Trending now

សហរដ្ឋអាមេរិកប្រគល់ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១០០ គ្រឿងដល់ប្រទេសវៀតណាមនិងសន្យាផ្តល់ថវិកាចំនួន ៩,៥ លានដុល្លារដើម្បីគាំទ្រដល់ការបង្ការនិងទប់ស្កាត់នឹងជំងឺ

15:01 | 01/10/2020 (បកប្រែដោយសាមេត)

យុគសម័យ - ការបន្ថែមម៉ាស៊ីនជំនួយដកដង្ហើមសម្រាប់កិច្ចការព្យាបាលជំងឺរាតត្បាត COVID-19 នឹងជួយបង្កើនសមត្ថភាពព្យាបាលរបស់វៀតណាម។

សាស្រ្តាចារ្យបណ្ឌិត លោក Nguyen Thanh Long រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលវៀតណាមនិងលោក Daniel J. Kritenbrink ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ

នាថ្ងៃទី ៣០ ខែកញ្ញា រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រគល់ជូនដល់វៀតណាមនូវម៉ាស៊ីនជំនួយដកដង្ហើមថ្មីដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ១០០ គ្រឿង ដើម្បីជួយគាំទ្រវៀតណាមក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញនៅទូទាំងពិភពលោកនិយាយរួមនិងនៅវៀតណាមនិយាយដោយឡែក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសំរេចចិត្តផ្តល់ឱ្យប្រទេសវៀតណាមនូវម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១០០ ដែលទើបផលិតថ្មី។ ការប្រគល់ជាក់ស្តែងនេះត្រូវបានធ្វើឡើងតាមការស្នើសុំរបស់លោកប្រធានាធិបតីដូណាល់ត្រាំអំពីការជួយគាំទ្រនូវឧបករណ៍ចាំបាច់ដើម្បីជួយប្រទេសវៀតណាមពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត COVID-19។

ការបន្ថែមម៉ាស៊ីនជំនួយដកដង្ហើមសម្រាប់កិច្ចការព្យាបាលជំងឺរាតត្បាត COVID-19 នឹងជួយបង្កើនសមត្ថភាពព្យាបាលរបស់វៀតណាម ជាពិសេសអ្នកឆ្លង COVID-19 ដែលត្រូវការជំនួយនៃម៉ាស៊ីនជំនួយដកដង្ហើម។

ប្រតិភូនៅឯពិធីនោះ។ រូបថត៖ទីភ្នាក់ងារសារពួត៌មានវៀតណាម

ថ្លែងនៅក្នុងពិធីប្រគល់នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink បានសង្កត់ធ្ងន់ថា៖ “ពិភពលោកមានការស្ងើចសរសើរចំពោះយុទ្ធសាស្ត្រនិងដំណោះស្រាយយ៉ាងសកម្មរបស់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។ ប៉ុន្តែការរីករាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាតនេះនៅតែជាការគំរាមកំហែងដល់ប្រទេសវៀតណាមនិងពិភពលោក។ សហរដ្ឋអាមេរិកកោតសរសើរចំពោះការគាំទ្ររបស់វៀតណាមចំពោះឧបករណ៍ការពារនៅក្នុងសង្គ្រាមប្រឆាំងនឹង COVID-19 របស់សហរដ្ឋអាមេរិក។ ដោយផ្អែកលើទំនាក់ទំនងរឹងមាំរវាងប្រទេសទាំងពីរក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជួយគាំទ្រដល់មិត្តភក្តិនៅវៀតណាមតាមរយៈការប្រគល់ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១០០ គ្រឿងដើម្បីជួយបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19”។

ក្រៅពីចំនួនម៉ាស៊ីនដកដង្ហើមទាំងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) សន្យាផ្តល់ថវិកាចំនួន ៩,៥ លានដុល្លារដល់ប្រទេសវៀតណាមក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត COVID-19 ដើម្បីជួយកែលម្អការព្យាបាលនិងផ្សព្វផ្សាយសារសុខភាព បង្កើនសមត្ថភាពមន្ទីរពិសោធន៍ ធ្វើឱ្យប្រសើរឡើងនូវការឃ្លាំមើលជំងឺរាតត្បាតក៏ដូចជាគាំទ្រដល់ការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចឯកជនតាមរយៈការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 លើសេដ្ឋកិច្ចវៀតណាម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី