Trending now

ប្រកាសបន្ថែមឧបករណ៍ធ្វើតេស្តរកជំងឺ Covid-19 (Kit) ចំនួន ២ ឈុតដែលទទួលបានស្តង់ដារអន្តរជាតិ

07:40 | 06/06/2020 (បកប្រែដោយឌីណា)

យុគសម័យ​- នាថ្ងៃទី ៥ ខែមិថុនា ប្រទេសវៀតណាមបានប្រកាសជាផ្លូវការនូវឧបករណ៍ធ្វើតេស្តរកជំងឺ Covid-19 (Kit) ចំនួន ២ ឈុតដែលត្រូវបានប្រើប្រាស់ពាសពេញនៅទ្វីបអឺរ៉ុប ហើយបានវត្តមានក្នុងបញ្ជីនៃការប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) រួមទាំងឧបករណ៍ធ្វើតេស្តរកជំងឺ Covid-19 (Kit) យ៉ាងឆាប់រហ័សក្នុងរយៈពេលតែ ៣០ នាទី។

ទាំងនេះជាឧបករណ៍ធ្វើតេស្តរកជំងឺ Covid-19 (Kit) ចំនួន ២ ដែលមានឈ្មោះថា One-step RT-PCR Covid-19 kit Thai Duong và RT-LAMP Covid-19 Kit Thai Duong ដែលផលិតដោយក្រុមហ៊ុនភាគហ៊ុន Sao Thai Duong ។

ឧបករណ៍ធ្វើតេស្តរកជំងឺ Covid-19 (Kit) ចំនួន ២ ឈុតនេះត្រូវបានអ្នកវិទ្យាសាស្ត្រពីរក្រុម ដែលស្រាវជ្រាវប្រកបដោយជោគជ័យ នៅចន្លោះខែមករានិងកុម្ភៈ។ ក្នុងរយៈពេល ៣ ខែកន្លងមក ក្រុមហ៊ុនភាគហ៊ុន Sao Thai Duong បានសហការជាមួយក្រុមស្រាវជ្រាវចំនួនទាំង ២នោះ ដើម្បីធ្វើឲ្យសុក្រិតនៃឧបករណ៍ធ្វើតេស្តរកជំងឺ Covid-19 (Kit) ទាំងពីរពោលខាងលើ និងបានផ្ទេរបច្ចេកវិទ្យា ដើម្បីផលិតឧបករណ៍ធ្វើតេស្តរកវីរុស SARS-CoV-2 (Kit) ចំនួន ២ ឈុត ដូច្នេះផលិតផលទាំងពីរនេះអាចនាំចេញទៅកាន់ទីផ្សារជាច្រើនលើពិភពលោក។

ឧបករណ៍ធ្វើតេស្តរកវីរុស SARS-CoV-2 (Kit) ចំនួនពីរឈុតបន្ថែមទៀត ដែល​ទទួលបានស្តង់ដារអន្តរជាតិ ត្រូវបានប្រកាសនៅរសៀលថ្ងៃទី ៥ខែ មិថុនា។ (រូបថត៖ Nguoi Lao dong)

ឧបករណ៍ធ្វើតេស្តរកវីរុស SARS-CoV-2 (Kit) ត្រូវបានគេហៅថាឧបករណ៍ One-step RT-PCR Covid-19 kit Thai Duong បានស្រាវជ្រាវនិងអភិវឌ្ឍដោយវិទ្យាស្ថានជាតិតេស្តវ៉ាក់សាំងនិងជីវសាស្ត្រវេជ្ជសាស្ត្រ នៅខែកុម្ភៈឆ្នាំ ២០២០ ។ ឧបករណ៍នេះរកឃើញវីរុស SARS-Cov-2 ពីគំរូគ្លីនិក។

បច្ចុប្បន្ននេះឧបករណ៍ RT-LAMP Thai Duong កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសអឺរ៉ុបនិងអាមេរិកដោយសារតែសមត្ថភាពរបស់វាសមស្របសម្រាប់ទ្រង់ទ្រាយធ្វើតេស្តរកវីរុស SARS-CoV-2 នៅក្នុងប្រទេសទាំងនេះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤