Trending now

វៀតណាម - ចិនបានផ្លាស់ប្តូរបញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងសមុទ្រខាងកើតដោយស្មោះត្រង់

11:49 | 22/07/2020 (បកប្រែដោយឌីណា)

យុគសម័យ- នាថ្ងៃទី ២១ ខែកក្កដា លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh រួមជាមួយសមាជិកនៃក្រុមប្រឹក្សាកិច្ចការរដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកWang Yi បានអញ្ជើញធ្វើជាសហអធិបតីភាពក្នុងកិច្ចប្រជុំលើកទី ១២ នៃគណៈកម្មាធិការដឹកនាំ កិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន តាយរយៈប្រព័ន្ធវិដេអូ (Video Conference) ។

ច្ចប្រជុំនេះធ្វើឡើងតាមរយៈតាយរយៈ​ប្រព័ន្ធ​វិដេអូ (Video Conference) ។ (រូបថត៖ Phap Luat)

នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានផ្លាស់ប្តូរ យ៉ាងស៊ីជម្រៅ​និងបានកំណត់នូវភារកិច្ចសំខាន់ៗមួយចំនួន នាពេលខាងមុខ​ ដើម្បី​ជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាងវៀតណាមនិងចិន សំដៅការអភិវឌ្ឍប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានស្នើថា​ ប្រទេសចិនបង្កើតលក្ខខណ្ឌអំណោយផល​សម្រាប់សកម្មភាពពាណិជ្ជកម្មវៀតណាម - ចិន ​រួមទាំង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្មតាមព្រំដែនត្រូវបានអនុវត្តយ៉ាងរលូន។

ទន្ទឹមនឹងនេះមានការនាំចូលផលិតផលដែល​វៀតណាមមាន​សក្តានុពល​ជាច្រើនទៀត ជាពិសេសកសិផល លើកទឹកចិត្ត​សហគ្រាសចិន​ជំរុញការវិនិយោគលើវិស័យ​បច្ចេកវិទ្យា​ជឿនលឿន​​​និងជិតស្និទ្ធនឹងបរិស្ថាន។ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យប្រទេសចិនដឹកនាំដោយផ្ទាល់ ដើម្បីដោះស្រាយយ៉ាង ហ្មត់ចត់នូវបញ្ហាសេសសល់ក្នុងគម្រោងសហប្រតិបត្តិការមួយចំនួន។

សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងរដ្ឋមន្រ្តីក្រសួងការបរទេសលោក Yang Yi បានអះអាងថា លោកនឹងជំរុញស្ថាប័នពាក់ព័ន្ធ ពិចារណាយ៉ាងសកម្មនូវសំណើរបស់វៀតណាម។

ភាគីទាំងពីរបានផ្លាស់ប្តូរអំពីបញ្ហាព្រំដែននិងទឹកដី។ ទាក់ទង​នឹង​ព្រំដែន​លើដីគោក ​ភាគីទាំងពីរ​បានវាយតម្លៃអំពី​​ស្ថានភាព​ស្ថេរភាពជាមូលដ្ឋាន គ្រប់គ្រងខ្សែព្រំដែន បង្គោលព្រំដែននិង​ចក្រទ្វារព្រំដែន​ឲ្យបានល្អ ​លើកកម្ពស់សកម្មភាព​សេដ្ឋកិច្ច​ក្នុងតំបន់ព្រំដែន រួមទាំង​ក្នុងកំឡុងពេលនៃការរីករាលដាលនៃ ជំងឺ COVID -19 មានការវិវត្តដ៏ស្មុគស្មាញ។

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ។ (រូបថត៖ Phap Luat)

ភាគីទាំងពីរបានឯកភាពគ្នា ពង្រឹងការសម្របសម្រួលក្នុងការ​គ្រប់គ្រងនិងការពារព្រំដែន​ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវ​បទប្បញ្ញត្តិ​នៃ​​ឯកសារ​ច្បាប់​ទាំង ៣ ស្តីពី​ព្រំដែនគោក​និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធនានា។

ទាក់ទងនឹងបញ្ហាសមុទ្រ ភាគីទាំងពីរបានទទួលស្គាល់លទ្ធផល​នៃការចរចាចំនួន ១០ ស្តីពីការ​កំណត់ព្រំដែននិង​កិច្ចសហប្រតិបត្តិការ សំដៅ​រួមគ្នាអភិវឌ្ឍ​លើ​តំបន់សមុ​ទ្រ​ដែលបានធ្វើឡើង ចាប់តាំងពីកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការ​ដឹកនាំកិច្ចសហប្រតិបត្តិការទ្វេរភាគី ​រហូត​មកដល់ពេលនេះ ទទួលស្គាល់សមិទ្ធិផល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យមិនសូវរសើប នៅ លើ សមុទ្រ។

ភាគីទាំងពីរបានពិភាក្សាដោយស្មោះត្រង់អំពីស្ថានភាពនៅលើសមុទ្រ នាពេលវេលាកន្លងមកនិងភាពខុសគ្នាអំពីបញ្ហាសមុទ្រ។ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានលើកឡើងនូវការព្រួយបារម្ភ អំពី​ការវិវត្ត​ដ៏​ស្មុគស្មាញ​នៅសមុទ្រខាងកើត នាពេលថ្មីៗនេះ។ ស្នើ​ឱ្យភាគីទាំងពីរ​គ្រប់គ្រងបានល្អ​លើការខ្វែងគំនិតគ្នា​ នៅ​លើ​សមុទ្រខាងកើត ដោយមិនចាត់វិធានការដែលធ្វើឲ្យស្មុគស្មាញ​ដល់សភាពការណ៍​គោរពសិទ្ធនិងផលប្រយោជន៍ស្របច្បាប់​របស់វៀតណាម រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត ។

ភាគីទាំងពីរបានវាយតម្លៃថា កិច្ចប្រជុំនេះ​ទទួលជោគជ័យ​និងសមិទ្ធិផលជាក់លាក់ជាច្រើន ហើយបានឯកភាពគ្នា​ថា​បន្ទាប់ពីកិ​ច្ចប្រជុំនីនេះ​ ភាគីទាំងពីរនឹងពិភាក្សា​អំពី​បណ្តា​បញ្ហា​ដែលត្រូវ​សម្របសម្រួលនិងដោះស្រាយក្នុងពេលខាងមុខនេះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នីតិវិធីសម្របសម្រួលកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះខាតព័ត៌មាន តាមរយៈវិធីសាស្ត្រធ្វើកោសល្យវិច័យ ADN
ការតភ្ជាប់វប្បធម៌តាមរយៈសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត
ប្រជាពលរដ្ឋចាំបាច់ត្រូវបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរស័ព្ទ លើកម្មវិធី VNeID មុនថ្ងៃទី ១៥ ខែមិថុនា ដើម្បីចៀសវាងការបិទសេវាហៅចេញ
វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន
ការបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់សហគមន៍ខ្មែរ-វៀតណាម នៅប្រទេសកម្ពុជា