Trending now

កិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកបញ្ហានយោបាយក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការ PCA

14:06 | 18/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កិច្ចប្រជុំនេះមានការចូលរួមពីតំណាងប្រមាណ ៤០ នាក់មកពីក្រសួងការបរទេសវៀតណាម អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិកនៃស្ថាប័នកិច្ចការបរទេសអឺរ៉ុប (EEAS) និងប្រតិភូសហភាពអឺរ៉ុបនិងស្ថានទូតនៃប្រទេសជាសមាជិក EU ប្រចាំនៅវៀតណាម។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ vn+)

នាថ្ងៃទី ១៧ ខែកុម្ភះ នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក To Anh Dung និងលោកស្រី Paola Pampaloni អគ្គនាយិការងនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិកនៃស្ថាប័នកិច្ចការបរទេសអឺរ៉ុប (EEAS) បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំអនុគណៈកម្មការ ទទួលបន្ទុកបញ្ហានយោបាយក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះស្តីពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - អឺរ៉ុប (PCA)។

ក្នុងជំនួបនេះ លោក To Anh Dung បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រមទាំងសហការគ្នាអនុវត្តសកម្មភាពរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត ហើយឆាប់អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ (EVIPA)រវាងវៀត ណាមនិងសហភាពអឺរ៉ុប ហើយស្នើឱ្យសហភាពអឺរ៉ុបក្នុងការដកកាតលឿងស្តីពីការទប់ស្កាត់ការធ្វើនេសាទខុសច្បាប់ (IUU)ផងដែរ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក To Anh Dung (រូបថត៖ baodansinh)

នៅឯកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានសំដែងគោលបំណងបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីឆ្លើយតបនឹងផលប្រយោជន៍និងតម្រូវការរបស់ភាគីទាំងពីរ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងថា ភាគីមានជំលោះនានាត្រូវតែដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ព្រមទាំងគាំទ្រដល់ការថែរក្សាសន្តិសុខនិងសុវត្ថិភាពនៃការធ្វើនាវាចរណ៍អាកាសចរដោយសេរីនៅសមុទ្រខាងកើត និងសង្កត់ធ្ងន់លើតួនាទីសំខាន់កាន់តែខ្លាំងឡើងរបស់អាស៊ានក្នុងការថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ផងដែរ៕

វៀតណាមស្វាគមន៍តួនាទីរបស់ EU ក្នុងការខំប្រឹងប្រែងកែលម្អអភិបាលកិច្ចសកលនិងសមាហរណកម្មតំបន់។ សហភាពអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងឋានៈរបស់វៀតណាមក្នុងបញ្ហាជាសកល ដើម្បីរួមចំណែកដល់សន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦