Trending now

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញថ្លែងសន្ទរកថា ក្នុង សម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក

11:41 | 20/05/2020 (បកប្រែដោយឌីណា)

យុគសម័យ- អញ្ជើញចូលរួក្នុងសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក (WHO) ( បានរៀបតាមរយៈបណ្តាញអនឡាញ ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី១៩ ខែឧសភា) រួមមាន ថ្នាក់ដឹកនាំវិស័យសុខាភិបាលចំនួន ១៥០ ប្រទេស និងភ្ញៀវកត្តិយសជាថ្នាក់ដឹកនាំចំនួន ១៥ នាក់ដែលមកពី ១៥ ប្រទេស។

លោកនាយរដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញចូលរួក្នុងសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក។ (រូបថត៖ Thong Tin Chinh phu)

ដោយសមិទ្ធិផលវិជ្ជមានដែលទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក៏ដូចជាតួនាទីជាប្រធានអាស៊ាន ២០២០ និងសមាជិកមិន​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០-២០២១ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc គឺជាមេដឹកនាំម្នាក់ ក្នុងចំណោម មេដឹកនាំពីរបីនាក់ដែលបានអញ្ជើញ ដោយលោកអគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ​ដើម្បីថ្លែងសន្ទរកថា​ នៅឯ​មហាសន្និបាត​អង្គការសុខភាព​ពិភពលោក នៅឆ្នាំនេះ។

លោកនាយករដ្ឋមន្រ្តីបានអធ្យាស្រ័យ​និងចែករំលែកយ៉ាងជ្រាលជ្រៅ​ដល់រដ្ឋាភិបាលនិងប្រជាជននៃបណ្តាប្រទេស ចំពោះការបាត់ បង់ដ៏ធំធេង​ដែល​បណ្តាលមកពីជំងឺរាតត្បាត Covid-19 ។ សូមថ្លែងអំណរគុណ ចំពោះគ្រូពេទ្យទាំងអស់ អ្នកធ្វើការនៅជួរមុខប្រឆាំងនឹងការរីករាលដាល​ដើម្បីសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនទាំងអស់។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែកថា រដ្ឋាភិបាល វៀតណាមបានដឹងអំពី គ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅពេល​ឆាប់ៗនិង​មានសកម្មភាពតាមទិសស្លោក“ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​ដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ការប្រមូលផ្តុំការចូលរួម​របស់អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​និងប្រព័ន្ធសុខាភិបាលជាត អ្នកវិទ្យាសាស្ត្រ​ការគាំទ្រ​របស់យោធា ... រួមគ្នា​ ដើម្បីអនុវត្ត​វិធានការដាក់ឲ្យ​នៅដាច់ដោយឡែក​ប្រកបដោយម៉ត់ចត់ រួមបញ្ចូលការគ្រប់គ្រងប្រភពចម្លងជំងឺ​ រកឃើញ​អ្នក​ដែល​ប៉ះផ្ទាល់នឹងអ្នកជំងឺ ធ្វើតេស្តនិងការព្យាបាលជំងឺ។

រដ្ឋាភិបាលបាន “ លះបង់ប្រយោជន៍សេដ្ឋកិច្ច​ក្នុងរយៈពេលខ្លី​ ដើម្បីការពារ​សុខភាពនិងសុវត្ថិភាពប្រជាជន” ។ គោលនយោបាយនិងវិធានការប្រឆាំង​នឹង​ជំងឺ COVID-19 ​របស់រដ្ឋាភិបាលបានគាំទ្រដោយសាធារណជន។

រហូតមកដល់ពេលនេះប្រទេសវៀតណាមគឺជាប្រទេសមួយដែលមានប្រជាជនជិត ១០០ លាននាក់ ​ហើយបានធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ​ក្នុងតំបន់និង​ពិភពលោក​​ ក៏តែមានតែករណីឆ្លងជាង ៣២០ ករណី​ហើយគ្មានអ្នកស្លាប់​នៅឡើយ​។ ហើយថ្ងៃនេះគឺជាថ្ងៃទី ៣៣ ជាប់ៗគ្នា ដែលប្រទេសវៀតណាម​មិនបានកត់ត្រាករណីថ្មីនៅក្នុងសហគមន៍។

ជាមួយនឹងការគ្រប់គ្រងបានល្អនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ប្រទេសវៀតណាមបានឈានចូលទៅក្នុង“ស្ថានភាពធម្មតាតាមបែបថ្មី” ដោយ​ផ្តោតលើការស្តារឡើងវិញការអភិវឌ្ឍសេដ្ឋកិច្ច ​និងមិនធ្វេសប្រហែស​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព ។ ក្នុងស្មារតីសហប្រតិបត្តិការនិងចែករំលែក ក្នុងគ្រាលំបាក រដ្ឋាភិបាល​សហគ្រាសនិងប្រជាជនវៀតណាមបានជួយគាំទ្រយ៉ាងជាក់ស្តែងនិងទាន់ពេលវេលា ម៉ាស់ ​សម្ភារៈបរិក្ខារពេទ្យ​ដែលផលិតដោយ​វៀតណាម​និងចែករំលែកនូវបទពិសោធន៍ជាមួយបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសដែលរង​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ពីជំងឺរាតត្បាតនេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា​ជាងពេលណាៗទាំងអស់ ប្រទេសនានាត្រូវពង្រឹងសាមគ្គីភាព​អន្តរជាតិ​ប្រមូលធនធាននិងឆ្លើយតបនឹងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព ។ ទន្ទឹមនឹងការខិតខំ ដើម្បីដោះស្រាយផលវិបាកធ្ងន់ធ្ងរ​ដែល​បណ្តាលមកពីការ​រីក​រាល​ដាល​នៃជំងឺ COVID-19 ​ប្រទេសនានា​ចាំបាច់ត្រូវមានផែនការ​អភិវឌ្ឍន៍​ក្រោយបញ្ចប់ការរីករាលដាលនៃជំងឺនេះ គាំទ្រដល់សហគ្រាស​ដើម្បីស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ ដែលផ្សារភ្ជាប់ជាមួយការធានា​សន្តិសុខ​សង្គម​សម្រាប់ប្រជាជន។ ជាពិសេសគឺប្រជាជនក្រី​ក្រ​និងក្រុមប្រជាជន​ងាយរងគ្រោះ មិនអាចត្រូវទុកចោលនរណាម្នាក់នៅខាងក្រោយ​បានទេ។

ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមបានអញ្ជើញធ្វើ​ជាអធិបតី​និងចូលរួមក្នុងកិច្ចពិភាក្សាជាច្រើន​ កិច្ចខិតខំប្រឹងប្រែង​ដើម្បីស្វែងរកសំលេងរួម និងមានគំនិតផ្តួចផ្តើមនានា​ដើម្បីជំរុញសកម្មភាព​រួមគ្នា​ក្នុងការបង្ការ​និងប្រយុទ្ធប្រឆាំងនឹងជំងឺ​ COVID-19 ការគាំទ្រ ប្រជាជន​និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយបញ្ចប់ការរីករាលដាលនៃជំងឺនេះ។

លោកនាយករដ្ឋមន្រ្តីបានបង្ហាញជំនឿយ៉ាងមុតមាំថា ដោយប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតចាប់តាំងពីការបង្កើតអង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោក សហគមន៍អន្តរជាតិនឹងបន្តលើកកម្ពស់ឆន្ទៈនិងកម្លាំងរបស់ប្រជាជាតិនីមួយៗក៏ដូចជាស្មារតីនៃសាមគ្គីភាព

កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ ដើម្បីជំនះ រួមគ្នាកសាងអនាគតល្អប្រសើរ​សម្រាប់ប្រទេសនីមួយៗនិងប្រជាជនគ្រប់រូប./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី