Trending now

អ្នកវិទ្យាសាស្ត្រវៀតណាម - អូស្ត្រាលីសហការគ្នាក្នុងការច្នៃប្រឌិតក្នុងរដូវជំងឺរាតត្បាត

11:23 | 03/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្រុមផ្ទេរបច្ចេកវិទ្យាថ្មីមួយឈ្មោះថា HCMUT Rapido បានទាញយកអត្ថប្រយោជន៍ពីសមត្ថភាពស្រាវជ្រាវរបស់ HCMUT ក្នុងការបង្កើតម៉ាស៊ីនដកដង្ហើមមួយដែលអនុវត្ត IoT ក្នុងកំឡុងពេលកំពូលនៃជំងឺរាតត្បាតនៅវៀតណាម។

ប្រព័ន្ធត្រួតពិនិត្យបរិស្ថានសមុទ្រដែលអនុវត្តបច្ចេកវិទ្យាជឿនលឿននៅ Phu Yen។ (រូបថត UTS Rapido វៀតណាម)

ទោះបីជាមានការលំបាកដែលបណ្តាលមកពីបទរឹតត្បិតការធ្វើដំណើរដោយសារជជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួតស្រាវ COVID-19 ក៏ដោយក៏អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (UTS, អូស្ត្រាលី) និងសាកលវិទ្យាល័យដៃគូនៅប្រទេសវៀតណាមនៅតែលើកកម្ពស់ការច្នៃប្រឌិតដើម្បីស្វែងរកមធ្យោបាយថ្មីសម្រាប់ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅវៀតណាម។

គម្រោង UTS Rapido វៀតណាម “ឧស្សាហកម្ម ៤.០ សម្រាប់ប្រព័ន្ធទឹកប្រកបដោយចីរភាព” គឺជាផ្នែកមួយនៃកម្មវិធីច្នៃប្រឌិត Aus4Innovation (កម្មវិធីច្នៃប្រឌិត ដែលជាកិច្ចសហប្រតិបត្តិការរវាងអូស្រ្តាលីនិងវៀតណាម) ឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ដោយមានគោលបំណងបំពាក់ដល់សាកលវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវវៀតណាម ដោយចំណេះដឹងនិងឧបករណ៍ដើម្បីពង្រីកសមត្ថភាពស្រាវជ្រាវ បង្កើតគំរូសមស្របនិងបង្កើតបច្ចេកវិទ្យាច្នៃប្រឌិតថ្មីដែលមានភាពងាយស្រួលក្នុងការចូលទៅកាន់សេដ្ឋកិច្ច ជាពិសេសគឺសហគ្រាសធុនតូចនិងមធ្យម។

គោលដៅសំខាន់នៃគម្រោងគឺដើម្បីបង្ហាញគំរូនៃការផ្ទេរបច្ចេកវិទ្យា Rapido របស់សាកលវិទ្យាល័យ UTS តាមរយៈសកម្មភាពសាកល្បងនៃការអនុវត្តបច្ចេកវិទ្យាថ្មីសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកនៅតំបន់ពីរផ្សេងគ្នានៃប្រទេសវៀតណាម។ ចាប់តាំងពីពេលនោះមក ដៃគូស្រាវជ្រាវរបស់ប្រទេសទាំងពីរនឹងធ្វើការសម្របសម្រួលគ្នាក្នុងការកែសំរួលគំរូនេះ អោយសមនឹងល័ក្ខខ័ណ្ឌរបស់ប្រទេសវៀតណាមដើម្បីអនុវត្តនៅទូទាំងប្រទេស៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា