Trending now

អាស៊ាន - អាមេរិក បានឯកភាពចែករំលែកព័ត៌មាននិងបទពិសោធន៍ស្តីពីការការពារការរីករាលដាលនៃជំងឺ Covid-19

06:00 | 02/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅថ្ងៃទី ១ ខែមេ កិច្ចប្រជុំអន្តរក្រសួងតាមអ៊ីនធរណេតរវាងមន្ត្រីជាន់ខ្ពស់អាស៊ាន - អាមេរិកដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអាស៊ានដើម្បីឆ្លើយតបទៅនឹងបញ្ហារីករាលដាលនៃជំងឺ Covid-19 និងបណ្តាបញ្ហាសុខភាពសាធារណៈ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានអញ្ជើញធ្វើអធិបតីភាពកិច្ចប្រជុំតាមអ៊ីនធរណេត។ (ប្រភព៖ baoquocte)

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន - វៀតណាម ប្រធានក្រុមប្រឹក្សាក្រុមការងារសម្របសម្រួលអាស៊ាន និងឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក David Stilwell បានអញ្ជើញធ្វើអធិបតីភាពកិច្ចប្រជុំនេះ។

ចូលរួមកិច្ចប្រជុំនេះ មានតំណាងនៃទីភ្នាក់ងារពាក់ព័ន្ធអាស៊ានក្នុងក្រុមការងារក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីការឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ (ACCWG-PHE) និងតំណាងរបស់អន្តរក្រសួងនៃអាមេរិករួមទាំងក្រសួងការបរទេស ក្រសួងសុខាភិបាល មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាត (CDC) ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងក្រុមប្រឹក្សាសន្តិសុខជាតិ។

នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសអាស៊ាននិងសហរដ្ឋអាមេរិកបានចែករំលែកព័ត៌មានថ្មីៗស្តីពីស្ថានភាពនិងវិធានការណ៍ដែលត្រូវបានអនុវត្តដោយភាគីនីមួយៗដើម្បីគ្រប់គ្រងនិងបង្ការនឹងការរីករាលដាលនៃជំងឺ Covid-19 ។ ភាគីទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃ Covid-19 ការពារសុវត្ថិភាពនិងសុខភាពរបស់ប្រជាជន។

អាស៊ាន - អាមេរិក បានឯកភាពចែករំលែកព័ត៌មាន បទពិសោធន៍ គាំទ្របច្ចេកទេស ផ្លាស់ប្តូរការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងការគ្រប់គ្រង និងបង្ការការឆ្លង និងករណីព្យាបាលអ្នកជំងឺ បន្តរក្សាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងទីភ្នាក់ងារពាក់ព័ន្ធនៃភាគីទាំងពីរនៅកម្រិតខ្ពស់និងកម្រិតការងារនាពេលខាងមុខ។

លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធិផលរបស់អាស៊ានក្នុងការដោះស្រាយជាមួយនឹងការរីករាលដាលនៃ Covid-19 ។ អាស៊ានបានស្វាគមន៍សហរដ្ឋអាមេរិកក្នុងការគាំទ្រយ៉ាងសកម្មដល់បណ្តាប្រទេសអាស៊ានក្នុងការដោះស្រាយជំងឺរាតត្បាតរួមទាំងការគាំទ្ររបស់សហរដ្ឋអាមេរិកជិត ១៩ លានដុល្លារអាមេរិកសម្រាប់បណ្តាប្រទេសអាស៊ាន គម្រោងនឹងគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់ការគ្រប់គ្រងជំងឺក្នុងតំបន់អាស៊ាន។ បណ្តាប្រទេសអាស៊ានក៏បានស្នើឱ្យសហរដ្ឋអាមេរិកសម្របសម្រួលក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យសុខភាពអាស៊ានដោយផ្តល់អាហារូបករណ៍ដល់និស្សិតអាស៊ានដែលសិក្សាអំពីសុខភាពសាធារណៈនៅសហរដ្ឋអាមេរិក។

ភាគីទាំងពីរបានឯកភាពគ្នាបន្តចាត់វិធានការដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋម្នាក់ៗដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺនេះ។ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានថ្លែងអំណរគុណដល់បណ្តាប្រទេសអាស៊ានដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋអាមេរិកបានធ្វើមាតុភូមិនិវត្តិន៏ពីតំបន់ដែលមានការរីករាលដាលនៃជំងឺរាតត្បាត និងបញ្ជាក់ថាអាមេរិននឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋពីបណ្តាប្រទេសអាស៊ាននៅអាមេរិក។

អាស៊ាននិងសហរដ្ឋអាមេរិកបានអះអាងថា នឹងពង្រឹងវិធានការយ៉ាងសកម្មដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមនៃជំងឺរាតត្បាត រក្សាទីផ្សារបើកចំហ ស្ថេរភាពនៃពាណិជ្ជកម្មសេវាកម្មនិងការវិនិយោគ និងធានាផ្គត់ផ្គង់ទំនិញចាំបាច់ជាពិសេសការផ្គត់ផ្គង់វេជ្ជសាស្រ្ត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម