Trending now

ខេត្ត Soc Trang ៖ បើកការដ្ឋានសាងសង់រោងចក្រថាមពលអគ្គីសនីដើរដោយខ្យល់បកលេខ ៣

17:06 | 23/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២២ ខែកុម្ភៈនៅទីរួមស្រុក Vinh Chau ខេត្ត Soc Trang ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត BPP Vinh Chau Wind Power Co. , Ltd បានបើកការដ្ឋានសាងសង់រោងចក្រថាមពលអគ្គីសនីដើរដោយខ្យល់បកលេខ ៣។


បើកការដ្ឋានសាងសង់រោងចក្រថាមពលអគ្គីសនី​ដើរដោយខ្យល់បកលេខ ៣ នៅខេត្ត Soc Trang ។ (រូបថត៖ XC)


គម្រោងរោងចក្រថាមពលអគ្គីសនីដើរដោយខ្យល់បកលេខ ៣ មានអនុភាព​អគ្គីសនីសរុប ៦៥ MW ក្នុងនោះដំណាក់កាលទី ១ មានអនុភាព​អគ្គីសនី​ ២៩,៤ MW ដែលមកពី​ទួរប៊ីន ៧ ។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោង (ដំណាក់កាលទី ១) ចំនួន ១,៣៦៥ ពាន់លានដុង។

ជារៀងរាល់ឆ្នាំ ទួរប៊ីនចំនួន ៧ ដំបូងនៃគម្រោងនេះនឹងផលិតថាមពលប្រហែល ៨៤,៧ GWh ។ ទន្ទឹមនឹងនេះ ខ្សែបណ្តាញនិងស្ថានីយ៍ ១១០ 110kV ស្ថិតនៅទីរួមស្រុក Vinh Chau គឺជាចំណុចតភ្ជាប់រវាងគម្រោងថាមពលអគ្គីសនីដើរដោយខ្យល់បកនិងបណ្តាញអគ្គិសនីប្រកបដោយងាយស្រួល ដែលរួមចំណែកដល់ការផ្គត់ផ្គង់​អគ្គីសនីប្រកបដោយគ្រប់គ្រាន់។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រនេះ លោក​ Tran Van Chuyen ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang បានវាយតម្លៃខ្ពស់ចំពោះ វិនិយោគិនដែល​យកចិត្តទុកដាក់ និងវិនិយោគលើការអភិវឌ្ឍន៍ថាមពលស្អាត។

បន្ទាប់ពីដាក់ឱ្យដំណើរការគម្រោងនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើន និរន្តរភាព យូរអង្វែងមិនត្រឹមតែចូលរួមធានានូវតុល្យភាពអគ្គិសនីសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long ប៉ុណ្ណោះទេ។ ថែមទាំងរួមចំណែកក្នុងជំរុញពាណិជ្ជកម្ម និង ទេសចរនៅទីរួមស្រុក Vinh Chau។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang លោក​ Tran Van Chuyen បានស្នើថា វិនិយោគិនគួរតែបញ្ចប់គម្រោងឱ្យមានគុណភាពនិងទាន់ពេលវេលា។ អនុវត្តការប្តេជ្ញាចិត្តប្រកបដោយល្អក្នុងការចុះឈ្មោះវិនិយោគ ធានាសុវត្ថិភាព​ ការងារអនាម័យបរិស្ថាន និងគោរពច្បាប់និងគោលនយោបាយរបស់រដ្ឋយ៉ាងតឹងរឹង ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស