Trending now

AIPA 41 ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID19

14:17 | 04/09/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - មហាសន្និបាតអអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤១ ( AIPA41) នឹងក្លាយជាកម្លាំងចលករដ៏ធំធេងសម្រាប់សភាសមាជិកអាស៊ាន ដើម្បីបញ្ជាក់ឡើងវិញនូវការសន្យារបស់ខ្លួន និងជម្រុញកិច្ចខិតខំប្រឹងប្រែងក្នុងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាត COVID-19។

ប្រធានគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា (BKSAP) នៃសភាឥណ្ឌូនេស៊ី លោក Fadli Zon (ខាងស្តាំ)

ទោះបីជាត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញក៏ដោយ ប៉ុន្តែមហាសន្និបាតអអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤១ ( AIPA41) នឹងក្លាយជាកម្លាំងចលករដ៏ធំធេងសម្រាប់សភាសមាជិកអាស៊ាន ដើម្បីអះអាងសារជាឡើងវិញនូវការសន្យារបស់ខ្លួន និងជម្រុញកិច្ចខិតខំប្រឹងប្រែងក្នុងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាត COVID-19 ចំពោះជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ នោះគឺជាការអះអាងរបស់ប្រធានគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា (BKSAP) នៃសភាឥណ្ឌូនេស៊ី លោក Fadli Zon ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាការតា មុនពេលដែលមហាសន្និបាត AIPA លើកទី ៤១ គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ៨ ដល់ថ្ងៃទី​ ១០ ខែកញ្ញា។

លោក Fadli បានបញ្ជាក់ថា តំណាងសភាឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងនាមជាប្រធាន AIPA និងជាប្រទេស ម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤១ នៅឆ្នាំនេះ។ លោកបានជឿជាក់ថា ក្រោមការដឹកនាំរបស់វៀតណាម AIPA អាចសម្រេចបាននូវការរីកចម្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឆ្ពោះទៅធ្វើឲ្យជាក់ស្តែងនូវអាស៊ានមួយប្រកបដោយភាពស្អិតរមួត និងការឆ្លើយតបដោយភាពម្ចាស់ការផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu