Trending now

បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងកូរ៉េខាងត្បូង

11:58 | 07/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែកក្កដា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Park Jae-min អនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh នៅកិច្ចសន្ទនាតាមទូរស័ព្ទ

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ឧត្តមសេនីយ៍ឯក Nguyen Tri Vinh បានចែករំលែកនិងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីស្ថានភាពនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅវៀតណាម; ដោយសង្កត់ធ្ងន់ថា វៀតណាមទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតឥឡូវនេះ ដោយអាស្រ័យលើការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ទិសដៅយ៉ាងខ្លាំងរបស់រដ្ឋាភិបាល ការចូលរួមពីគ្រប់ក្រសួង ស្ថាប័ននិងមូលដ្ឋាន ដែលក្នុងនោះ កងទ័ពប្រជាជនវៀតណាមគឺជាកម្លាំងដែលមានតួនាទីយ៉ាងសកម្ម។

អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា វៀតណាមបានចែករំលែកការលំបាកដែលបង្កឡើងដោយជំងឺរាតត្បាត Covid-19 ដល់ប្រជាជនកូរ៉េខាងត្បូង; វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនិងតួនាទីរបស់កងទ័ពកូរ៉េខាងត្បូងក្នុងការបង្ការនិងទប់ស្កាត់នឹង Covid-19; ទន្ទឹមនឹងនេះ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានគាំទ្រនិងចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ព្រមជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ភាគីកូរ៉េខាងត្បូងដែលបានយកចិត្តទុកដាក់ថែរក្សាសុខភាពដល់ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូង ដោយបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

តំណាងថ្នាក់ដឹកនាំនៃភាគីវៀតណាមក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគូរ៉េខាងត្បូង

វិឯខ្លួនវិញ លោក Park Jae-min បានជូនដំណឹងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 និងវិធានការណ៍ដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលកន្លងមកនេះ; ក៏ដូចជាជូនពរចំពោះលទ្ធផល វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ជាពិសេសការចូលរួមចំណែករបស់កងទ័ពប្រជាជនវៀតណាមក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតសកលនេះ។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Park Jae-min បានវាយតម្លៃឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនិងឯកភាពគ្នាលើទិសដៅនាពេលអនាគត។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តមិនអនុញ្ញាតឱ្យជំងឺរាតត្បាត Covid-19 មានឥទ្ធិពល ហើយអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការប្តេជ្ញាចិត្តរវាងក្រសួងការពារជាតិលើវិស័យនានាដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ពេទ្យយោធា ការបណ្តុះបណ្តាលនិងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការយោធា សន្តិសុខបណ្ដាញ ការជំនះផលវិបាកបន្ទាប់ពីសង្គ្រាម ឧស្សាហកម្មការពារជាតិជាដើម។ ជាពិសេសភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកពេទ្យយោធាក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតគឺជាការចាំបាច់ដែលត្រូវបានយកចិត្តទុកដាក់ដើម្បីជំរុញនិងអនុវត្តអោយបានខ្លាំងក្លានូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Ho Chi Minh រួមដៃគ្នាជាមួយមិត្តភក្តិអន្តរជាតិកសាងសួនដើមឈើមិត្តភាព
ការទូតប្រជាជនក្នុងយុគសម័យថ្មី៖ ពីគោលការណ៍របស់បក្ស ទៅកាន់ដំណោះស្រាយទម្លុះទម្លាយ និងលើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែង
ប្រទេសឥណ្ឌាផ្ដល់ជំនួយថវិកាជាង ១២០ លានរូពី ដើម្បីសាងសង់មជ្ឈមណ្ឌលព័ត៌មានបេតិកភណ្ឌវប្បធម៌ពិភពលោក My Son
ទុនវិនិយោគ FDI ជំនាន់ថ្មី ត្រូវរួមដំណើរជាមួយវៀតណាម ដើម្បីបង្កើតឡើងនូវតម្លៃថ្មី សមត្ថភាពថ្មី និងឋានៈថ្មី
ការកាត់បន្ថយនីតិវិធីក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម៖ ការកែទម្រង់ពីស្នូលនៃខឿនសេដ្ឋកិច្ច