Trending now

សកម្មភាពគួរឱ្យចាប់អារម្មណ៍ចំនួន ៣ សម្រាប់ដំណើរកម្សាន្ត Con Dao

09:40 | 20/09/2022 ឌីណា

យុគសម័យ - ការជិះទូក Kayak ដ៏ទឹកថ្លាឆ្វង់ មើលអណ្តើកពង និងគយគន់យន្តហោះនៅ​កម្ពស់​ទាបៗ គឺជាសកម្មភាពដែលភ្ញៀវទេសចរមិនគួររំលងពេលទៅលេង Con Dao ។

ភាពសុខសាន្តនៅ Con Dao ភាពសុខសាន្តនៅ Con Dao
ទស្សនាគុក Con Dao - សំណល់នៃ ទស្សនាគុក Con Dao - សំណល់នៃ 'នរកនៅលើផែនដី'

កោះ Con Dao គឺជាប្រជុំកោះមួយស្ថិត​ក្នុង​ដែនសមុទ្រនៃខេត្ត Ba Ria - ខេត្ត Vung Tau ។ នាខែមីនាដល់ខែកញ្ញាគឺជាពេល​វេលា​ល្អបំផុតសម្រាប់ការស្វែងយល់កោះ Con Dao ។ អាកាសធាតុល្អ ព្រះអាទិត្យដ៏ស្រស់ស្អាត សមុទ្រស្ងប់ស្ងាត់ ដែលសាកសមសម្រាប់សកម្មភាពទាំងក្នុង និងក្រៅផ្ទះ។

ចែវទូក Kayak ទឹកថ្លាឆ្វង់

សកម្មភាពគួរឱ្យចាប់អារម្មណ៍ចំនួន ៣ សម្រាប់ដំណើរកម្សាន្ត Con Dao

នៅតាមតំបន់ទេសចរណ៍តាមសមុទ្រ ល្បែងផ្សងព្រេងក្នុងទឹកដូចជា ជិះទូក SUP ជិះទូក Kayak ឆ័ត្រយោង... ក៏ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវជាច្រើនផងដែរ។

នៅកោះ Con Dao ភ្ញៀវអាចសាក​ល្បង​ជិះទូក Kayak ដ៏ថ្លាឆ្វង់។ ខុសពីទូកធម្មតា ទូកប្រភេទនេះត្រូវបានផលិតពីវត្ថុធាតុពិសេសដែលប្រើក្នុងរចនាបង្អួចយន្តហោះ មានភាពថ្លា និងរឹងមាំ។

Hon Trac គឺជាកន្លែងមួយដែលបានជ្រើសរើសដោយអង្គភាពសេវាកម្ម និងអ្នកទេសចរជាច្រើន ដើម្បីជិះទូកកា kayak ដ៏ថ្លាឆ្វង់។ ទឹកសមុទ្រនៅទីនេះមានពណ៌ខៀវស្រងាត់ អាចមើលឃើញបាតខ្សាច់ ដូច្នេះភ្ញៀវនឹង​មាន​អារម្មណ៍ពិសេស នៅពេល​ដែលអង្គុយលើទូក។

សកម្មភាពនេះរួមបញ្ចូលនៅក្នុងដំណើរកម្សាន្តទៅកាន់កោះចំនួន ៤ ឬ ៥ ។ តម្លៃនៃ​សេវាកម្មនេះ ចាប់ពី ៨០០.០០០ ទៅ ១,១ លានដុង/ម្នាក់។ នៅពេល អ្នកទទួល​ទូក អ្នកនឹងត្រូវបានដឹកនាំដោយបុគ្គលិកអំពីបច្ចេកទេសជាមូលដ្ឋាន និងរបៀបដោះស្រាយស្ថានភាព។

មើលអណ្តើកពង

សកម្មភាពគួរឱ្យចាប់អារម្មណ៍ចំនួន ៣ សម្រាប់ដំណើរកម្សាន្ត Con Dao

រដូវអណ្តើកសមុទ្រពងគឺប្រហែលខែមេសាដល់ខែតុលា ហើយកំពូលគឺខែកក្កដាដល់ខែកញ្ញាជារៀងរាល់ឆ្នាំ។ នៅកោះ Con Dao ឆ្នេរសមុទ្រនៅកោះ Bay Canh គឺជាកន្លែងសំបុកពង

សត្វអណ្តើកដែលធ្លាប់ស្គាល់។

ក្នុង​ដំណើរ​ការ​មើល​អណ្តើក​ពង អ្នក​ត្រូវ​គោរព​បទបញ្ញតិ្ត​យ៉ាង​ម៉ឺងម៉ាត់​ដូច​ជា៖ រក្សា​ភាព​ស្ងៀមស្ងាត់ កុំ​ប៉ះ​មេ​អណ្តើក កុំ​ប្រើ​ភ្លើង...

វត្ថុចាំបាច់សម្រាប់សកម្មភាពនេះនឹងបានរៀបចំដោយអង្គការរៀបចំដំណើរការទេសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ ភ្ញៀវក៏គួរតែរៀបចំថ្នាំការពារសត្វល្អិតនិងមូសខាំ និងអាហារសម្រន់មួយចំនួនបន្ថែមទៀតផងដែរ។

គយគន់​យន្តហោះហោះ​លើ​កម្ពស់​ទាប

សកម្មភាពគួរឱ្យចាប់អារម្មណ៍ចំនួន ៣ សម្រាប់ដំណើរកម្សាន្ត Con Dao

ឆ្នេរសមុទ្រ Dam Trau មានចម្ងាយប្រហែល ១៥គីឡូម៉ែត្រពីកណ្តាលកោះ នៅជិតអាកាសយានដ្ឋាន Co Ong (អាកាសយានដ្ឋាន Con Dao) ដូច្នេះភ្ញៀវទេសចរអាចឈរនៅលើឆ្នេរសមុទ្រ ហើយគយគន់ ទិដ្ឋភាពនៃយន្តហោះដែលកំពុងរៀបចំចុះចត។

អ្នក​នឹង​អាច​សង្កេត​ឃើញ​យន្តហោះ​ពី​ចម្ងាយ​ទៅ​ជិត​ៗ ដោយ​លេច​ចេញ​ជា​បណ្តើរៗ ហើយ​ហោះ​ត្រង់​ពីលើ​ក្បាល​របស់​អ្នក។ យ៉ាងណាមិញ ទិដ្ឋភាពនៃការចុះចតរបស់យន្តហោះនេះ ធ្វើឡើងត្រឹមតែរយៈពេលប្រហែល ៣០ វិនាទីប៉ុណ្ណោះ ដូច្នេះហើយអ្នកទស្សនាត្រូវតែត្រៀមខ្លួ នដើម្បីថតរូបដ៏ស្រស់ស្អាត។

គេរំពឹងថា ចាប់ពីខែមេសាឆ្នាំ ២០២៣ អាកាសយានដ្ឋាន Con Dao នឹងត្រូវបិទសម្រាប់ការជួសជុលឱ្យប្រសើរឡើង។ ប្រសិនបើអ្នកចង់មានរូបថត check-in ប្លែកៗ អ្នកគួរតែរៀបចំការធ្វើដំណើររបស់អ្នកឱ្យបានឆាប់៕

ឌីណា

zingnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម