Trending now

ប្រទេសវៀតណាមសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសដទៃទៀតក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩

15:50 | 15/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ១៤ ឧសភាឆ្លើយសំណួរសួរដើម្បីបញ្ជាក់ព័ត៌មានដែលវៀតណាមបានចូលរួមក្នុងការសន្ទនាតាមទូរស័ព្ទជាមួយឥណ្ឌា អាមេរិក កូរ៉េខាងត្បូង ជប៉ុន ញូវហ្សេឡែន អូស្ត្រាលី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនិង ការស្តារសេដ្ឋកិច្ចក្រោយវិបិត្តកូវិដ១៩ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ baoquocte)

នៅក្នុងបរិបទដែលការរីករាលដាលនៃជំងឺរាតត្បាតកូវិដ​១៩ នៅតែបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅទូទាំងពិភពលោក និងបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រទេសស្ទើរតែទាំងអស់។ ដែលជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដោយមានបំណងចង់ចូលរួមនិងចូលរួមចំណែកក្នុងការខិតខំរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ វៀតណាមបាននិងកំពុងសហការយ៉ាងសកម្មជាមួយប្រទេសនិងអង្គការក្នុងតំបន់ជាពិសេសអង្គការអាស៊ាននិងអង្គការសហប្រជាជាតិ។ ចូលរួមក្នុងយន្តការផ្លាស់ប្តូរជាច្រើនដែលមានទម្រង់ផ្សេងៗគ្នានិងនៅកម្រិតផ្សេងៗគ្នាដូចជាសន្និសីទអន្តរជាតិនិងតំបន់ ការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទទ្វេភាគីឬពហុគណបក្សរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី។ ល។

ក្នុងស្មារតីនេះថ្មីៗនេះ វៀតណាមបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទក្រៅផ្លូវការជាមួយសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី និងនូវែលសេឡង់ ដែលក្នុងនោះវៀតណាមនិងប្រទេសដទៃទៀតផ្តោតលើការធ្វើបច្ចុប្បន្នភាពស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេស ក្នុងតំបន់ និងនៅលើពិភពលោក។ ចែករំលែកបទពិសោធន៍និងវិធានការបង្ការជំងឺក៏ដូចជាទម្រង់នៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការការពារពលរដ្ឋ ការផ្គត់ផ្គង់សំភារវេជ្ជសាស្ត្រ ការសម្របសម្រួលក្នុងទម្រង់ជំនួយមនុស្សធម៌ ការថែរក្សាចរាចរណ៍និងពាណិជ្ជកម្មក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការបើកនិងស្តារសេដ្ឋកិច្ចក្រោយកូវិដ​១៩ ។

ប្រទេសវៀតណាមជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការធ្វើសន្ទនាតាមទូរស័ព្ទដោយស្មារតីស្ថាបនានិងការទទួលខុសត្រូវ បណ្តាប្រទេសនិងសហគមន៍ពិភពលោកនឹងរួមជាមួយគ្នាដើម្បីគ្រប់គ្រងនិងបញ្ចៀសជំងឺរាតត្បាត និងទន្ទឹមនឹងនេះ ស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម