Trending now

ជំនួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី ១០៣ នៃបដិវត្តន៍ខែតុលា របស់រុស្ស៊ី

10:41 | 09/11/2020

នាថ្ងៃទី ៧ ខែវិច្ឆិកា សមាគមមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី ប្រចាំខេត្ត Dong Nai បានរៀបចំជំនួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី ១០៣ នៃបដិវត្តន៍ខែតុលា របស់រុស្ស៊ី (ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩១៧ / ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០)។

ប្រតិភូថតរូបជាអនុស្សាវរីយ៍ (រូបថត៖ baodongnai.com.vn)

ក្នុងឱកាសនេះ ប្រតិភូទាំងឡាយបានរំលឹកឡើងវិញពីតម្លៃប្រវត្តិសាស្ត្រនៃបដិវត្តន៍ខែតុលារបស់រុស្ស៊ី ព្រមទាំងអះអាងថាដោយសារពន្លឺពីបដិវត្តន៍ដ៏អស្ចារ្យនេះ បានជាបក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនក្រោកឈរឡើងតស៊ូដើម្បីសម្រេចបានជ័យជំនះដ៏ធំធេង។ ចាប់តាំងពីពេលនោះមក ចំណងសាមគ្គីភាព និងមិត្តភាពពិសេស វៀតណាម-សហភាពសូវៀត (ឥឡូវជាសហព័ន្ធរុស្ស៊ី) ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ សក្ខីភាពនៃទំនាក់ទំនងមិត្តភាពរវាងខេត្ត Dong Nai និងសហព័ន្ធរុស្ស៊ី គឺគម្រោងថាមពលវារីអគ្គិសនី Tri An ដែលត្រូវបានសាងសង់ឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាពីសហភាពសូវៀត ដែលសម្ពោធនៅឆ្នាំ ១៩៩១ ។ ក្នុងរយៈពេលកន្លងមក សមាគមមិត្តភាព វៀតណាម - សហព័ន្ធរុស្ស៊ី ប្រចាំខេត្ត Dong Nai បានរៀបចំសកម្មភាពផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ហើយបង្កើតទំនាក់ទំនងជាមួយស្ថានអគ្គកុងស៊ុលនៃសហព័ន្ធរុស្ស៊ី ប្រចាំទីក្រុងហូជីមិញ និងអង្គភាពអាជីវកម្មរុស្ស៊ី នៅខេត្ត Dong Nai។ សកម្មភាពទាំងនេះបានរួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម-រុស្ស៊ី៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
ការចែករំលែកសេចក្តីស្រឡាញ់ដល់កុមារងាយរងគ្រោះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា
JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ
វៀតណាម - វេណេស៊ុយអេឡា ជម្រុញការជួបប្រាស្រ័យទាក់ទងប្រជាជន និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍
ក្រុមប្រឹក្សាសន្តិភាពនិងការអភិវឌ្ឍន៍វៀតណាម ធ្វើសន្និបាតបូកសរុបការងាររយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦