Trending now

លទ្ធផលនៃការអនុវត្ត ក្រុម​សន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់ UNESCO នៅវៀតណាម និងទីក្រុង​ Hue (វៀតណាម)

10:27 | 20/09/2022

នាថ្ងៃទី ១៩ ខែកញ្ញា វិទ្យាស្ថានវប្បធម៌សិល្បៈជាតិវៀតណាមបានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ និងការិយាល័យអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលាស្តីពី “របាយការណ៍លទ្ធផលនៃគម្រោងការអនុវត្តសាកល្បងក្រុមសន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់ UNESCO នៅវៀតណាម និងទីក្រុង Hue”។

UNESCO រួមដំណើរជាមួយខេត្ត Thua Thien-Hue ក្នុងការអភិរក្ស និងពង្រីកតម្លៃ​បេតិកភណ្ឌវប្បធម៌ប្រពៃណី UNESCO រួមដំណើរជាមួយខេត្ត Thua Thien-Hue ក្នុងការអភិរក្ស និងពង្រីកតម្លៃ​បេតិកភណ្ឌវប្បធម៌ប្រពៃណី
អគ្គនាយក Audrey Azoulay៖ វៀតណាមជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយ UNESCO អគ្គនាយក Audrey Azoulay៖ វៀតណាមជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយ UNESCO
លទ្ធផលនៃការអនុវត្ត ក្រុម​សន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់ UNESCO នៅវៀតណាម និងទីក្រុង​ Hue (វៀតណាម)
លទ្ធផលនៃការអនុវត្ត ក្រុម​សន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់ UNESCO នៅវៀតណាម និងទីក្រុង​ Hue (វៀតណាម)

សិក្ខាសាលានេះបានប្រព្រឹត្តទៅតាមទម្រង់ដោយផ្ទាល់ផងនិងតាមអ៊ីនធឺរណែតផង នៅវិទ្យាស្ថានវប្បធម៌សិល្បៈជាតិវៀតណាម (ហាណូយ) និងសាខាវិទ្យាស្ថានវប្បធម៌សិល្បៈជាតិវៀតណាមនៅទីក្រុង Hue (ខេត្ត Thua Thien - Hue) ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិ និងអ្នកជំនាញក្នុងតំបន់របស់ UNESCO ជាមួយអ្នកគ្រប់គ្រង និងអ្នកជំនាញក្នុងស្រុក។

សន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់ UNESCO គឺជាក្របខ័ណ្ឌសន្ទស្សន៍ឯកទេសដើម្បីវាស់វែងនិងតាមដានវឌ្ឍនភាពរួមចំណែករបស់វប្បធម៌ ក្នុងការអនុវត្តគោលដៅនៃរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពថ្នាក់ជាតិនិងមូលដ្ឋាន។

សិក្ខាសាលាបានស្ដាប់ប្រតិភូដែលជាអ្នកជំនាញក្នុងតំបន់របស់អង្គការ UNESCO បង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃគម្រោងអនុវត្តសាកល្បងក្រុមសន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់អង្គការ UNESCO នៅវៀតណាមនិងទីក្រុង Hue សំដៅលើកទឹកចិត្តការឆ្លើយតបពីភាគីពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីលទ្ធផលនៃគម្រោង; ស្តាប់ខ្លឹមសារទូទៅអំពីបញ្ហាប្រឈមនិងឱកាសនៃការអនុវត្តគម្រោង។ អ្នកសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ទីក្រុង បានបង្ហាញឯកសារវប្បធម៌របស់វៀតណាមនិងទីក្រុង Hue ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR