Trending now

សមាជិកសភាអ៊ឺរ៉ុបទទួលបានព័ត៌មានគ្រប់គ្រាន់អំពី EVFTA និង EVIPA

07:20 | 30/01/2020 (ហេង វុធ្ធី)

សិក្ខាសាលានេះបានប្រព្រឹត្តិទៅមុនពេលបោះឆ្នោតផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរពោលខាងលើ នៅក្នុងសម័យប្រជុំពេញអង្ករបស់សភាអឺរ៉ុប (EP) នាពាក់កណ្តាលខែកុម្ភៈខាងមុខ។

Ả វាគ្មិននៅក្នុងសិក្ខាសាលាស្តីពី EVFTA និង EVIPA នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកថ្ងៃទី ២៨ ខែមករា (ប្រភព៖ Baoquocte.vn)

នារសៀលថ្ងៃទី ២៨ ខែមករា គណៈកម្មការអឺរ៉ុប សម្ព័ន្ធសមាគមសហគ្រាសធ្វើអាជីវកម្មជលផល និងចំណីអាហារអឺរ៉ុប់បានសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមរៀបចំសិក្ខាសាលា នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) សំដៅឆ្លើយសំនួររបស់បណ្ដាសមាជិកសភា ស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ។ សិក្ខាសាលានេះបានប្រព្រឹត្តិទៅមុនពេលបោះឆ្នោតផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរពោលខាងលើ នៅក្នុងសម័យប្រជុំពេញអង្ករបស់សភាអឺរ៉ុប (EP) នាពាក់កណ្តាលខែកុម្ភៈខាងមុខ។

នៅក្នុងកិច្ចពិភាក្សានេះ បណ្ដាវាគ្មិនតំណាងឱ្យអង្គការ EU ដែលកំពុងប្រតិបត្តិការនៅវៀតណាមបានបង្ហាញនូវរបាយការណ៍វាយតម្លៃចំពោះការធ្វើកំណែទម្រង់សហគ្រាស កែលម្អសិទ្ធិរបស់ពលករ និងលក្ខខ័ណ្ឌការងារនៅប្រទេសម្ចាស់ផ្ទះ។ វាគ្មិនទាំងអស់បានចាត់ទុកថា ពួកគេគ្មានមូលហេតុណាមួយ ដើម្បីមិនផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងនេះឡើយ។ លោក Phil Hogan ស្នងការពាណិជ្ជកម្មបានពន្យល់បណ្ដាយន្តការ ស្ដីពីការកំណត់ បរិមាណកសិផល នាំចូល ដែលបានទទួលអនុគ្រោះ ហើយបានឲ្យដឹងថា ប្រការនេះមិនប៉ះពាល់ដល់ផ្នែកផលិត កសិកម្មរបស់ប្រទេសជាសមាជិកឡើយ។

ជាការឆ្លើយតប អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh បានឲ្យដឹងថាក្រសួងគ្រោងនឹងរៀបចំសិក្ខាសាលាជាច្រើននៅតាមខេត្ត ក្រុងរបស់វៀតណាម សំដៅផ្ដល់ ព័ត៌មានយ៉ាងទូលំទូលាយដល់សហគ្រាស និងសង្គមទាំងមូល អំពីឧត្តមភាពរបស់ EVFTA៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov5)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស