកើនឡើង ទំហំពាណិជ្ជកម្មរវាងវៀតណាម និងឡាវបន្តកើនឡើង
ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា
ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា

ក្នុងនោះ ទំហំនៃការនាំចេញរបស់វៀតណាមសម្រេចបានជាង ២.៤៦ ពាន់លានដុល្លារអាមេរិក។ ទំនិញដែលវៀតណាមនាំចេញមានភាពសម្បូរបែបណាស់ ក្នុងនោះ ទំនិញជាច្រើនឈានដល់ទំហំរាប់រយលានដុល្លារ។ នាំមុខគេគឺជាទំហំនៃការនាំចេញផលិតផលវាយនភណ្ឌសម្រេចជាង ៤០១ លានដុល្លារអាមេរិក។ បន្ទាប់គឺដែកដែលមានជិត ៣៩៥ លានដុល្លារអាមេរិក និងចំណែកប្រេង ២៦៦.៥ លានដុល្លារអាមេរិក។ល។

ផ្ទុយទៅវិញ ទំហំនៃការនាំចូលពីកម្ពុជាសម្រេចបានជិត ២.០៨ ពាន់លានដុល្លារអាមេរិក។ ទំនិញដែលនាំចូលច្រើនជាងគេគឺគ្រាប់ស្វាយចន្ទីដោយមានទំហំពាណិជ្ជកម្ម ៧៨៣ លានដុល្លារ។ នៅពេលថ្មីៗនេះ កម្ពុជាគឺជាទីផ្សារនាំចូលគ្រាប់ស្វាយចន្ទីធំជាងគេរបស់វៀតណាម។ ជ័រកៅស៊ូគឺជាទំនិញធំទីពីរដែលសម្រេចបាន ៣៤៦ លានដុល្លារ។

ក្រោមឥទ្ធិពលពីការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោក នៅឆមាសទី១ នៃឆ្នាំនេះ ទំហំនៃការនាំចូល និងនាំចេញរវាងវៀតណាម និងកម្ពុជាក៏បានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ទំហំនៃការនាំចេញរបស់វៀតណាមឈានដល់ ៣.២៥ ពាន់លានដុល្លារ ហើយទំហំនៃការនាំចូលឈានដល់ ៣.០៧ ពាន់លានដុល្លារ)៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម