Trending now

ការការពារស្ត្រីនិងកុមារក្នុងកំឡុងពេលនៃជំងឺរាតត្បាត COVID-19

21:09 | 17/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - គម្រោងថ្មីដើម្បីលុបបំបាត់អំពើហឹង្សាលើស្ត្រីនិងកុមារនៅប្រទេសវៀតណាមគឺជាសកម្មភាពឆ្លើយតបជាអាទិភាពនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ដែលត្រូវបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី ១៧ ខែមិថុនា ដោយរដ្ឋាភិបាលអូស្រ្តាលី មូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និង ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រនិងការពង្រឹងសិទ្ធិអំណាចស្ត្រី (UN WOMEN)។

កម្មវិធី​ជជែក​កម្សាន្តតាមអនឡាញអំពីទិវាពិភពលោកសម្រាបការបង្ការទប់ស្កាត់នឹងពលកម្មកុមារឆ្នាំ ២០២០ ដោយប្រធានបទ “វៀតណាមចូលរួមក្នុងយុទ្ធនាការសកលដើម្បីទប់ទល់នឹងហានិភ័យកើនឡើងនៃពលកម្មកុមារដោយសារ COVID-19” ។

គោលបំណងនៃគម្រោងនេះ គឺជួយគាំទ្ររដ្ឋាភិបាលនិងអង្គការសង្គមក្នុងការបង្កើនការបង្ការនិងឆ្លើយតបរបស់ជាតិដើម្បីទប់ទល់នឹងអំពើហឹង្សាប្រឆាំងនឹងស្ត្រីនិងកុមារក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19។ ដើម្បីធានាថា ស្ត្រីនិងកុមារវៀតណាមទាំងអស់ ជាពិសេស អ្នកងាយរងគ្រោះបំផុត អាចគ្រប់គ្រងជីវិតផ្ទាល់ខ្លួនដោយគ្មានអំពើហិង្សា។

ក្នុងនាមបណ្ដាអង្គការ UNFPA និង UNICEF និង UN Women នៅក្នុងពិធីចាប់ផ្តើមគម្រោង លោកស្រី Naomi Kitahara ប្រធានតំណាង UNFPA ប្រចាំនៅប្រទេសវៀតណាមបានមានប្រសាសន៍ថា “ការបញ្ចប់អំពើហិង្សាលើស្ត្រីនិងកុមារគួរតែជាអាទិភាពកំពូលសម្រាប់មនុស្សគ្រប់គ្នា។ ប្រទេសវៀតណាមនឹងមិនអាចសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០ ប្រសិនបើអំពើហឹង្សាមិនអាចត្រូវបានដោះស្រាយចំពោះស្ត្រីនិងកុមារទេ។ នៅពេលយើងដោះស្រាយបញ្ហានេះបានហើយ យើងនឹងធានាបានថា មនុស្សគ្រប់គ្នាគឺជាផ្នែកនៃដំណើរការអភិវឌ្ឍន៍ ហើយគ្មាននរណាម្នាក់ត្រូវបានទុកចោលទេ។ យើងជឿជាក់ថា គម្រោងថ្មីនេះនឹងក្លាយជារបកគំហើញមួយដើម្បីលុបបំបាត់អំពើហឹង្សាចំពោះស្ត្រីនិងកុមារស្រីនៅវៀតណាម។

លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានឱ្យដឹងថា ភ័ស្តុតាងបង្ហាញថាអំពើហិង្សាក្នុងគ្រួសារនិងអំពើហឹង្សានៅលើមូលដ្ឋាននៃយេនឌ័របានកើនឡើងនៅក្នុងវិបត្តិនិងគ្រោះធម្មជាតិ។ នៅក្នុងកំឡុងពេលនៃជំងឺរាតត្បាត COVID-19 ការបាត់បង់ការងារនិងការដាក់នៅដាច់ដោយឡែកនៅផ្ទះបាននាំឱ្យមានការកើនឡើងនូវអត្រាអំពើហឹង្សាចំពោះស្ត្រីនិងកុមារនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ នៅប្រទេសអូស្រ្តាលី រដ្ឋាភិបាលអូស្ត្រាលីបានបង្កើនថវិកាដើម្បីដោះស្រាយបញ្ហានៃអំពើហឹង្សាក្នុងគ្រួសារ ដែលបានកើតឡើងក្នុងកំឡុងពេលមានជំងឺរាតត្បា COVID-19។

អូស្រ្តាលីបានសន្យាជួយគាំទ្រដល់រដ្ឋាភិបាលវៀតណាមដើម្បីធានាបាននូវជីវិភាពរស់នៅសម្រាប់ស្ត្រីនិងកុមារប្រកបដោយសុវត្ថិភាពបន្ថែមទៀតក្នុងកំឡុងពេលឆ្លើយតបនឹងជំងឺរាតត្បាត COVID-19។ រដ្ឋាភិបាលអូស្ត្រាលីនឹងគាំទ្រគម្រោងដែលមានតម្លៃចំនួន ២,៥ លានដុល្លារអូស្ត្រាលី ដើម្បីអនុវត្តសកម្មភាពនានាក្នុងរយៈពេល ១ ឆ្នាំខាងមុខ។ នេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ១០,៥ លានដុល្លារអូស្ត្រាលីដែលរដ្ឋាភិបាលអូស្ត្រាលីគាំទ្រដល់វៀតណាមក្នុងការឆ្លើយតប់នឹង COVID-19៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី