Trending now

៨០ថ្ងៃជាប់ៗគ្នាហើយដែលវៀតណាមមិនមានករណីឆ្លងជម្ងឺ Covid-19 ណាមួយនៅក្នុងសហគមន៍ឡើយ

22:38 | 05/07/2020

គិតរហូតដល់វេលាម៉ោង៥ កក្កដា វៀតណាមបានឆ្លងកាត់រយៈពេល៨០ថ្ងៃជាប់ៗគ្នាហើយដែលមិនកត់ត្រាករណីឆ្លងជម្ងឺ Covid-19 ថ្មីណាមួយនៅក្នុងសហគមន៍ឡើយ។

៨០ថ្ងៃជាប់ៗគ្នាហើយដែលវៀតណាមមិនមានករណីឆ្លងជម្ងឺ Covid-19 ណាមួយនៅក្នុងសហគមន៍ឡើយ។

គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានអ្នកជម្ងឺ Covid-19 ចំនួន៣៤០/៣៥៥នាក់នៅវៀតណាមត្រូវបានព្យាបាលជាសះស្បើយរួចហើយ។ ចំនួនអ្នកជម្ងឺនៅសេសសល់កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនានាលើទូទាំងប្រទេសដោយមានសុខភាពធម្មតា។

គួរជម្របបន្ថែមទៀតថា អ្នកជម្ងឺជាអ្នកបើកបរយន្តហោះជនជាតិអង់គ្លេស (អ្នកជម្ងឺទី៩១) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Cho Ray បានជាសះស្បើយពេញលេញ ដែលអាចចាកចេញពីមន្ទីរពេទ្យហើយធ្វើមាតុភូមិនិវត្តន៍វិញតាមជើងហោះហើរពាណិជ្ជកម្ម៕

(ប្រភពព័ត៌មាន: vov)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម