Trending now

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា

06:44 | 18/12/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ត្រូវបានប្រារព្ធធ្វើឡើងនៅវិមានប្រធានាធិបតីមីយ៉ាន់ម៉ាដោយពិធីការខ្ពង់ខ្ពស់បំផុតសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាល។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា (រូបថតៈ TTXVN)

នៅក្នុងជំនួបជាមួយប្រធានាធិបតី U Win Myint, លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណង ចង់បង្កើនថែមទៀតនូវទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នា បន្តលើកកម្ពស់វិស័យសហប្រតិបត្តិការដែលមានឥទ្ធិពលវិជ្ជមានទៅលើការរឹតបន្តឹងចំណងមិត្តភាពនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដូចជាវប្បធម៌ កីឡា ទេសចរណ៍ កម្លាំងពលកម្មនិងការអប់រំ-ណ្តុះបណ្តាល ជាដើម។

ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព គាំទ្រទៅវិញទោមកនៅបណ្តាវេទិកាអន្តរជាតិនិងក្នុងតំបន់។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានឯកភាពចាត់ទុកថា វៀតណាមនិងមីយ៉ាន់ម៉ារួមជាមួយបណ្តាប្រទេសអាស៊ានត្រូវបន្តគាំទ្រនូវគោលជំហររួមរបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត រួមចំណែករក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា