Trending now

កាសែត Asia Times ហុងកុង (ចិន) លើកកម្ពស់ពីការទទួលស្គាល់របស់ប្រជាជនចំពោះតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម

09:36 | 09/10/2020

អត្ថបទមួយដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រ Asia Times នាថ្ងៃទី ៧ ខែតុលា ដោយវាយតម្លៃថា វៀតណាមគឺជាប្រទេសមួយ ដែលទទួលជោគជ័យបំផុតនៅក្នុងពិភពលោក ក្នុងការទប់ទល់ជាមួយជំងឺរាតត្បាតកូវីដ ១៩។

ពលរដ្ឋវៀតណាមវិលត្រឡប់មកពីសហរដ្ឋអាមេរិកបញ្ចប់ អំឡងពេលធ្វើចត្តាឡីស័កនៅខេត្ត Hoa Binh (រូបថត៖ TTXVN)

នៅចុងខែកក្កដា ខណៈពេលដែល រលកនៃការរាតត្បាតលើកទី ២ ផ្ទុះឡើងនៅប្រទេសវៀតណាមមនុស្សជាច្រើនបានរង់ចាំមើលថា តើប្រទេស វៀតណាម នឹងឆ្លើយតបយ៉ាងដូចម្តេចនៅពេលដែលវីរុស SARS-CoV-2 វិលត្រឡប់មកវិញ។ ហើយក្នុងរយៈពេល ៣ ខែប៉ុណ្ណោះ ប្រទេសវៀត ណាមបានយកឈ្នះលើកូវីដ ១៩ ម្តងទៀត។ ពោលគឺ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានទទួលជោគជ័យក្នុងការទប់ស្កាត់រលកទី ២ នៃកូវីដ ១៩។

យោងតាមអត្ថបទនេះ ហេតុផលដែលប្រជាជនជឿជាក់លើបក្សកុម្មុយនិស្តវៀតណាម គឺដោយសារតែការចងចាំយ៉ាងរស់រវើកអំពីរបៀបដែលបក្សកុម្មុយនិស្តវៀតណាមដឹកនាំប្រទេសរួចផុតពីភាពក្រីក្រ ក៏ដូចជាភាពជាក់ស្តែងឆ្លុះបញ្ជាំងថា បក្សកុម្មុយ នីស្តវៀតណាមបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដោះស្រាយរាល់បញ្ហារបស់ប្រទេសជាតិ។ តាមរយៈ គោលមាគ៌ាដឹកនាំនិងសកម្មភាពជាក់ស្តែង ប្រជាជនវៀតណាមអាចដឹងច្បាស់ថា បក្សកុម្មុយនិស្តវៀតណាមពិតជាបានយកចិត្តទុកដាក់ចំពោះសុភមង្គលរបស់ប្រជាជនណាស់។

អត្ថបទសន្និដ្ឋានថា ជំនឿរបស់សាធារណជនលើបក្សកុម្មុយនីស្តវៀតណាមនៅចំពោះមុខជំងឺរាតត្បាត កូវីដ ១៩ បានបង្កើតឱកាសសម្រាប់បក្សកុម្មុយនិស្តវៀតណាម ដាក់ចេញគោលមាគ៌ានិងសេចក្តីសម្រេចសមហេតុ ផល ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព./._

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត