Trending now

ពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍

15:47 | 14/10/2020

នេះជារោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ដោយមានទុនវិនិយោគសរុបជាង ៥០០ លានដុល្លារអាមេរិក ដែលរួមចំណែកធ្វើឱ្យខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញរបស់ប្រទេសជាតិ ព្រមទាំងជួយដោះស្រាយការខ្វះខាតអគ្គិសនីនៅវៀតណាមផងដែរ។

ពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍

នាយប់ថ្ងៃទី ១២ ខែតុលា នៅស្រុក Thuan Nam ខេត្ត Ninh Thuan ក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងសាង សង់ Trung Nam (Trung Nam Group) បានរៀបចំពិធីបើក សម្ពោធ គម្រោងស្ថានីយ៍ថាមពលអគ្គិសនី (ត្រង់ស្វម៉ាទ័រ) ៥០០ គីឡូវ៉ុល និងបណ្តាញខ្សែបញ្ជូនភ្លើង ២២០ / ៥០០ គីឡូវ៉ុល រួមជាមួយរោងចក្រថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ Trung Nam – Thuan Nam ៤៥០ មេហ្កាវ៉ាត់នៅឃុំ Phuoc Minh ស្រុក Thuan Thanh ខេត្ត Ninh Thuan ។ នេះជារោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ដោយមានទុនវិនិយោគសរុបជាង ៥០០ លានដុល្លារអាមេរិក ដែលរួមចំណែកធ្វើឱ្យខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញរបស់ប្រទេសជាតិ ព្រមទាំងជួយដោះស្រាយការខ្វះខាតអគ្គិសនីនៅវៀតណាមផងដែរ។

ថ្លែងនៅក្នុងពិធីនេះ ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan លោក Luu Xuan Vinh បានមានប្រសាសន៍ថា៖

«នេះគឺជាគោលនយោបាយសំខាន់និងមានលក្ខណៈសម្រេចចិត្តមួយក្នុងការសំរេចបាននូវទិសដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងចីរភាពរបស់ខេត្តក្នុងប៉ុន្មានឆ្នាំកន្លងមក និងឆ្នាំខាងមុខទៀតផង។ គម្រោងថាមពលកកើតឡើងវិញជាច្រើនដែលកំពុងវិនិយោគ បានពង្រីកប្រសិទ្ធភាព និងបង្កើតកម្លាំងចលករថ្មីដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងរួមចំណែកដល់ប្រភពផ្គត់ផ្គង់អគ្គិសនីសំដៅធានាសន្តិសុខថាមពលជាតិផងដែរ»៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម