Trending now

អភិវឌ្ឍន៍ទេសចរណ៍ Con Dao ក្នុងទិសដៅប្រកបដោយចីរភាព

15:13 | 03/12/2020

Con Dao មានទីតាំងស្ថិតនៅខេត្ត Ba Ria-Vung Tau នៃប្រទេសវៀតណាម។ ដោយមានបរិស្ថានស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ទេស ភាពធម្មជាតិ រមណីដ្ឋានជាទីមនោរម្យ ជាពិសេស អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាទីតាំងនេះ ត្រូវបានទស្សនាវដ្តីទេសចរណ៍ពិភពលោក បោះឆ្នោតជ្រើសតាំងជាកន្លែងដែលមានទឹកសមុទ្រខៀវស្រងាត់បំផុត និងជាប្រជុំកោះអាថ៌កំ បាំងបំផុតនៅលើពិភពលោក។

ហេតុដូច្នេះ Con Dao បានក្លាយទៅជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុកនិងបរទេសផងដែរ។ ទន្ទឹមជាមួយគ្នានោះ ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យទេសចរណ៍ក៏ដូចជាការថែរក្សាបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីពពួកសត្វគឺជាទិសដៅអភិវឌ្ឍន៍ របស់ខេត្ត នាពេលបច្ចុប្បន្នក៏ដូចជាប៉ុន្មានឆ្នាំខាងមុខផងដែរ។

Con Dao គឺជាប្រជុំកោះដោយមានកោះធំនិងតូចចំនួន ១៦ ដែលមានប្រព័ន្ធអេកូឡូស៊ីធម្មជាតិនៅរក្សាបានសភាពដើមសឹងតែទាំងស្រុងនិងមានចម្ងាយ ១៨៥ គីឡូម៉ែត្រពីទីក្រុង Vung Tau និង២៣០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ។ ប្រព័ន្ធអេកូឡូស៊ីសមុទ្រនិងឆ្នេរសមុទ្រដ៏វិសេសវិសាលនិងសម្បូរបែប ជាមួយពពួកសត្វសមុទ្រច្រើនប្រភេទ រួមទាំងអាកាសធាតុក្តៅល្មម សមស្របសម្រាប់ការអភិវឌ្ឍទេសចរណ៍រមណីយដ្ឋាននិងទេសចរណ៍វប្បធម៌ខាងវិញ្ញាណផងដែរ។ ដោយមានទីតាំងភូមិសាស្ត្រអំណោយផលនិងកត្តាប្រវត្តិ សាស្ត្រវីរភាព ចាប់តាំងពីឆ្នាំ ២០១៥ Con Dao ត្រូវបានលោកនាយករដ្ឋមន្រ្តី យល់ព្រមអនុម័តលើផែនការមេ សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍នៅថ្នាក់ជាតិ។

ជាមួយនឹងប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធនៃប្រវតិ្តសាស្រ្ត និងមានកេរដំណែលបដិវត្តល្បី ៗ ដូចជាគុក Con Dao និងទីបញ្ចុះសព Hang Duong ដែលក្នុងនោះមានកេរដំណែលប្រវត្តិសាស្ត្រនៃពន្ធនាគារ Con Dao ត្រូវបានទទួលស្គាល់ថាជាកេរដំណែលពិសេសថ្នាក់ជាតិ បានបង្កើតតម្លៃប្រវត្តិសាស្ត្រដ៏ធំធេង ឆ្លើយតបនឹងទាំងដំណើរទេសចរណ៍ទស្សនាផង និងទេសចរណ៍ខាងព្រលឹងវិញ្ញាណផង។ លើសពីនេះទៅទៀត ពិធីបុណ្យវប្បធម៌ដែលបង្ហាញពីវប្បធម៌ប្រពៃណីរបស់ប្រជាជននៅតាមឆ្នេរសមុទ្រត្រូវបានថែរក្សានិងអភិវឌ្ឍ ហើយក៏បានក្លាយជាទីក្រុងនៃបេតិកភណ្ឌវប្បធម៌និងទេសចរណ៍ផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទេសចរណ៍ Con Dao តែងតែទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ក្នុងអំឡុងឆ្នាំ ២០១៧-២០១៩ បិរមាណភ្ញៀវទេសចរទៅកាន់ Con Dao មានកំណើនជាមធ្យមជាង ២០%/ឆ្នាំ។ អត្រាកំណើនជាមធ្យមនៃចំណូលទទួលបានពីទេសចរណ៍គឺ ១៥.៥% /ឆ្នាំ។ លោក Le Ngoc Khanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria – Vung Tau បានបញ្ជាក់ថា “ប្រភពធនធានទេសចរណ៍បានកើនឡើងអំពីបរិមាណនិងកំពុងធ្វើឱ្យប្រសើរឡើងជាបណ្តើរៗ នូវគុណភាព ហើយកប៉ាល់ល្បឿនលឿនសម្រាប់ដឹកជញ្ជូនអ្នកដំណើរត្រូវបានវិនិយោគយ៉ាងសមស្រប ចរាចរណ៍រវាងដីគោកនិង Con Dao កាន់តែមានភាពងាយស្រួល ពេលវេលាធ្វើដំណើរត្រូវបានកាត់បន្ថយ ហើយសេវាកម្មកន្លែងស្នាក់នៅ អាហារនិងភេសជ្ជៈ មធ្យោបាយដឹកជញ្ជូននៅលើកោះ ត្រូវបានវិនិយោគយ៉ាងល្អប្រសើរជាង សម្រាប់បម្រើដល់ភ្ញៀវទេសចរ។ លទ្ធផលវិជ្ជមានទាំងអស់នេះ បានរួមចំណែកដល់ប្រសិទ្ធភាពសង្គមក្នុងការបង្កើតការងារ ធានាសន្តិសុខសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ផងដែរ”

លើសពីនេះទៅទៀត ក្រៅពីវិស័យទេសចរណ៍ខាងព្រលឹងវិញ្ញាណមក Con Dao ក៏មានឧទ្យានជាតិ ដែលត្រូវបានចាត់ទុកថាជាតំបន់រ៉ាមសារនៃពិភពលោក ដែលមានពពួកសត្វជាច្រើនប្រភេទ ត្រូវបានដាក់បញ្ចូលក្នុងសៀវភៅក្រហម ដែលត្រូវការការការពារយ៉ាងតឹងរឹង។ លោក Nguyen Khac Pho នាយកឧទ្យានជាតិ Con Dao បានមានប្រសាសន៍ថា៖ “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Con Dao បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន។ ថ្វីត្បិតដូច្នេះក៏ដោយ ទីតាំងទេសចរណ៍មួយនេះក៏រងសម្ពាធជាច្រើនផងដែរក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ី។ ប្រសិនបើ យើងកំណត់បានចំនួនអ្នកទេសចរទៅលេងកោះនោះឱ្យបានត្រឹមត្រូវ បញ្ហានៃការការពារបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីនឹងបន្តបានរក្សាដែរ។ យ៉ាងណាមិញ យើងចង់អោយសហគមន៍សហប្រតិបត្តិការនិងអនុវត្តតាមបទបញ្ជា ពោលគឺយើងនឹងរក្សាកោះនេះប្រកបដោយពណ៌បៃតងស្អាតនិងលក្ខណៈស្រស់បំព្រងជានិច្ច”

ដើម្បីធ្វើឱ្យ Con Dao ក្លាយជាតំបន់ទេសចរណ៍ប្រកបដោយ គុណភាពខ្ពស់ក្នុងតំបន់និងអន្តរជាតិ នាពេលខាងមុខ ស្រុក Con Dao និយាយដោយឡែកនិងខេត្ត Ba Ria-Vung Tau និយាយជារួម បានកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍ Con Dao មានគុណភាពខ្ពស់បៃ តងស្អាត និងប្រកបដោយនិរន្តរភាព ក្នុងដំណាក់កាល ២០២០- ២០២៥ ដែលរួមចំណែកអភិវឌ្ឍន៍ Con Dao ឲ្យក្លាយជាតំបន់ទេសចរ ណ៍ជាតិស្របតាមសេចក្តីបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្រ្តី។

តាមនោះ ខេត្តបានផ្តោតការវិនិយោគលើប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់និងសំរាម។ រឹតបន្តឹងការគ្រប់គ្រងចំនួនប្រជាជននៅ Con Dao ដើម្បីកុំអោយមានការកើនឡើងនូវចំនួនប្រជាជនភ្លាមៗ។ បង្កើតក្រមសីលធម៌វប្បធម៌ក្នុងវិស័យទេសចរណ៍ ការពារជម្រកធម្មជាតិនិងទេសភាពធម្មជាតិ លើកកម្ពស់តម្លៃនៃមណ្ឌលអភិរក្សធម្មជាតិ Con Dao ជាពិសេសលើកស្ទួយការអប់រំខាងស្មារតីបដិវត្តសម្រាប់យុវជនផងដែរ។ លោក Le Ngoc Khanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria – Vung Tau បានឲ្យដឹងថា៖ “គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំមន្ទីរនិងសាខានានា អនុវត្តកម្មវិធីផ្សព្វផ្សាយ ជំរុញទេសចរណ៍ មានផែនការអភិវឌ្ឍផលិតផលទេសចរណ៍ មានការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ហេដ្ឋារចនាសម្ព័ន្ធបរិស្ថាន ក៏ដូចជាមានផែនការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បម្រើទេសចរណ៍។ ក្រៅពីនេះ ការងាររៀបចំនិងការគ្រប់គ្រងផែនការតំបន់ទេសចរណ៍ជាតិ ត្រូវបានអនុវត្តជាប្រចាំ ដោយច្បាមជាប់ជាមួយការណែនាំនិងទិសដៅអភិវឌ្ឍន៍របស់ខេត្តផងដែរ”

ជាមួយនឹងទិសដៅអភិវឌ្ឍន៍ច្បាស់លាស់ ទេសចរណ៍ Con Dao នាពេលខាងមុខប្រាកដជា នឹងមិនស្ថិតក្រោមការធ្វើអាជីវកម្មត្រឹមតែពីតម្លៃធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកតម្លៃវប្បធម៌ឱ្យស៊ីជម្រៅ ថែមទៀត នូវពិធីបុណ្យទាននិងកេរដំណែលនានា។ ទន្ទឹមនឹងនោះ គឺជាការថែរក្សាប្រព័ន្ធអេកូឡូស៊ីដោយរក្សានូវប្រជុំកោះបៃតងដើម្បីប្រែក្លាយ Con Dao ទៅជាឋានសួគ៌រមណីយដ្ឋានវិសេសវិសាល មានតែមួយគ្មានពីរនៃប្រទេសវៀតណាម៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ