ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាឈានដល់ ៧.៧ ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
![]() |
ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh |
ទាក់ទងនឹងសមតុល្យពាណិជ្ជកម្ម បន្ទាប់ពីបានកត់ត្រានូវឱនភាពពាណិជ្ជកម្មកាលពីឆ្នាំមុន (ក្នុងឆ្នាំ ២០២១ មានឱនភាពពាណិជ្ជកម្មចំនួន ០.៤ ពាន់លានដុល្លារ) វៀតណាមបានវិលត្រឡប់មកគន្លងនៃអតិរេកពាណិជ្ជកម្មជាមួយកម្ពុជាវិញចំនួន ០.៥ ពាន់លានដុល្លារ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងរយៈពេល ៨ ខែនៃបណ្តាឆ្នាំកន្លងទៅ ពោលគឺនេះនៅតែជាអតិរេកពាណិជ្ជកម្មទាបបំផុតដែលបានកត់ត្រាក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។
ក្នុងចំណោមប្រទេសអាស៊ាន កម្ពុជាជាប្រទេសមានទំហំពាណិជ្ជកម្មទ្វេភាគីធំជាងគេទីបីជាមួយប្រទេសវៀតណាម (បន្ទាប់ពីប្រទេសថៃ និងសិង្ហបុរី) ដែលស្រុបយកចំនួន ១៣% នៃការនាំចូល និងនាំចេញសរុបរវាងប្រទេសវៀតណាម និងអាស៊ាន។ គិតត្រឹមការនាំចេញ កម្ពុជាគឺជាទីផ្សារធំទីពីររបស់វៀតណាម (បន្ទាប់ពីប្រទេសថៃ) ដែលស្មើនឹង ១៧% នៃការនាំចេញរបស់វៀតណាមទៅកាន់អាស៊ាន។
ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេស Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នាថ្ងៃទី៣ ខែសីហា កន្លងមក វៀតណាម និងកម្ពុជា បានឯកភាពគ្នាខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យលើសពី ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២២។
បច្ចុប្បន្ន ប្រទេសទាំងពីរជាសមាជិករបស់អាស៊ាន ហើយទទួលបានអត្ថប្រយោជន៍ពីការប្តេជ្ញាចិត្តក្នុងតំបន់ជាមួយនឹងពន្ធចាប់ពី 0 ទៅ ៥% សម្រាប់មុខទំនិញនាំចូល និងនាំចេញភាគច្រើន។ នេះត្រូវបានគេចាត់ទុកថាជាការជំរុញចិត្តមួយសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងការពង្រីកសកម្មភាពវិនិយោគ និងការធ្វើអាជីវកម្មក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក។
ដែកថែបជាផលិតផលដែលនាំចេញច្រើនជាងគេមកកម្ពុជា
ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២២ វៀតណាមបាននាំចេញទំនិញមកកម្ពុជាចំនួន ៤.១ ពាន់លានដុល្លារអាមេរិក កើនឡើង ៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
ការនាំចេញធំជាងគេមកកម្ពុជា ជាចម្បងគឺទំនិញឧស្សាហកម្ម។ ក្នុងនោះ ដែកថែបគឺជាទំនិញដែលមានទំហំខ្ពស់បំផុតនៅពេលឈានដល់៧០០ លានដុល្លារអាមេរិក ដែលស្មើនឹងការស្រុបយក ៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ និងស្មើនឹង ១៧% នៃទំហំនាំចេញសរុបរបស់វៀតណាមមកកាន់កម្ពុជា។ ជាប់ចំណាត់ថ្នាក់ទីពីរ គឺវាយនភណ្ឌ និងសម្លៀកបំពាក់ ដែលមានទឹកប្រាក់ ៦៥២ លានដុល្លារ កើនឡើង ៤៣% ។
នៅឆ្នាំនេះ ដោយសារឥទ្ធិពលនៃតម្លៃជីក្នុងពិភពលោក និងក្នុងស្រុក បានជាទោះបីជាបរិមាណនាំចេញថយចុះក៏ដោយ ក៏តម្លៃនៃមុខទំនិញនេះនៅតែកើនឡើងដដែល។ ជាក់ស្តែងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចេញជីមកកម្ពុជាចំនួន ៣៣៧,៤៧៨ តោន ទទួលបានប្រាក់ចំណូលចំនួន ១៨០ លានដុល្លារ ធ្លាក់ចុះ ៧.៧% និងកើនឡើង ៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ការនាំចេញប្រេងទៅកាន់ទីផ្សារនេះក៏បានកើនឡើងដល់ ៩៤% សម្រេចបាន ៤៩៣ លានដុល្លារ។
សម្រាប់ផលិតផលម្ហូបអាហារ ការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារនេះបានកើនឡើងចំនួន ៣ ខ្ទង់ (+១២៨%) ឈានដល់ ៣៩ លានដុល្លារ។ ទំនិញជាបន្លែ និងផ្លែឈើក៏បានកើនឡើងក្នុងអត្រាសុទិដ្ឋិនិយម ១១% ឈានដល់ ១៥ លានដុល្លារ។ ការនាំចេញផលិតផលនំស្ក សម្រេចបាន៤៨លានដុល្លារ កើនឡើង ២៤%។
![]() |
ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា ក្នុងរយៈពេល ៨ខែដើមឆ្នាំ។ |
ទំនិញនាំចូលពីរមុខបានកើនដល់ជាង ១ ពាន់លានដុល្លារ
ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចូលទំនិញពីកម្ពុជាមានតម្លៃ ៣.៦ ពាន់លានដុល្លារ កើនឡើង ២%។ ក្នុងនោះកៅស៊ូ និងស្វាយចន្ទីជាទំនិញនាំចូលពីរ ដែលមានទឹកប្រាក់ជាង១ពាន់លានដុល្លារ។ ប្រសិនបើការនាំចូលកៅស៊ូកើនឡើង ៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ គឺការនាំចូលគ្រាប់ស្វាយចន្ទីថយចុះ ៤១%។ មូលហេតុចម្បងគឺដោយសារការនាំចូលគ្រាប់ស្វាយចន្ទីរបស់វៀតណាមពីប្រទេសនេះធ្លាក់ចុះ ៣៦% មកត្រឹម ៦៩៧.២៦៨ តោន (រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ឈានដល់ ១.០៩ លានតោន)។
ក្នុងចំណោមមុខទំនិញសំខាន់ៗដែលនាំចូលពីប្រទេសកម្ពុជា វត្ថុធាតុដើមបន្ទាប់បន្សំឱសថគឺជា ទំនិញដែលមានអត្រាកំណើនខ្ពស់បំផុតជាមួយ +៣២៥% ស្មើនឹង ១៣ លានដុល្លារ។ បន្ទាប់គឺសណ្តែកសៀងកើនឡើង ១៧៦% ឡើងដល់ ៤.៧ លានដុល្លារ ហើយនេះក៏ជាទីផ្សារផ្គត់ផ្គង់សណ្តែកសៀងដ៏សំខាន់មួយក្នុងចំណោមទីផ្សារទាំង ៥ សម្រាប់ប្រទេសវៀតណាមផងដែរ៕
មតិពីមិត្តអ្នកអាន