Trending now

ប្រទេសវៀតណាមស្ថិតក្នុងក្រុមដែលទទួលបានថវិការបស់សហរដ្ឋអាមេរិកចំនួន ៣៧ លានដុល្លារអាមេរិក ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19

11:32 | 15/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសថា មូលនិធិបម្រុងគ្រាអាសន្នរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងផ្តល់ថវិកាចំនួន ៣៧ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសវៀតណាម និងជាង ២០ ប្រទេសដែលទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 ។

គិតត្រឹមថ្ងៃទី ១៤ ខែមីនា ប្រទេសវៀតណាមមាន ៥៣ ករណីនៃ Covid-19 ។ (ប្រភព៖ Baogiaothong)

ប្រាក់ជំនួយនេះនេះគឺជាផ្នែកមួយនៃថវិកា ១០០ លានដុល្លារដែលសហរដ្ឋអាមេរិកបានសន្យាកាលពីខែមុន ដើម្បីជួយគាំទ្រដល់ការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 នៅក្នុង ២៥ ប្រទេសដែលសហរដ្ឋអាមេរិកផ្តល់ ”អាទិភាព” នៅលើពិភពលោក។

ក្រៅពីប្រទេសវៀតណាម បណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនដែលប្រឈមមុខនឹងការរីករាលដាលជំងឺ Covid-19 ដូចជា ថៃនិងកម្ពុជាក៏ទទួលបានថវិកានេះដែរ។

អ្នកនាំពាក្យទីភ្នាក់ងារ USAID បានមានប្រសាសន៍ថា៖“ នៅវៀតណាម ទំនាក់ទំនងរវាងមនុស្សនិងសត្វ ការផ្លាស់ប្តូរបរិស្ថាន បង្កើនការធ្វើដំណើរនិងពាណិជ្ជកម្មអន្តរជាតិ ការផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដីធ្លី…ដែលបង្កើនហានិភ័យនៃជំងឺឆ្លងជាពិសេសជំងឺពីសត្វឆ្លងមនុស្ស។ ដោយសារហេតុផលទាំងនេះ ទីភ្នាក់ងារ USAID បានធ្វើការជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីពង្រឹងប្រព័ន្ធប្រតិកម្ម រៀបចំផែនការនិងប្រព័ន្ធតាមដានជំងឺរបស់វៀតណាម។ ”

ទីភ្នាក់ងារ USAID បានឲ្យដឹងថា ទីភ្នាក់ងារនេះបានគាំទ្រដល់ប្រទេសវៀតណាម ក្នុងរយៈពេលជាង ១០ ឆ្នាំមកហើយ សំដៅពង្រឹងសមត្ថភាពទប់ស្កាត់ រកឃើញ និងឆ្លើយតបចំពោះការគំរាមកំហែងដែលបង្កឡើងដោយជំងឺ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន