Trending now

អង្គការ GNI រៀបចំការត្រួតពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់កុមារឧបត្ថម្ភចំនួន ១.៤១៧ នាក់នៅ Ha Giang

10:27 | 03/11/2020 (បកប្រែដោយសាមេត)

យុគសម័យ - ឃុំទាំងពីរនេះគឺជាឃុំដែលមានស្ថានភាពសេដ្ឋកិច្ចលំបាក និងមានការកំហិតក្នុងការទទួលបានសេវាកម្មវេជ្ជសាស្រ្តមូលដ្ឋានសម្រាប់កុមារ។

អង្គការ GNI រៀបចំការត្រួតពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់កុមារឧបត្ថម្ភចំនួន ១.៤១៧ នាក់នៅ Ha Giang ។

ចាប់ពីថ្ងៃទី ១៤-២៩ ខែតុលា អង្គការ GNI បានសហការជាមួយមន្ទីរពេទ្យពហុព្យាបាលស្រុក Quang Binh ដើម្បីអនុវត្តការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំសម្រាប់កុមារឧបត្ថម្ភចំនួន ១.៤១៧ នាក់នៅឃុំ Tan Bac និង Yen Thanh ស្រុក Quan Binh ខេត្ត Ha Giang។ ឃុំទាំងពីរនេះគឺជាឃុំដែលមានស្ថានភាពសេដ្ឋកិច្ចលំបាក និងមានការកំហិតក្នុងការទទួលបានសេវាកម្មវេជ្ជសាស្រ្តមូលដ្ឋានសម្រាប់កុមារ។ តាមរយៈសកម្មភាពនេះ កុមារឧបត្ថម្ភត្រូវទទួលការពិនិត្យសុខភាពដោយឥតគិតថ្លៃ ជាមួយនឹងក្រុមគ្រូពេទ្យស្រុក ជួយក្រុមគ្រួសារនិងកុមារឱ្យយល់អំពីស្ថានភាពសុខភាពរបស់ខ្លួន។

GNI បានសង្ឃឹមថា កុមារដែលមានស្ថានភាពសេដ្ឋកិច្ចលំបាកនឹងមានឱកាសទទួលបានសេវាកម្មវេជ្ជសាស្រ្តប្រកបដោយគុណភាព រួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិភាពរស់នៅរបស់កុមារ

ការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំសម្រាប់កុមារឧបត្ថម្ភគឺជាសកម្មភាពប្រចាំឆ្នាំមួយដែលអនុវត្តដោយអង្គការ GNI ដើម្បីរកបញ្ហាសុខភាពរបស់កុមារឱ្យបានឆាប់ៗដើម្បីឱ្យមានអន្តរាគមន៍ទាន់ពេលវេលា។ សកម្មភាពនេះត្រូវបានអនុវត្តនៅគ្រប់ទីតាំងគម្រោងរបស់ GNI ហើយទទួលបានការយកចិត្តទុកដាក់ជាវិជ្ជមានពីសហគមន៍មូលដ្ឋាន។

ការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំសម្រាប់កុមារឧបត្ថម្ភនៅក្នុងតំបន់គម្រោងគឺជាសកម្មភាពជាក់ស្តែងនិងមានអត្ថន័យរបស់ GNI។ ជាមួយនឹងសកម្មភាពនេះ GNI បានសង្ឃឹមថា កុមារដែលមានស្ថានភាពសេដ្ឋកិច្ចលំបាកនឹងមានឱកាសទទួលបានសេវាកម្មវេជ្ជសាស្រ្តប្រកបដោយគុណភាព រួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិភាពរស់នៅរបស់កុមារុ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង