Trending now

ចំណុចយុទ្ធសាស្ត្រលេចធ្លោគួរឱ្យចាប់អារម្មណ៍ទាំង ៣ ក្នុងការផ្លាស់ប្ដូរមុខមាត់ខេត្ត Cao Bang

13:32 | 29/03/2021

ខេត្ត Cao Bang កំពុងមានការផ្លាស់ប្តូរជាវិជ្ជមានស្របនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងធានាយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ។

Cao Bang គឺជាខេត្តព្រៃភ្នំជាប់ព្រំដែន ដែលមានប្រៀបខ្លាំងអំពីធនធានធម្មជាតិអាកាសធាតុដីនិងវប្បធម៌ដែលពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។

ខេត្ត Cao Bang បានផ្តោតលើយុទ្ធសាស្ត្រចំនួន ៣ គឺ៖ ការអភិវឌ្ឍន៍ទេសចរណ៍ - សេវាកម្មប្រកបដោយចីរភាព កសិកម្មឆ្លាតវៃនិងកសិកម្មតាមទិសផលិតកម្មទំនិញពិសេស ដែលតភ្ជាប់នឹងការកែច្នៃ និងសេដ្ឋកិច្ចតាមព្រំដែន។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវបានផ្តល់អាទិភាពខ្ពស់។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកខេត្តបានកសាងថ្មី ជួសជុលកែលម្អនិងធ្វើឱ្យប្រសើរឡើងនូវផ្លូវថ្នល់គ្រប់ប្រភេទជាង ២២០០ គីឡូម៉ែត្រស្ពានចំនួន ៤៧ ដែលចំណាយថវិកាសរុបជាង ៧០០០ ពាន់លានដុង។

ទីក្រុង Cao Bang ផ្លាស់ប្ដូរមុខមាត់ថ្មី ជាមួយនឹងគម្រោងសំខាន់ៗជាច្រើន សំដៅលើកកម្ពស់ទីក្រុងមជ្ឈមណ្ឌល។

វិថីដើរថ្មើរជើង Kim Dong ផ្សាររាត្រីម្ហូបអាហារបានក្លាយទៅជាចំណុចលេចធ្លោពិសេសមួយនៅចំកណ្តាលទីក្រុងដែលទាក់ទាញភ្ញៀវទេសចរមកទទួលបទពិសោធន៍វប្បធម៌ក្នុងតំបន់នេះ។

តំបន់ទេសចរណ៍ទឹកជ្រោះ Ban Gioc, ឧទ្យានជាតិ Phja Oac Phja Den, រូងភ្នំ Nguom Puc, Nguom Ngao គឺជា គោលដៅគួរឱ្យចាប់អារម្មណ៍របស់ខេត្ត Cao Bang ដែលត្រូវបានគេកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទេសចរណ៍ជាបណ្ដើរៗ។

ជាមួយនឹងភាពស្រស់ស្អាតប្លែកនៃប្រព័ន្ធភ្នំថ្មទឹកជ្រោះនិងបឹងរហោស្ថាន ធំមហិមានោះ ឧទ្យានភូគព្ភសាស្ត្រ Cao Bang ត្រូវបានយូណេស្កូទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកលលោកក្នុងឆ្នាំ ២០១៨។

ក្នុងដំណាក់កាល ២០១៦-២០២០ ភ្ញៀវទេសចរដែលមកទស្សនាខេត្ត Cao Bang មានចំនួន ៥ លាននាក់កើនឡើងទ្វេដងបើប្រៀបធៀបទៅនឹង ៥ ឆ្នាំកន្លងទៅ ចំណូលទេសចរណ៍មានជាង ១,២០០ ពាន់លានដុង។

ដោយសារមានព្រំដែនគោកជាង ៣៣៣ គីឡូម៉ែត្រជាមួយនឹងច្រកព្រំដែនជាច្រើនដែលជាប់នឹងទីផ្សារប្រទេសចិននោះ ខេត្ត Cao Bang បានផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចច្រកទ្វារព្រំដែននិងពាណិជ្ជកម្មអន្តរជាតិ

យុទ្ធសាស្ត្រដ៏សំខាន់មួយទៀតរបស់ខេត្ត Cao Bang គឺកសិកម្មឆ្លាតវៃ

យុទ្ធសាស្ត្រវិជ្ជមានចំនួន ៣ បានរួមចំណែកជួយខេត្ត Cao Bang ដោះស្រាយបញ្ហាចំនួន ៣ ព្រមទាំងលើកកម្ពស់ប្រៀបខ្លាំងដែលមានស្រាប់ទាំង ៥ បង្កើតបុព្វបទសម្រាប់ខេត្តព្រំដែនCao Bang បន្តរីកចម្រើនថែមទៀតផងដែរ

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព