Trending now

ពលរដ្ឋវៀតណាមជាង ៦០០ នាក់ពីរុស៊្សីនិងអារ៉ាប់រួមត្រឡប់មកកាន់ប្រទេសវិញ

17:09 | 11/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១០ ខែសីហា ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅរុស៊្សីនិងអារ៉ាប់រួម ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និង Bamboo Airways បានសហការជាមួយស្ថាប័នសមត្ថកិច្ចនៃប្រទេសសាមីដើម្បីអនុវត្តជើងហោះហើរដឹកពលរដ្ឋវៀតណាមជាង ៦០០ នាក់ពីរុស៊្សីនិងអារ៉ាប់រួមត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

ពលរដ្ឋវៀតណាមបានធ្វើនីតិវិធីនៅអាកាសយានដ្ឋានដើម្បីវិលត្រឡប់មកកាន់ប្រទេសវិញ

អ្នកដំណើរនៅលើជើងយន្ដហោះនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ សិស្សានុសិស្សដែលមិនមានកន្លែងស្នាក់នៅដោយសារសាលារៀននិងអន្តេវាសិកដ្ឋានត្រូវបានបិទ អ្នកទៅបំពេញការងារក្នុងរយៈពេលខ្លី ពលករផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ អ្នកធ្វើដំណើរកំសាន្តទេសចរណ៍មួយចំនួនដែលបានជាប់គាំងដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 រួមជាមួយនឹងករណីលំបាកពិសេសផ្សេងៗទៀត។ ក្រៅពីនេះ ស្ថានទូតវៀតណាមប្រចាំនៅរុស៊្សីនិងអារ៉ាប់រួមបានបញ្ជូនមន្ត្រីមកដល់អាកាសយានដ្ឋានដើម្បីជួយប្រជាពលរដ្ឋក្នុងការបំពេញនីតិវិធីឡើងជើងហោះហើរនេះ។

ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និង​ Bamboo Airways បានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Van Don និង Can Tho អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។

អនុវត្តទិសដៅរបស់នាយករដ្ឋមន្ត្រ ក្នុងរយៈពេលខាងមុខនេះ ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស និងសមត្ថភាពដាក់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋដែលជាប់គាំងដោយសារជំងឺរាតត្បាតសកល ត្រឡប់មកកាន់ប្រទេសវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម