Trending now

វៀតណាម៖ សេចក្តីប្រកាសផែនការមេថ្នាក់ជាតិចំនួន៣ លើវិស័យថាមពល និងរ៉ែ សម្រាប់ដំណាក់កាល ២០២១-២០៣០

09:05 | 11/08/2023

ការធានាសន្តិសុខថាមពល ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព គឺជាគោលដៅជាក់ស្តែងនៃផែនការមេថ្នាក់ជាតិ លើវិស័យ ថាមពល និងរ៉ែ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលទើបបាននាយករដ្ឋមន្ត្រីចុះហត្ថលេខាអនុម័ត ហើយត្រូវបាន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រកាសនារសៀលថ្ងៃទី៩ សីហា នៅទីក្រុងហាណូយ។

ត្រឹមឆ្នាំ ២០៣០ ១០០% កុមារវៀតណាមនៅក្នុងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សានៅតាមតំបន់ លំបាក នឹងត្រូវបានចិញ្ចឹមបីបាច់ ថែទាំ និងអប់រំ ត្រឹមឆ្នាំ ២០៣០ ១០០% កុមារវៀតណាមនៅក្នុងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សានៅតាមតំបន់ លំបាក នឹងត្រូវបានចិញ្ចឹមបីបាច់ ថែទាំ និងអប់រំ
លទ្ធផលនៃការអនុវត្ត ក្រុម​សន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់ UNESCO នៅវៀតណាម និងទីក្រុង​ Hue (វៀតណាម) លទ្ធផលនៃការអនុវត្ត ក្រុម​សន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់ UNESCO នៅវៀតណាម និងទីក្រុង​ Hue (វៀតណាម)
វៀតណាម៖ សេចក្តីប្រកាសផែនការមេថ្នាក់ជាតិចំនួន៣ លើវិស័យថាមពល និងរ៉ែ សម្រាប់ដំណាក់កាល ២០២១-២០៣០
វៀតណាម៖ សេចក្តីប្រកាសផែនការមេថ្នាក់ជាតិចំនួន៣ លើវិស័យថាមពល និងរ៉ែ សម្រាប់ដំណាក់កាល ២០២១-២០៣០

ផែនការមេមានគោលបំណងធានាយ៉ាងរឹងមាំនូវសន្តិសុខថាមពលជាតិ; ផ្គត់ផ្គង់តម្រូវការថាមពលក្នុងស្រុកឱ្យបានគ្រប់គ្រាន់ បំពេញតាមគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមប្រមាណ ៧%/ឆ្នាំ ក្នុងដំណាក់កាល ២០២១ - ២០៣០ និងប្រហែល ៦.៥ - ៧.៥%/ឆ្នាំ ក្នុងដំណាក់កាល ២០៣១ - ២០៥០។ ផែនការមេបានសង្កត់ធ្ងន់លើការអភិវឌ្ឍសមកាលកម្ម សមហេតុផល និងការធ្វើពិពិធកម្មនៃប្រភេទថាមពល; អនុវត្តការផ្លាស់ប្តូរថាមពលប្រកបដោយជោគជ័យ រួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានគោលដៅនៃការបំភាយឧស្ម័នស្មើរ "សូន្យ" ត្រឹមឆ្នាំ ២០៥០។

អញ្ជើញថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖ “ផ្តោតលើការស្រាវជ្រាវ និងណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើវិសោធនកម្ម បំពេញបន្ថែម ចេញបទប្បញ្ញត្តិ យន្តការ និងគោលនយោបាយថ្មីៗ ធានាលក្ខណៈសមកាលកម្ម សមស្របនឹងស្ថានភាពអភិវឌ្ឍន៍របស់ប្រទេសជាតិ និងច្បាប់អន្តរជាតិ រួមចំណែកសុក្រិតក្របខ័ណ្ឌគោលនយោបាយ គ្រប់គ្រងថាមពល និងធនធានរ៉ែ ដើម្បីកៀរគរ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ជាពិសេសធនធានសង្គមសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្តុក ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ឧស្ម័នទំនើប និងឆ្លាតវៃ។ អភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាពក្នុងទិសដៅបៃតង ធានាយ៉ាងរឹងមាំនូវសន្តិសុខថាមពលជាតិ និងការពារបរិស្ថានអេកូឡូស៊ី”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ