Trending now

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo

16:05 | 31/10/2020

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump និងរដ្ឋាភិបាលអាមេរិកដែលបានផ្ដល់ជំនួយឧបត្ថម្ភដ៏ជាក់ស្ដែងនិងទាន់ពេលវេលាសម្រាប់វៀតណាមដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 ហើយទប់ទល់នឹងគ្រោះទឹកជំនន់នៅតំបន់ភាគកណ្ដាលនាពេលកន្លងមក។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo។ (រូបថត៖ VGP)


នាថ្ងៃទី៣០ តុលា នៅក្នុងជំនួបសវនាការជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា ក្រោយរយៈពេល២៥ឆ្នាំចាប់ពីការបង្កើតមក ទំនាក់ទំនងរវាងវៀតណាម-អាមេរិកសម្រេចបានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump និងរដ្ឋាភិបាលអាមេរិកដែលបានផ្ដល់ជំនួយឧបត្ថម្ភដ៏ជាក់ស្ដែងនិងទាន់ពេលវេលាសម្រាប់វៀតណាមដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 ហើយទប់ទល់នឹងគ្រោះទឹកជំនន់នៅតំបន់ភាគកណ្ដាលនាពេលកន្លងមក។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីការបរទេស Mike Pompeo បានអះអាងថា អាមេរិកយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដោយឈរលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដីនិងប្រព័ន្ធនយោបាយរបស់គ្នាទៅវិញទៅមក ហើយសន្យានឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍកាន់តែទូលំទូលាយ រឹងមាំនិងប្រកបដោយស្ថិរភាពនាពេលខាងមុខ។ លោករដ្ឋមន្រ្តី Mike Pompeo ក៏បានអះអាងដែរថា អាមេរិកគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាននៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានគោលបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាមេរិក-អាស៊ាន និងអាមេរិក-មេគង្គឲ្យមានការអភិវឌ្ឍយ៉ាងជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពថែមទៀតផងដែរ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់