Trending now

និស្សិតវៀតណាមនៅប្រទេសកូរ៉េខាងត្បូងបន្តអនុវត្តកម្មវិធីបរិច្ចាគម៉ាស់ ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19

14:17 | 05/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - សមាគមនិស្សិតវៀតណាមនៅប្រទេសកូរ៉េខាងត្បូង (VSAK) កំពុងបន្តអនុវត្តកម្មវិធីបរិច្ចាគម៉ាស់សម្រាប់និស្សិតវៀតណាមនៅទូទាំងប្រទេសកូរ៉េខាងត្បូង។

កម្មវិធីនេះបានធ្វើឡើង នៅឯបណ្តាសាកលវិទ្យាល័យដែលមាន​សាខានិស្សិត​វៀតណា​ម។ ផ្អែកលើស្ថានភាព​នៃ​ការរីករាលដាលនៃជំងឺនេះ​នៅប្រទេសកូរ៉េខាង​ត្បូង​គណៈកម្មាធិការរៀបចំកម្មវិធី​នេះ​បានជ្រើសរើស​សកលវិទ្យាល័យ​ដែលមាន​ចំនួននិស្សិតវៀតណាមជាច្រើន ហើយមានទីតាំងស្ថិតក្នុងតំបន់ដែលមានស្ថានភាព​ស្មុគស្មាញនៃការរីករាលដាលនៃជំងឺនេះ ដើម្បីចែកចាយម៉ាស់។

គេដឹងថា បន្ទាប់ពីរយៈពេលជាង ៦ ខែនៃការចាប់ផ្តើមកម្មវិធីនេះ“ និស្សិតវៀតណាម​នៅកូរ៉េខាងត្បូង - ការចូលរួមក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ​ជំងឺ COVID-19” ដែលអនុវត្តដោយ VSAK បានជួយនិស្សិតវៀតណាមរាប់ពាន់នាក់​មានសុវត្ថិភាពនិងស្ថេរភាព និងយកចិត្តទុកដាក់​លើ​ការ​រៀនសូត្រ​និងរស់នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង។

កម្មវិធី“ និស្សិតវៀតណាម​នៅកូរ៉េខាងត្បូង - ការចូលរួមក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងការរីករាលដាលនៃ​ជំងឺ COVID-19” ដែលរៀបចំឡើង​ដោយសមាគម​និស្សិតវៀតណាមនៅកូរ៉េខាងត្បូង (VSAK) ។ (រូបថត៖(Thoi Dai)

ដើម្បីជួយគាំទ្រ​និស្សិតវៀតណាម​នៅតំបន់​ទីក្រុង​សេអ៊ូលដែលត្រូវបានគេចាត់ទុក​ដូចជាតំបន់បង្កប់ហានិភ័យខ្ពស់នៃការឆ្លងមេរោគ VSAK នៅតែបន្តផ្តល់ម៉ាស់​ចំនួន ៤.៥០០ និងដបទឹកលាងដៃស្ងួត ម៉ាក Dr.Althea ចំនួន ២,២០០ ដប​ជូន​ទៅ​សាខានិស្សិតវៀតណាម នៅសកលវិទ្យាល័យ ស្ថិតក្នុងនៅទីក្រុងសេអ៊ូល។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កំណើនចំនួននិស្សិតវៀតណាម​ដែលមក​ប្រទេសកូរ៉េខាងត្បូង ដើម្បីសិក្សា​ ស្រាវជ្រាវ ការងារសមាគមនិងចលនានិស្សិតវៀតណាម នៅកូរ៉េ​ខាងត្បូង​ក៏មានការរីក​ចម្រើន​ជាបន្តបន្ទាប់ និងមានចលនាដែលមានអត្ថន័យជាក់ស្តែងជាច្រើន./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការទូតរវាងប្រជាជន និងប្រជាជន៖ការផ្លាស់ប្តូរដើម្បីឈានទៅដល់គោលដៅបន្ថែមទៀត
សូមអញ្ជើញជីដូនជីតាមកទទួលទានអាហារឆ្នាំថ្មី
ពីមិត្តភាពទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង៖ ចំណុចសំខាន់ៗនៃការទូតរវាងប្រជាជន និងប្រជាជនក្នុងឆ្នាំ ២០២៥
នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ
វិសោធនកម្ម​បទប្បញ្ញត្តិ​មួយចំនួន​ក្នុង​វិស័យ​ទំនប់​ទឹក និង​ការបង្ការ និង​គ្រប់គ្រង​គ្រោះមហន្តរាយ