Trending now

ប្រទេសវៀតណាមផ្តល់ជំនួយមនុស្សធម៌ដោយការបរិច្ចាគសម្ភារៈវេជ្ជសាស្រ្តចំនួន ៨,៥ តោន ជូនដល់ប្រទេសរុស្ស៊ី

17:11 | 25/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមព័ត៌មានពីស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសវៀតណាមបានឱ្យដឹង នៅថ្ងៃទី ២៣ ខែតុលា ការដឹកជញ្ជូនជំនួយមនុស្សធម៌របស់វៀតណាមទៅកាន់ប្រទេសរុស្ស៊ីត្រូវបានចាប់ធ្វើដំណើរពីកំពង់ផែ Hai Phong ទៅកាន់ទីក្រុង Vladivostok ប្រទេសរុស្ស៊ី។

សម្ភារៈវេជ្ជសាស្ត្ររបស់វៀតណាមដែលជួយគាំទ្ររុស្ស៊ីបានដឹកបញ្ជូនពីកំពង់ផែHai Phong ទៅទីក្រុង Vlapostock ។(រូបថត៖ AFP)

ការដឹកជញ្ជូនសម្ភារៈវេជ្ជសាស្ត្រខាងលើត្រូវបានរៀបចំឡើងដោយស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមនិងសមាគមមិត្តភាពវៀតណាម - រុស្ស៊ី។ ក្រុមហ៊ុនទឹកដោះ TH True Milk គុប បានយកចិត្តទុកដាក់លើរាល់ការចំណាយសម្រាប់ការដឹកជញ្ជូនទំនិញខាងលើនោះ។ កន្លងមកនៅថ្ងៃទី ១០ ខែសីហា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានដឹកទំនិញជំនួយមនុស្សធម៌របស់រដ្ឋាភិបាលវៀតណាមទៅកាន់រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី រួមទាំង ឧបករណ៍ការពារផ្ទាល់ខ្លួនដែលចាំបាច់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

ទន្ទឹមនឹងនេះ ស្ថានទូតរុស្ស៊ីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលវៀតណាមស្ថានទូតវៀតណាមប្រចាំនៅប្រទេសរុស្ស៊ី ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិងក្រុមហ៊ុនទឹកដោះគោ TH True Milk ដែលបានជួយពួកគេក្នុងស្មារតីមិត្តភាពជាប្រពៃណីនិងជួយគាំទ្រទៅវិញទៅមក ការយោគយល់គ្នារវាងប្រទេសទាំងពីរ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា