Trending now

លោក Pham Dinh Hai កាន់តួនាទីជាអនុនិពន្ធនាយក នៃទស្សនាវដ្តីយុគសម័យ

09:13 | 11/08/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - សម្ព័ន្ធអង្គការមិត្តភាពវៀតណាមទើបតែចេញសេចក្តីសម្រេចលេខ ៩៤៨ / QD-LHVN ដោយទទួលនិងតែងតាំងលោក Pham Dinh Hai អនុប្រធានក្រុមប្រឹក្សានិពន្ធនៃគេហទំព័រព័ត៌មានការបរទេសអេឡិចត្រូនិច គណៈកម្មាធិការដឹកនាំកិច្ចការបរទេសនាយកដ្ឋានឃោសនាមជ្ឈឹមបានកាន់តំណែងជាអនុនិពន្ធនាយកនៃទស្សនាវដ្តីយុគសម័យចពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០ ។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga (ឆ្វេង) ផ្តល់ការសម្រេចចិត្តទទួលនិងតែងតាំងលោក Pham Dinh Hai។

នារសៀលថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២០ ថ្លែងក្នុងពិធីប្រកាសតែងតាំងលោក Pham Dinh Hai លេខាសហភាពបក្ស - ប្រធានសម្ព័ន្ធមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានឲ្យដឹងថា៖ យើងពិតជារំភើបណាស់ក្នុងការទទួលយកបុគ្គលិក ថ្មីពីប្រព័ន្ធនៃនាយកដ្ឋានឃោសនាមជ្ឈិមសម្រាប់ធ្វើការនៅក្នុងសម្ព័ន្ធអង្គការមិត្តភាព។ ការបន្ថែមបុគ្គលិក - លោក Pham Dinh Hai ក្នុងបរិបទទស្សនាវដ្តីយុគសម័យកំពុងរៀបចំបង្កើតថ្មី មានអត្ថន័យណាស់ ដែលធ្វើឲ្យរចនាសម្ព័ន្ធអង្គភាពមានស្ថេរភាពនិងបន្តរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសកម្មភាពរបស់ទ ដោយបានបញ្ជាក់ពីជំហររបស់ទស្សនាវដ្តីជាជំហានៗ ដែលជាទីភ្នាក់ងារសារព័ត៌មានស្ទើរតែទាំងស្រុងស្តីពីកិច្ចការបរទេសប្រជាជននៅក្នុងប្រព័ន្ធសារព័ត៌មានជាតិ។

លោកស្រីប្រធាន Nguyen Phuong Nga សង្ឃឹមថាលោក Pham Dinh Hai បន្តទទួលជោគជ័យក្នុងមុខតំណែងថ្មីរបស់លោក។ លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងបទពិសោធន៏ក្នុងការងារសារព័ត៌មាន ការងារព័ត៌មានការបរទេស។ ពួតដៃគ្នាជាមួយក្រុមប្រឹក្សានិពន្ធនៃទស្សនាវដ្តីយុគសម័យប្រឌិតថ្មីមាតិកាឥតឈប់ឈរកសាងយុគសម័យឱ្យក្លាយជាអ្នកត្រួសត្រាយម្នាក់ក្នុងវិស័យព័ត៌មាននិងឃោសនាការបរទេស។

លោក Pham Dinh Hai បានកាន់តំណែងជាអនុនិពន្ធនាយកនៃទស្សនាវដ្តីយុគសម័យចាប់ពីថ្ងៃទី ១ ខែសីហា។

ថ្លែងទៅពិធីនេះ លោក Pham Dinh Hai បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនាយកដ្ឋានឃោសនាមជ្ឈិមគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការព័ត៌មានការបរទេសសម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមមិត្តនិងសហសេវិកបានបង្កើតលក្ខខណ្ឌនិងគាំទ្រក្នុងដំណើរការធ្វើការនិងបណ្តុះបណ្តាល។

លោក Hai បានឲ្យដឹងថាក្នុងរយៈពេលជាង ២០ ឆ្នាំធ្វើការក្នុងវិស័យសារព័ត៌មានលោកមានឱកាសចូលរួមក្នុងសកម្មភាពការបរទេសប្រជាជននៃសម្ព័ន្ធអង្គការមិត្តភាព​ដោយដឹងអំពីទំនួលខុសត្រូវបេសកកម្មនិងតួនាទីនៃកិច្ចការបរទេសប្រជាជន ក្នុងបុព្វហេតុកសាងនិងការពារជាតិក្រោមការដឹកនាំរបស់បក្ស។ លោកបានសម្តែងនូវកិត្តិយសដែលបានក្លាយជាមន្រ្តីនៃសម្ព័ន្ធអង្គការមិត្តភាពហើយនឹងប្រឹងប្រែងជាមួយក្រុមប្រឹក្សានិពន្ធវិចារណកថានៃទស្សនាវដ្តីយុគសម័យដើម្បីបំពេញរាល់កិច្ចការដែលបានកំណត់ដោយថ្នាក់ដឹកនាំនៃសម្ព័ន្ធ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម