Trending now
អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣៖

ចំណុចកណ្តាលនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការ

18:18 | 20/12/2023

នៅពេលដែលស្ថានភាពពិភពលោកកត់ត្រាការផ្លាស់ប្តូរជាបន្តបន្ទាប់ និងយ៉ាងឆាប់រហ័សក្នុងឆ្នាំ ២០២៣ តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានរំលេចលើងជាចំណុចស្នូលនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការ។

គោរពភាពសម្បូរបែប និងភាពស្រដៀងគ្នានៃវប្បធម៌ទាំងពីរ បង្កើតកម្លាំងរួមគ្នាដ៏អស្ចារ្យពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ គោរពភាពសម្បូរបែប និងភាពស្រដៀងគ្នានៃវប្បធម៌ទាំងពីរ បង្កើតកម្លាំងរួមគ្នាដ៏អស្ចារ្យពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ
អាស៊ានរក្សាតួនាទីមជ្ឈភាពយ៉ាងរឹងមាំក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់និងពិភពលោក អាស៊ានរក្សាតួនាទីមជ្ឈភាពយ៉ាងរឹងមាំក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់និងពិភពលោក
អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣៖ ចំណុចកណ្តាលនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការ
អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣៖ ចំណុចកណ្តាលនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការ

ពិចារណាលើទិដ្ឋភាពថ្នាក់ជាតិ រាល់ការបោះឆ្នោតទូទៅបានរួមចំណែកនាំមកនូវពណ៌ចម្រុះដល់រូបភាពនយោបាយនៃអាស៊ីអាគ្នេយ៍ឆ្នាំនេះ។ វាមិនមែនជាការបំផ្លើសទេក្នុងការនិយាយថា គំនួសពណ៌ពីរដំបូងនៅក្នុងរូបភាពនោះគឺកម្ពុជា និងថៃ។ លទ្ធផលនៃការបោះឆ្នោតសកលលើកទី៧ នៅកម្ពុជា ជាមួយនឹងជ័យជំនះដ៏លើសលប់ នៃគណបក្សប្រជាជនកម្ពុជា ជាការបញ្ជាក់ជាផ្លូវការ នៃការផ្ទេរអំណាចដោយសន្តិវិធី រវាងថ្នាក់ដឹកនាំពីរជំនាន់ ដែលបន្តរក្សាស្ថិរភាពនយោបាយ ដែលបានបង្កើតឡើងអស់ជាច្រើនទសវត្សមកហើយ។ ចំពោះប្រទេសថៃ ប៉ុន្មានខែបន្ទាប់ពីការប្រជែងគ្នាដ៏តឹងតែងរវាងគណបក្សនានាក្នុងការបោះឆ្នោតសកលលើកទី២ ចាប់តាំងពីរដ្ឋប្រហារយោធាជិតមួយទសវត្សរ៍មុនមក ទីបំផុតនាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសនេះ ត្រូវបានបង្ហាញខ្លួន។ ទោះបីជាវានៅតែលឿនពេកក្នុងការវាយតម្លៃលើ "ផ្លែផ្កាផ្អែម" ដែលប្រមូលបានពីគោលនយោបាយក្នុងស្រុក និងបរទេស ខណៈដែលនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ Srettha Thavisin ទើបតែចូលកាន់តំណែងជាផ្លូវការកាលពីពេលថ្មីៗនេះ ប៉ុន្តែគេអាចបញ្ជាក់បានថា "ខ្យល់ថ្មី" ទាំងនោះកំពុងផ្តោតលើការបំពេញតាមការរំពឹងទុករបស់ម្ចាស់ឆ្នោតអំពីការអភិវឌ្ឍថ្មីៗ ជាមួយនឹងការផ្លាស់ប្តូរជាច្រើននៅក្នុងប្រទេសនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិថ្មី។

ទន្ទឹមនឹងការបោះឆ្នោតសកលនៅកម្ពុជា និងថៃ ដំណើរទស្សនៈកិច្ចរបស់ប្រមុខប្រទេសមហាអំណាចពីរ គឺអាមេរិក និងចិនទៅកាន់ប្រទេសវៀតណាម ឬ សិង្ហបុរី បានប្រកាសផែនការផ្ទេរអំណាចទៅឱ្យថ្នាក់ដឹកនាំជំនាន់ទី៤ នៅប្រទេសសិង្ហបុរី ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥ មកម៉្លេះក៏ បន្ថែមចំណុចចាប់អារម្មណ៍ក្នុងរូបភាពនយោបាយនៃអាស៊ីអាគ្នេយ៍ឆ្នាំនេះ។ នៅកម្រិតតំបន់ អាស៊ានបានឈានចូលអាយុ ៥៦ ឆ្នាំហើយកំពុងតែរីកចម្រើនឥតឈប់ឈរ ក្លាយជាកម្លាំងស្នូលក្នុងដំណើរការក្នុងតំបន់ទាំងអស់ ដោយបញ្ជាក់ពីតួនាទីជាមជ្ឈភាពរបស់ខ្លួនក្នុងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ច បង្ហាញពីចក្ខុវិស័យនៃសហគមន៍រស់នៅក្នុងសន្តិភាព ស្ថិរភាព និងវិបុលភាព។

រូបភាពអំពីអាស៊ានមួយរួបរួម ស្រឡាញ់សន្តិភាព សម្របខ្លួនយ៉ាងសកម្ម និងបោះជំហានទៅមុខឥតឈប់ឈរ ដែលធ្វើឲ្យទំនាក់ទំនងរវាងសមាគម និងពិភពលោកកាន់តែបើកចំហ សម្បូរបែប និងរឹងមាំ។ អាស្រ័យហេតុនេះ ទំនាក់ទំនងរវាងអាស៊ាន និងដៃគូមានការកើនឡើងទាំងទំហំ និងគុណភាព។ នៅឆ្នាំ២០២៣ អាស៊ាននឹងបន្តជោគជ័យក្នុងការទាក់ទាញការចូលរួមរបស់ប្រទេសធំៗ និងដៃគូជាច្រើនក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈម ដើម្បីផលប្រយោជន៍រួមនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ វត្តមានរបស់ដៃគូជិត ២០ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ជាបន្តបន្ទាប់នៅប្រទេសឥណ្ឌូនេស៊ី ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអាស៊ាន-ជប៉ុនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងអាស៊ាន-កាណាដាទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ឬការដែលអាស៊ានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសមាគមជាយសមុទ្រឥណ្ឌា(IORA) និងវេទិកាកោះប៉ាស៊ីហ្វិក (PIF) ក៏ដូចជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) បានពង្រីកសមាជិកភាពរបស់ពួកគេដល់ ៥៤ នៅឆ្នាំ ២០២៣។ ជាថ្មីម្តងទៀតបញ្ជាក់ថា តួនាទី និងកិត្យានុភាពរបស់អាស៊ានត្រូវបានឱ្យតំលៃ និងលើកកម្ពស់កាន់តែខ្លាំងឡើងនៅក្នុងឆាកអន្តរជាតិ។

ប៉ុន្មានឆ្នាំមកនេះ សមត្ថភាពក្នុងការផ្សះផ្សាភាពខុសគ្នា ការលើកកំពស់ភាពស្របគ្នា តុល្យភាព និងការចុះសម្រុងគ្នាចំពោះកង្វល់នៃប្រទេសនានា គឺជារឿងមួយដែលធ្វើឱ្យអាស៊ានមាន "សញ្ញាសម្គាល់"។ ទោះបីជាវាមានភាពខុសប្លែកគ្នាក៏ដោយ ប៉ុន្តែយន្តការអាស៊ាននីមួយៗមានគោលបំណងជំរុញការសន្ទនា ការពិគ្រោះយោបល់ កសាងទំនុកចិត្ត ការកាត់បន្ថយភាពខុសគ្នា និងបង្កើនភាពស្របគ្នា។ ការសន្ទនា និងការពិគ្រោះយោបល់បានក្លាយជាទម្លាប់ទំនៀមទម្លាប់ និងវប្បធម៌ក្នុងតំបន់។ ក្នុងស្មារតីស្ថាបនាបែបនេះ នៅឆ្នាំ ២០២៣ ការផ្លាស់ប្តូររវាងអាស៊ាន និងដៃគូលើបញ្ហាអន្តរជាតិ និងតំបន់ បង្ហាញពីការប្តេជ្ញាចិត្តឆ្ពោះទៅអនាគត ការខិតខំប្រឹងប្រែងស្វែងរកសំឡេងរួម និងដំណោះស្រាយសមស្រប ការធ្វើសមាហរណកម្ម រួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ទន្ទឹមនឹងនោះ អាស៊ានបានផ្លុំខ្យល់ថ្មី បង្កើតសន្ទុះ និងនាំមកនូវក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមដល់សេដ្ឋកិច្ចក្នុងតំបន់ ប្រឈមមុខនឹង "ខ្យល់បក់ផ្ទុយទិស" នៃសេដ្ឋកិច្ចពិភពលោក។ កំណើនសេដ្ឋកិច្ចរបស់អាស៊ានត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ៤.៦% ក្នុងឆ្នាំ ២០២៣ និង ៤.៩% នៅឆ្នាំ ២០២៤ ដែលលើសពីអត្រាកំណើនជាមធ្យមរបស់ពិភពលោក។

កិត្យានុភាពបច្ចុប្បន្ននៃតំបន់អាស៊ីអាគ្នេយ៍គឺជាលទ្ធផលដែលមកពីដំណើរការនៃកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ពេញមួយទសវត្សរ៍កន្លងមកនេះ។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន មូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានពូនជ្រំយ៉ាងយកចិត្តទុកដាក់នឹងជាមូលដ្ឋានសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការបន្តរួមដៃគ្នាដើម្បីកសាងសហគមន៍អាស៊ានដែលរួបរួម មានភាពធន់ និងពឹងផ្អែកលើខ្លួន រួមចំណែកកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ