Trending now

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ បញ្ជាក់ពីតួនាទីនាំមុខរបស់អាស៊ាន ឆ្នាំ២០២០

06:26 | 24/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Vinh បានចែករំលែកការវាយតម្លៃ ចំពោះសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាពេលខាងមុខ ក៏ដូចជាពិនិត្យឡើងវិញនូវការខិតខំប្រឹង ប្រែងគួរឱ្យកត់សម្គាល់របស់ប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងរយៈពេលកន្លងមក។

អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Vinh

លោក Pham Quang Vinh បានចែករំលែកថាក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺរាតត្បាត កូវីដ១៩ (Covid-19) ការរៀបចំនៃកិច្ចប្រជុំ កំពូលអាស៊ានលើកទី ៣៦ មានតួនាទីនិងសារៈសំខាន់ខ្លាំងណាស់សម្រាប់ នាបច្ចុប្ប​ន្ននិងទាំងអនាគតជាយូរអង្វែងរបស់អាស៊ានផងដែរ។

ទី១ កិច្ចប្រជុំនេះ នឹងត្រូវដោះស្រាយបញ្ហាបន្ទាន់បំផុតរបស់អាស៊ានដូចជាការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងក្រឡេកមើលកិច្ចព្រមព្រៀងអាស៊ានដែលមានស្រាប់ស្តីពីការការពារជំងឺរាតត្បាត ដូចជាការសម្របសម្រួលព័ត៌មាន ការគ្រប់គ្រងជំងឺរាតត្បាតនិងការគាំទ្រគ្នាទៅវិញទៅមកលើសេវាកម្មចាំបាច់ ថ្នាំថ្នាំសង្កូវនិងសម្ភារៈឧបករណ៍វេជ្ជសាស្រ្តជាដើម។

ទី ២ កិច្ចប្រជុំកំពូលនេះនឹងត្រូវផ្តោតលើអាទិភាពរយៈពេលវែងរបស់អាស៊ានជាពិសេសអាទិភាពទាំង ៥ ដែលបានកំណត់សម្រាប់ឆ្នាំ ២០២០ រួមមានការកសាងសហគមន៍អាស៊ានការតភ្ជាប់តំបន់និងការទប់ស្កាត់នឹងបញ្ហា ប្រឈម ការពង្រីកទំនាក់ទំនងជាមួយដៃគូ លើកកម្ពស់តួនាទីស្នូល និងការអនុវត្តរបស់អាស៊ានជាដើម។

ទី៣ កិច្ចប្រជុំកំពូលលើកទី ៣៦ ត្រូវបានធ្វើឡើងដោយបន្តបង្ហាញគំនិតផ្តួចផ្តើមនិងការទទួលខុសត្រូវរបស់វៀតណាម កែសំរួលនិងអនុម័តពាក្យសុំតាមអនឡាញដើម្បីអាស៊ានមិនត្រឹមតែរក្សាសកម្មភាពរបស់ខ្លួនប៉ុណ្ណោះទេ។

ទីចុងក្រោយគឺបញ្ហាសមុទ្រខាងកើតក៏នឹងត្រូវលើកយកមកពិភាក្សានៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលលើកទី ៣៦ ផងដែរ។ សមុទ្រខាងកើត គឺជារឿងដែលទាក់ទងនឹងសន្តិភាពសន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់រួម មានអាស៊ីអាគ្នេយ៍ អាស៊ី - ប៉ាស៊ីហ្វិកក៏ដូចជាពិភពលោកជាទូទៅផងដែរ។

គួររំលឹកផងដែរថានាពេលថ្មីៗនេះនៅសមុទ្រខាងកើតនៅតែបន្តមានការវិវត្តន៍ដ៏ស្មុគស្មាញដូចជាការទន្ទ្រានចូលរបស់ចិនចូលសមុទ្រតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាមនិងប្រទេសដទៃទៀត។ នេះជាការ រំលោភបំពានលើច្បាប់អន្តរជាតិច្បាប់និងអនុសញ្ញាសមុទ្រដែលប៉ះពាល់ដល់ស្ថិរភាពនិងការកសាងទំនុកចិត្តក្នុងតំបន់។

វាជារឿងសំខាន់មួយសម្រាប់អាស៊ានតំបន់និងពិភពលោកផងដែរ។ ហេតុដូច្នេះអាស៊ាននៅតែត្រូវការសំឡេងយ៉ាងខ្លាំងក្លាថែមទៀតដើម្បីបញ្ជាក់ពីគោលការណ៍ដែលមានស្រាប់ស្តីពីបញ្ហាសមុទ្រខាងកើតដោយទទូចសុំឱ្យភាគីនានាគោរពច្បាប់អន្តរជាតិដោយមិនបង្កភាពស្មុគស្មាញដល់ស្ថានការណ៍ផ្ទុយទៅវិញអនុវត្តការស្ថាបនាទំនុកចិត្តសម្រាប់សន្តិភាពនិងស្ថិរភាពនៅសមុទ្រដ៏សំខាន់នេះតែម្តង។

កិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ បានទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាញសារព័ត៌មានអន្តរជាតិ

ជាទូទៅវៀតណាមបានប្តូរទៅការប្រជុំតាមអនឡាញដើម្បីធានាឱ្យមានបណ្តាញចែករំលែកព័ត៌មាននិងសម្របសម្រួល គ្នាក្នុងចំណោមបណ្តាប្រទេសអាស៊ានក្នុងបរិបទនៃការរីករាលដាលដ៏ស្មុគស្មាញ។ ចំណុចនេះ ទំនងជា លើកដំបូង ដែលអាស៊ានបានជួបគ្នាតាមប្រព័ន្ធវីដេអូជាប្រចាំជាច្រើនយ៉ាងនេះ។ នេះមិនត្រឹមតែជួយឲ្យអាស៊ានរក្សាព័ត៌មាន និងការសម្របសម្រួលគ្នាបានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការសម្រេចចិត្តសំខាន់ៗជាច្រើនទៀតនៅក្នុងតំបន់ ទាំងកិច្ចសហប្រតិបត្តិការជាទូទៅនិងក្នុងការបង្ការទប់ស្កាត់នឹងការរីករាលដាលជំងឺឆ្លងជាពិសេសទៀតផង។ វៀតណាម មិនត្រឹមតែដោះស្រាយបានល្អនូវការបង្ការការរីករាលដាលនៃជំងឺក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែវាក៏ជា “គំរូមួយ” ដូចប្រទេសនានាដែលធ្លាប់បានវាយតម្លៃខ្ពស់ចំពោះស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការជួយឧបត្ថម្ភទៅវិញទៅមកក្នុងគ្រាអាសន្ននិងពិបាកបំផុតផងដែរ។

ម៉្យាងវិញទៀតនៅក្នុងដំណើរការនៃការរៀបចំត្រៀមទទួលយកតួនាទីរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ វៀតណាមមានយន្តការពិគ្រោះយោបល់យ៉ាងទូលំទូលាយយ៉ាងលឿនក៏ដូចជាឯកភាពគ្នាលើអាទិភាពនិងការយកចិត្តទុកដាក់របស់អាស៊ានផងដែរ។ វាជាផែនទីបង្ហាញផ្លូវសហគមន៍ទូលំទូលាយកិច្ចសហប្រតិបត្តិការជាមួយដៃគូនិងតួនាទី ស្នូលរបស់អាស៊ាននៅក្នុងតំបន់។ ដូច្នេះក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ ២០២០ ទោះបីមានការរីករាលដាលយ៉ាងខ្លាំង ក៏ដោយវៀតណាមមិនត្រឹមតែកំណត់គោលដៅរបស់ខ្លួនក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីតួនាទីរួមរបស់ខ្លួនក្នុងការសម្របសម្រួលក៏ ដូចជាលើកកម្ពស់របៀបវារៈ និង សកម្មភាពរបស់អាស៊ាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសហគមន៍អាស៊ានដ៏រឹងមាំ និងពង្រីកឋានៈរបស់ខ្លួននៅក្នុង តំបន់និងអន្តរជាតិផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី